ព័ត៌មានទាន់ហេតុការណ៍៖

រវល់​តែ​ប្រឡែង​គ្នា​ជាមួយ​ស្រី​ស្នេហ៍​ ភ្លេច​មើល​មុខ​បើករថយន្ត​បុក​របង​ព្រះ​សក្យមុនីចេតិយ​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា​ជោកជាំ​ ហើយ​រវល់​តែ​ប្រឡែង​គ្នា​ ជាមួយ​ស្រី​ស្នេហ៍​ផង​ក៏​មិនដឹង​ពេល​កំពុង​តែ​បើកបរ​រថយន្ត​ ភ្លេច​មើលផ្លូវ​ក៏​ជ្រុល​ទៅ​បុក​រះ​របង​ព្រះ​សក្យមុនីចេតិយ​នៅ​ខាង​មុខ​ស្ថានីយ៍​រថភ្លើង​បណ្ដាល​ឲ្យ​បាក់​របង​ជា​ច្រើន​កន្លែង​ ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ​ ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ ថ្ងៃ​ទី​៣​ ខែតុលា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​អតីត​ព្រះ​សក្យមុនីចេតិយ​នៅ​ខាង​មុខ​ស្ថានីយ៍​រថភ្លើង​តាម​បណ្តោយ​វិ​ថី​ព្រ​មុនី​វង្ស​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹ​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​ ឃើញ​រថយន្ត​បង្ក​មួយ​គ្រឿង​ម៉ាក​ Camry​ ឆ្លាម​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នុំពេញ​ 2G-6458​ បើកបរ​ដោយ​បុរស​ម្នាក់​រួម​ នឹង​ស្ត្រី​ម្នាក់​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ តាម​បណ្តោយ​វិ​ថី​ព្រ​មុនី​វង្ស​ ក្នុង​ល្បឿន​យ៉ាង​លឿន​។​លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ដោយ​រវល់​តែ​ ប្រឡែង​គ្នា​ ភ្លេច​មើល​មុខ​ក៏​បើក​ទៅ​ បុក​រះ​របង​ដែក​អតីត​ព្រះ​សក្យ​ម​នី​ចេតិយ​បណ្តាល​ឲ្យ​ខូចខាត​អស់​២​ផ្ទាំង​ ហើយ​រថយន្ត​ក៏​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ផង​ដែរ​ ។​

​ក្រោយ​កើតហេតុ​រថយន្ត​បង្ក​ ត្រូវ​នគរបាល​ជំនាញ​ចុះ​មក​វាស់វែង​និង​នាំ​ខ្លួន​ អ្នកបើកបរ​ រួម​ទាំង​រថយន្ត​ ទៅ​កាន់​ការិយាល័យ​នគរបាល​ ចរាចរ​ណ៌​ជេ​ី​ង​គោក​រាជធានី​ភ្នំពេញ​ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ ៕​ស​ ដា​រ៉ា​


ចែករំលែក៖