ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ​ ឡៅ​ ច​ន្ទ្រា​ បាន​ត្រឹម​ឈ្នះ​ពិន្ទុ​ Pheach​ Nam​ Ek​ ខណៈ​ដែល​ លាស់​ យី​ន​ ឈ្នះ​ K-Ros​ ក្នុង​ទឹក​២

ចែករំលែក៖

​ភ្នំពេញ​ ៖​ កីឡាករ​ ឡៅ​ ច​ន្ទ្រា​ មក​ពី​ ក្លិប​កងទ័ព​ឆត្រយោង​លេខ​៩១១​បាន​ ត្រឹម​យកឈ្នះ​កីឡាករ​ថៃ​ Pheach​ Nam​ Ek​ ដោយ​ពិន្ទុ​ ខណៈ​ដែល​កីឡាករ​ លាស់​ យី​ន​ មក​ពី​ក្លិប​សម្រែក​រាជសីហ៍​វាយ​ឱ្យ​ កីឡាករ​ជនជាតិ​ប្រេ​ស៊ី​លបោះ​បង់ការ​ ប្រកួត​ក្នុង​ទឹក​ទី​២​កាលពី​ព្រឹក​ថ្ងៃ​ទី​៤​ ខែ​ តុលា​ ឆ្នាំ​២០១៥​ នៅ​លើ​សង្វៀន​អាស៊ី​ អាគ្នេយ៍​ ។​

​ជ័យជម្នះ​លើក​នេះ​អាច​និយាយ​បាន​ ថា​ ឡៅ​ ច​ន្ទ្រា​ ចង់​ប្រាប់​ឱ្យ​អ្នកគាំទ្រ​របស់​ ខ្លួន​បានដឹង​ថា​ ការ​ប្រកួត​កីឡា​តែង​មាន​ ឈ្នះ​មាន​ចាញ់​ជា​រឿង​ធម្មតា​ទេ​ ហើយ​ រាល់​ការ​ប្រកួត​ក៏​មិន​ប្រាកដ​ថា​ ខ្លួន​អាច​ យកឈ្នះ​លើ​ដៃគូ​រហូត​នោះ​ដែរ​ ។​

​ឡៅ​ ច​ន្ទ្រា​ ឈ្នះ​ Pheach​ Nam​ Ek​ ទាំង​ពិន្ទុ​ប្រផុតប្រផើយ​ ពីព្រោះ​ក្នុង​ ចំណោម​៥​ទឹក​ពួក​គេ​វាយ​សង​គ្នា​ម្ដង​ ម្នាក់​ដោយ​គ្រាន់តែ​នៅ​ទឹក​ទី​៥​ ច​ន្ទ្រា​ វាយ​ចេញ​បាន​ច្រើន​ជាង​ Pheach​ Nam​ Ek​ ប៉ុន្ដែ​អ្នក​ទស្សនា​ថា​ ឡៅ​ ច​ន្ដ្រា​ និង​ Pheach​ Nam​ Ek​ អ្នក​ណា​ឈ្នះ​ឬ​ ចាញ់​ក៏​អត់​អី​ដែរ​ ព្រោះ​ពិន្ទុ​មិន​លើសខ្វះ​ គ្នា​ប៉ុន្មាន​ទេ​ ហើយ​បើ​គណៈវិនិច្ឆ័យ​កាត់​ សេចក្ដី​ឱ្យ​ពួក​គេ​ស្មើគ្នា​នោះ​ក៏​រឹតតែ​ ប្រសើរ​ទៀត​ ។​

​ដោយឡែក​កីឡាករ​ លាស់​ យី​ន​ បាន​ វាយ​ឱ្យ​កីឡាករ​ប្រេ​ស៊ី​ល​ឈ្មោះ​ K-Ros​ បោះបង់​ចោលការ​ប្រកួត​ក្នុង​ទឹក​ទី​២​ បន្ទាប់​ពី​ជំនួប​ប្រកួត​នេះ​ហាក់​ឡើង​ កម្ដៅ​តាំងពី​វិ​នា​ដំបូង​ក្នុង​ទឹក​ទី​១​នោះ​ ម្យ៉ាង​ លាស់​ យី​ន​ មាន​ប្រៀប​ផ្នែក​បច្ចេក​ ទេស​បាន​បើក​ការ​វាយ​សន្ធាប់​ស្ទួនៗ​ បណ្ដាល​ឱ្យ​ K-Ros​ បោះបង់​ការ​ប្រកួត​ ដោយសារ​មិន​អាច​តស៊ូ​ជាមួយ​ស្នៀត​ កណ្ដាប់ដៃ​និង​កែង​របស់​ លាស់​ យី​ន​បាន​ ក៏​ត្រូវ​លោក​អាជ្ញាកណ្ដាល​រាប់​ដល់​៨​ ហើយ​ក៏​ K-Ros​ មិន​អាច​បន្ដ​ ការ​ប្រកួត​ កើត​ក៏​បញ្ឈប់​ត្រឹម​ទឹក​ខាងលើ​នេះ​តែ​ ម្ដង​ ។​

​ឯម​ សុធី​ មក​ពី​ក្លិប​ឫ​ទ្ធី​ពោធិ៍​សែន​ ជ័យ​បាន​ប្រកួត​ចាញ់​កីឡាករ​ថៃ​ Phun​ Savath​ ដោយ​ពិន្ទុ​បើ​ទោះបី​ សុធី​ ព្យា​ យាម​រហូត​ដល់​ចប់​ការ​ប្រកួត​រយៈពេល​៥​ទឹក​ក៏​ដោយ​ចុះ​ ជាង​នេះ​ទៀត​កីឡាករ​ ឯម​ សុធី​ ត្រូវ​អ្នកលេង​ស្នៀត​កែង​ឆ្លង​ ដែន​ Phun​ Savath​ វាយ​ឱ្យ​លោក​អាជ្ញា​ កណ្ដាល​រាប់​ចំនួន​២​ដង​ គឺ​ក្នុង​ទឹក​ទី​១​ម្ដង​ បន្ទាប់​ពី​រង​ស្នៀត​កែង​របស់​ Savath​ ចំ​ក្បាល​ផ្នែក​ខាងស្ដាំ​បណ្ដាល​ឱ្យ​ដួល​ ព្រមទាំង​មាន​ឈាម​ហូរ​ផង​ ។​ ចាប់​ ផ្ដើម​បន្ដ​ការ​ប្រកួត​នៅ​ទឹក​ទី​២​ស្ថានភាព​ឯម​ សុធី​និង​ Phun​ Savath​ ហាក់​មាន​ លក្ខណៈ​តឹងតែង​ដដែល​ ដោយ​ Phun​ Savath​ បន្ដ​យក​ប្រៀប​លើ​ ឯម​ សុធី​ បន្ដិចបន្ដួច​រហូត​ចប់​ទឹក​ទី​៥​ Phun​ Savath​ បាន​ត្រឹម​ឈ្នះ​ពិន្ទុ​ ឯម​ សុធី​ ប៉ុណ្ណោះ​ ៕ សារី​ម​

sew (2)


ចែករំលែក៖