ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​ខណៈ​ កំពុង​ដើរ​រើស​ខ្យង​ក្ដាម​តាម​វាល​ស្រែ​

ចែករំលែក៖

​ខេត្ដកណ្ដាល​ ៖​ បុរស​ម្នាក់​ត្រូវ​រន្ទះ​ បាញ់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ខណៈ​ កំពុង​ដើរ​រើស​ខ្យង​ក្ដាម​តាម​វាលស្រែ​ជាមួយ​បងប្អូន​ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​លាយឡំ​ទៅ​ដោយ​ផ្គរ​រន្ទះ​។​ ករណី​រន្ទះ​ បាញ់​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​នេះ​បាន​ កើតឡើង​កាលពី​វេលា​ម៉ោង​១៣​និង​ ១៥​នាទី​ ថ្ងៃ​ទី​៣​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​វាលស្រែ​ត្រង់​ចំណុច​ត្រ​ញំ​ង​គោក​ ខ្មោច​ ស្ថិត​ក្នុង​ភូមិធំ​ ឃុំ​ក្រាំង​យ៉ូ​វ​ ស្រុក​ ស្អាង​ ខេត្ដកណ្ដាល​ ។​

​មន្ដ្រី​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ត្រូវ​រន្ទះបាញ់​ស្លាប់​នោះ​ មានឈ្មោះ​ នៅ​ យី​ ភេទ​ប្រុស​ អាយុ​៤២​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ជា​កសិករ​ ប្រពន្ធ​ឈ្មោះ​ ធី​ ចាន់​ថុ​ល​ អាយុ​៣៤​ឆ្នាំ​ មានកូន​៥​នាក់​ស្រី​២-​ប្រុស​៣​ បច្ចុប្បន្ន​ រស់នៅ​ក្នុងភូមិ​តា​គល់​ ឃុំ​ក្រាំង​យ៉ូ​វ​ ស្រុក​ស្អាង​ ។​

​ប្រភព​ដដែល​បាន​បន្ដ​ថា​ នៅ​មុន​ ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ដើរទៅ​ រើស​ក្ដាម​ខ្យង​នៅ​វាលស្រែ​ជាមួយ​ឈ្មោះ​ ភិន​ ណាំ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ និង​ ឈ្មោះ​ ប្រុស​ ហុ​ក​ ភេទ​ប្រុស​ អាយុ​១៧​ ឆ្នាំ​ ដែល​ត្រូវជា​ប្អូនជីដូនមួយ​ ខណៈ​ មេឃ​កំពុង​ធ្លាក់​ភ្លៀង​លាយឡំ​ទៅ​ដោយ​ផ្គរ​រន្ទះ​ ។​ ពេល​កំពុង​រើស​ក្ដាម​ខ្យង​នៅ​ ចំណុច​កើតហេតុ​ក៏​ត្រូវ​រន្ទះបាញ់​ជន​រង​ គ្រោះ​ដែល​ដើរ​នៅ​ខាងក្រោយ​គេ​ដួល​ ស្លាប់​ភ្លាមៗ​មួយ​រំពេច​។​ ក្រោយ​ពី​មាន​ ហេតុការណ៍​កើតឡើង​ប្អូនជីដូនមួយ​ជន​ រង​គ្រោះ​បានរ​ត់ទៅ​ប្រាប់​បងថ្លៃ​ហើយ​ បងថ្លៃ​បាន​ហៅ​ប្រជាពលរដ្ឋ​ជិតខាង​ឱ្យ​ ជួយ​សែង​សាកសព​ជន​រង​គ្រោះ​មក​កាន់​លំនៅ​ឋាន​វិញ​។​

​មន្ដ្រី​នគរបាល​ជំនាញ​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ត្រូវ​រន្ទះបាញ់​ត្រូវ​ត្រង់​ស្មា​ ខាងស្ដាំ​ ខ្នង​ និង​ចង្កេះ​ជាំ​ខ្លោច​ទើប​ បណ្ដាល​ឱ្យ​ស្លាប់​យ៉ាង​ដូច្នេះ​ ។​

​ករណី​នេះ​ក្រុម​គ្រួសារ​មិន​បាន​ប្ដឹងផ្ដល់​ អ្វី​ឡើយ​សុខចិត្ដ​ទទួលយក​សាកសព​ទៅ​ ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​ ស្អាង​ជ័យ​

 

sse sse (1)


ចែករំលែក៖