ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ជនសង្ស័យ​ ពាក់ព័ន្ធ​ករណី​ឆក់​ទូរស័ព្ទ​ជនបរទេស​បាន​ម្នាក់​

ចែករំលែក៖

​ភ្នំពេញ​:​ ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​បាន​ភ្លាមៗ​ ខណៈ​ដែល​រូបគេ​បាន​ធ្វេ​ី​សកម្មភាព​ ដោយ​ថ្មេ​ី​រ​ជេ​ី​ង​ មក​ឆក់​ទូរស័ព្ទ​ជនបរទេស​ បាន​ហេ​ី​យ​ព្យាយាម​រត់គេច​ខ្លួន​តែ​ត្រូវ​បាន​ជន​រង​គ្រោះ​ស្រែក​ ផ្អេ​ី​ល​ដល់​កម្លាំង​ល្បាត​មក​ដល់​ក៏​ឃាត់​ ខ្លួន​បាន​តែ​ម្តង​ ។​

​ករណី​នេះ​បាន​កេ​ី​ត​ឡេ​ី​ង​ កាលពី​វេលា​ម៉ោង​០៧​និង​៣០​ នាទី​យប់​ថ្ងៃ​ទី​០៤​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​សួនច្បារ​មាត់ទន្លេ​ កន្លែង​ហាត់ប្រាណ​ ផ្លូវ​១៤៨​កែង​សុ​ី​សុ​វ​ត្តិ​ សង្កាត់​ផ្សារ​កណ្តាល​១​ ខណ្ឌដូនពេញ​ ។​

​ជនសង្ស័យ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ ដួង​ វុ​ទ្ធី​ ហៅ​ម៉ៅ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ទីលំនៅ​និង​មុខរបរ​មិន​ពិតប្រាកដ​ មធ្យោបាយ​ថ្មេ​ី​រ​ជេ​ី​ង​ ។​ចំណែកឯ​

​ជន​រង​គ្រោះ​ឈ្មោះ​ ASHER​ GALLON​ ជនជាតិ​អូស្ត្រាលី​ អាយុ​២២​ឆ្នាំ​ មុខរបរ​អ្នកទេសចរ​ ស្នាក់​នៅ​ SAME​ SAME​ Guest​ House​ ផ្លូវ​១៣០​ សង្កាត់​ផ្សារ​កណ្តាល​១​ ខណ្ឌដូនពេញ​។​

​វត្ថុ​តាង​ដកហូត​ពី​ជនសង្ស័យ​មាន​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​ម៉ាក​IPhon​ C​ ពណ៌​ខៀវ​មួយ​គ្រឿង​ហើយ​បច្ចុប្ប្ន​ន្ន​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​ហេ​ី​យ​។​

​តាម​ប្រភព​ពី​មន្ត្រី​ កងរាជអាវុធហត្ថ​ខណ្ឌ​ ដូនពេញ​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កេ​ី​ត​ហេតុ​ជន​រង​គ្រោះ​ បាន​មក​ អង្គុយ​លេង​លេ​ី​បង់​សួនច្បារ​មាត់ទន្លេ​ ស្រាប់តែ​ពេល​នោះ​ ជនសង្ស័យ​បាន​ដេ​ី​រម​ក​ ក្បែរ​ហេ​ី​យ​ក៏​ធ្វេ​ី​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះ​ បាន​សម្រេច​ហេ​ី​យ​ព្យាយាម​រត់គេច​ខ្លួន​។​ ភ្លាម​នោះ​ជន​រង​គ្រោះ​ស្រែក​ឆោឡោ​ផ្អេ​ី​ល​ដល់​ កម្លាំង​សមត្ថកិច្ច​កំពុង​ល្បាត​នៅ​ក្បែរ​នោះ​ចេញ​ទៅ​ក៏​អន្តរ​គម​ន៍​ឃា​រត់​ខ្លួន​បាន​ជាក់ស្តែង​តែ​ម្តង​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ ដើម្បី​ សាកសួរ​និង​កសាង​ សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​ ៕​ស​ ដា​រ៉ា​

rrr


ចែករំលែក៖