ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះ​ឃើញ​បុរស​ម្នាក់​ចង​.​ក​ស្លាប់​ នៅ​រុំ​.​កលើ​ដើម​ត្នោត​

ចែករំលែក៖

​ខេត្ដកណ្ដាល​ ៖​ បុរស​ម្នាក់​ត្រូវ​បាន​ ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ស្លាប់​ដោយ​យក​ អាវ​ចង​.​ក​ភ្ជាប់​នឹង​ធាងត្នោត​បង្ក​ឱ្យ​ មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​ និង​៣៥​នាទី​ ថ្ងៃ​ទី​៤​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ប្រឡាយ​ធំ​ ស្ថិត​ក្នុងភូមិ​ត្នោត​ ញី​ ឃុំ​ខ្ពប​ ស្រុក​ស្អាង​ ខេត្ដកណ្ដាល​។​

​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ប៉ាត់​ សឿ​ន​ ភេទ​ប្រុស​ អាយុ​៧៨​ឆ្នាំ​ មុខរបរ​ ជា​កសិករ​ (​មាន​ ជំងឺ​ប្រចាំ​កាយ​ព្យាបាល​មិនជា​សះស្បើយ​)​ប្រពន្ធ​ឈ្មោះ​ ពុធ​ ញ៉​ អាយុ​៧៤​ឆ្នាំ​ មុខ​ របរ​ជា​កសិករ​ មានកូន​៦​នាក់​ ស្រី​៣-​ប្រុស​៣​ បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​ត្នោត​ ញី​ ឃុំ​ខ្ពប​ ស្រុក​ស្អាង​ ។​

​ប្រភព​ដដែល​បាន​បន្ដ​ថា​ នៅ​មុន​ ពេល​កើតហេតុ​វេលា​ម៉ោង​ប្រមាណ​៥​ ព្រឹក​ថ្ងៃ​ទី​៤​ ខែតុលា​ ឆ្នាំ​២០១៥​ ជន​រង​ គ្រោះ​បាន​ក្រោក​ពី​ដេក​ហើយ​បាន​ដើរ​ ទៅ​ក្រោយ​ផ្ទះ​បាត់​ទៅ​ដោយ​ពុំ​មាន​នរណា​ម្នាក់​ចាប់អារម្មណ៍​នោះ​ទេ​។​ លុះ​មក​ ដល់​វេលា​ម៉ោង​កើតហេតុ​ឈ្មោះ​ ចាន់​ ភី​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ បាន​ដើរទៅ​ ក្រោយ​ផ្ទះ​ហើយ​ក៏​ឃើញ​ជន​រង​គ្រោះ​ ចង​.​ក​នៅ​លើ​ដើម​ត្នោត​ស្លាប់​បាត់​ទៅ​ ហើយ​ទើបរ​ត់ទៅ​ប្រាប់​ប្រជាពលរដ្ឋ​ ផ្សេង​ទៀត​និង​លោក​មេ​ភូមិ​។​

​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ សមត្ថកិច្ច​នគរបាល​ជំនាញ​បច្ចេកទេស​និង​វិទ្យាសាស្ដ្រ​នៃ​អធិការដ្ឋាន​នគរបាល​ ស្រុក​ស្អាង​បាន​សហការ​ជាមួយ​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ខ្ពប​ចុះ​ទៅ​ពិនិត្យ​និង​កោ​ ស​ល្យ​វិច័យ​លើ​សាកសព​ជន​រង​គ្រោះ​។​

​សមត្ថកិច្ច​ដាក់​ការ​សន្និដ្ឋាន​ថា​ ជន​ រង​គ្រោះ​ស្លាប់​ដោយសារ​ចង​.​ក​សម្លាប់​ខ្លួនឯង​មិន​មាន​ជាប់​ពាក់ព័ន្ធ​ករណី​អ្វី​ ផ្សេង​នោះ​ទេ​ ។​ ជន​រង​គ្រោះ​បាន​ប្រើ​ ប្រាស់​អាវ​សាច់​ក្រណាត់​ដៃ​វែង​ចង​ភ្ជាប់​ជាមួយ​ធាងត្នោត​ដើម្បី​ធ្វើ​អត្ដឃាត​។​

​បន្ទាប់​ពី​ពិនិត្យ​សាកសព​ជន​រង​គ្រោះ​រួម​មក​សមត្ថកិច្ច​នគរបាល​បាន​ប្រគល់​សាកសព​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ចាត់ចែង​ ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​ ស្អាង​ជ័យ​

see (1) see see (2)


ចែករំលែក៖