ព័ត៌មានទាន់ហេតុការណ៍៖

បុរស​២​នាក់​ស្រវឹងស្រា​កាន់​ដាវ​ សា​មូ​រ៉ៃ​តាម​ផ្លូវត្រូវ​សមត្ថកិច្ច​ឃាត់​ ខ្លួន​

ចែករំលែក៖

​ភ្នំពេញ​ ៖​ បុរស​២​នាក់​ត្រូវ​បាន​នគរ​ បាល​ឃាត់ខ្លួន​យក​ទៅ​ប៉ុស្ដិ៍​រដ្ឋបាល​ ចោម​ចៅ​ដើម្បី​សួរនាំ​ខណៈ​ដែល​ពួក​គេ​បាន​ផឹកស្រា​ស្រវឹង​ហើយ​កាន់​ដាវ​សា​មូ​រ៉ៃ​អូស​តាម​ផ្លូវ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​ ព្រោះតែ​ជន​ទាំង​២​នាក់​នេះ​យក​ដុំឥដ្ឋ​គប់​ដំបូល​ដេប៉ូ​លក់​គ្រឿងសំណង់​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ ថ្ងៃ​ទី​៤​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្លូវ​បេតុង​ ស្ថិត​ក្នុងភូមិ​ត្រ​ញំ​ង​ថ្លឹង​ សង្កាត់​ចោម​ ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

​បុរស​ទាំង​២​នាក់​ដែល​ស្រវឹង​ហើយ​ អូស​ដាវ​សា​មូ​រ៉ៃ​និង​គប់​ដំបូល​ដេប៉ូ​សំណង់​ខាងលើ​នេះ​ទី​១-​ឈ្មោះ​ សៀន​ ចាន់​ ភេទ​ ប្រុស​ អាយុ​២៩​ឆ្នាំ​ មានស្រុក​កំណើត​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ដកំពង់ឆ្នាំង​ និង​ទី​២-​ឈ្មោះ​ សៀ​ក​ ពៅ​ អាយុ​២១​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ស្រុក​បា​ធា​យ​ ខេត្ដ​ កំពង់ចាម​។​ ទាំង​២​នាក់​ជា​កម្មករ​សំណង់​ ស្នាក់​នៅផ្ទះ​ជួល​ ក្នុងភូមិ​ត្រ​ញំ​ង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ ចំណែក​ជន​រង​គ្រោះ​២​នាក់​មានឈ្មោះ​ ណា​ក់​ ថា​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជា​អ្នក​ បើកបរ​រថយន្ដ​ មានស្រុក​កំណើត​នៅ​ ស្រុក​ព្រះស្ដេច​ ខេត្ដព្រៃវែង​ និង​ទី​២-​ឈ្មោះ​ ច្រេះ​ សុ​និ​ត​ ភេទ​ប្រុស​ អាយុ​១៨​ ឆ្នាំ​ មានស្រុក​កំណើត​នៅ​ស្រុក​កំពង់​ សៀម​ ខេត្ដកំពង់ចាម​ អ្នក​ទាំង​២​នាក់​ ស្នាក់​នៅ​ក្នុង​ដេប៉ូ​លក់​គ្រឿងសំណង់​កើតហេតុ​ជាមួយ​គ្នា​។​

​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ឈ្មោះ​ ច្រេះ​ សុ​និ​ត​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ ហេតុ​ពួក​គាត់​បាន​នាំ​ក្មេងៗ​៤​ទៅ​៥​នាក់​ ទៅ​មើល​សេះ​ហោះ​ដែល​នៅ​ជិត​កន្លែង​ស្នាក់​នៅ​។​ មក​លុះដល់​វេលា​កើតហេតុ​ គាត់​ក៏​បាន​នាំ​ក្មេង​ត្រឡប់​មក​វិញ​ស្រាប់តែ​ជួប​ជាមួយ​បុរស​ទាំង​២​នាក់​ដែល​ មាន​ស្ថានភាព​ស្រវឹង​ជោក​កំពុង​ដើរ​និង​មាន​កាន់​ដាវ​សា​មូ​រ៉ៃ​មួយ​ដើម​អូស​លើ​ថ្នល់​បែក​ផ្កាភ្លើង​ហើយ​បាន​ហៅ​ពួក​គាត់​ឱ្យ​ឈប់​ប៉ុន្ដែ​ខ្លាច​ជន​ទាំង​២​នាក់​នោះ​បង្ក​ គ្រោះថ្នាក់​គាត់​ក៏​នាំ​ក្មេងៗ​រត់​ចូល​ទៅ​ ក្នុង​ដេប៉ូ​សំណង់​ដែល​ជា​កន្លែង​ស្នាក់​នៅ​ វិញ​ ។​ បន្ទាប់​មក​បុរស​២​នាក់​ដែល​ ស្រវឹង​នោះ​ក៏​បាន​នាំ​គ្នា​ដើរ​តាម​រហូត​ មក​ដល់​ដេប៉ូ​នោះ​ដែរ​រួច​បាន​យក​ដុំឥដ្ឋ​គប់​ចូល​ទៅ​ក្នុង​ដេប៉ូ​និង​ដំបូល​ដេប៉ូ​សំណង់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​។​

​សាក្សី​ដដែល​បាន​បន្ដ​ថា​ ដោយ​មាន​ ការ​ភ័យ​ខ្លាច​រូប​គាត់​បាន​ទូរស័ព្ទ​ទៅ​ប្ដឹង​សមត្ថកិច្ច​ដើម្បី​ជួយ​ធ្វើ​អន្ដរាគមន៍​ ភ្លាម​នោះ​កម្លាំង​អន្ដរាគមន៍​ដែល​ដែល​កំពុង​តែ​ជិះ​ល្បាត​នៅ​ក្បែរ​នោះ​ក៏​មក​ដល់​ភ្លាមៗ​ហើយ​ឃាត់ខ្លួន​ជន​បង្ក​ទាំង​២​នាក់​ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​យក​ទៅ​សួរនាំ​ ។

​ក្រោយ​ពេល​កើតហេតុ​សម​ត្ថិ​ច្ច​បានឱ្យ​ជន​ទាំង​២​នាក់​នោះ​ធ្វើ​កិច្ចសន្យា​និង​ អប់រំ​រួច​ហៅ​បងប្អូន​មក​ធានា​យក​ ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយសារ​តែ​ពួក​គេ​ មិន​ទាន់​បង្ក​ឱ្យ​មាន​នរណា​ម្នាក់​រង​របួស​ ៕​ សុខា​ សែន​ជ័យ​

image2 image1 0


ចែករំលែក៖