ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ​ ឈាន​ ហុង​លេខ​១​ពូ​ល​ A​ ខណៈ​ដែល​កីឡាករ​ ឡុ​ង​ សំណាង​ និង​ផ​ន​ ភឿ​ត​ជួប​គ្នា​នៅ​វគ្គ​៨​នាក់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ កីឡាករ​ ឈាន​ ហុង​ មក​ពី​ សមាគម​គី​ឡា​ប្រដាល់​ក្រសួង​ការពារ​ ជាតិ​បាន​ស្ថិត​នៅ​លេខ​រៀង​ទី​១​ក្នុង​ពូ​ល​A​ ក្រោយ​ពី​បាន​វាយ​ឱ្យ​កីឡាករ​ វ៉ា​ន់​ ចាន់​ វ៉េ​ត​ មក​ពី​ក្លិ​បី​គី​សែ​មាន​ឫទ្ធិ​បោះបង់​ ការ​ប្រកួត​ត្រឹម​ទឹក​ទី​២​ ខណៈ​ដែល​កីឡា​ ករ​ ឡុ​ង​ សំណាង​ មក​ពី​ក្លិប​សាល​វ័​ន្ដ​ កីឡា​ត្រូវ​បន្ដ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ ផ​ន​ ភឿ​ត​ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ ខេត្ដពោធិ៍សាត់​នៅ​វគ្គ​៨​នាក់​បន្ដ​ទៀត​ កាលពី​ថ្ងៃ​យប់​ថ្ងៃ​សៅរ៍​ និង​ថ្ងៃអាទិត្យ​ ទី​៣-៤​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​លើ​ សង្វៀន​ប្រដាល់​ទី​ហ្វី​អា​រី​ណា​ទូរទស្សន៍​ ប៉ុស្ដិ៍​លេខ​៥​ក្នុង​កម្មវិធី​២​ផ្សេង​គ្នា​ ។​

​ចំពោះ​កីឡាករ​ ឈាន​ ហុង​ នា​ពេល​ នេះ​កំពុង​ស្ថិត​ក្នុង​ដួងចិត្ដ​អ្នកគាំទ្រ​បន្ទាប់​ពី​រូបគេ​បាន​វាយ​ឈ្នះ​៣​ប្រកួត​ជាប់​គ្នា​ ដែល​សុទ្ធតែ​ធ្វើ​ឱ្យ​គូប្រកួត​សន្លប់​និង​ បោះបង់​ការ​ប្រកួត​ហើយ​ក៏​ទទួល​ប្រាក់​ ឧបត្ថម្ភ​លើកទឹកចិត្ដ​មិន​តិច​ជាង​៣​លាន​រៀល​ដែរ​ពី​ក្រុមហ៊ុន​ជា​ម្ចាស់​កម្មវិធី​។​ ឈាន​ ហុង​ ប្រកួត​ជុំ​ទី​១​វាយ​ឱ្យ​កីឡាករ​ ជនជាតិ​អង់គ្លេស​សន្លប់​,​ ជុំ​ទី​២​វាយ​ កីឡាករ​ សេក​ គឹ​ម​ភាព​ ឱ្យ​សន្លប់​និង​ជុំ​ ទី​៣​វាយ​ឱ្យ​កីឡាករ​ វ៉ា​ន់​ ចាន់​វ៉េ​ត​ ខូច​ ជើង​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​២​ ប៉ុន្ដែ​ កីឡាករ​ វ៉ា​ន់​ ចាន់​វ៉េ​ត​ ក៏​បាន​ឡើង​ទៅ​ ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​ស៊ីម៉ងត៍​អូដ្ឋ​ផង​ដែរ​ ដោយ​៣​ប្រកួត​កន្លង​ទៅ​គេ​វាយ​ ឈ្នះ​២​ប្រកួត​ចាញ់​១​ប្រកួត​ ។​

​សម្រាប់​កម្មវិធី​ប្រកួត​ប្រដាល់​ជើងឯក​ទី​ហ្វី​កីឡាករ​ឡុ​ង​ សំណាង​ និង​កីឡា​ ករ​ ផ​ន​ ភឿ​ត​ ត្រូវ​បន្ដ​ជួប​ប្រកួត​គ្នា​នៅ​ ជុំ​ទី​៣​វគ្គ​៨​នាក់​ដើ​ម្បើ​ឈាន​ទៅ​ប្រកួត​ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្រោយ​ ពី​ពួក​គេ​វាយ​ឈ្នះ​ដៃគូ​ខ្លួន​រៀងៗ​ខ្លួន​ កាលពី​យប់​ថ្ងៃ​ទី​៤​ ខែតុលា​ ឆ្នាំ​២០១៥​ កន្លង​ទៅ​ ។​

​ឡុ​ង​ សំណាង​ បាន​វាយ​ឱ្យ​កីឡាករ​ ផុ​ន​ ផុល​ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​ ចាញ់​ដោយ​មិន​អស់ចិត្ដ​ ខណៈ​មុន​ឡើង​ សង្វៀន​ ផុ​ន​ ផុល​ បាន​បង្ហាញ​ពី​ក្ដី​ សង្ឃឹមថា​អាច​យកឈ្នះ​លើ​ ឡុ​ង​ សំណាង​ រហូត​ដល់​ទៅ​៧០​ភាគរយ​។​ ចំណែកឯ​ ឡុ​ង​ សំណាង​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ បន្ទាប់​ ពី​ឆ្លង​ផុត​វគ្គ​ទី​២​ដ៏​លំបាក​នេះ​ហើយ​ឈាន​ទៅ​ជុំ​ទី​៣​វគ្គ​ជម្រុះ​៨​នាក់​បន្ដ​នា​ពេល​ខាង​មុខ​ថា​ ខ្ញុំ​នឹង​ខិតខំ​ហ្វឹកហាត់​បន្ថែម​ និង​ វាយ​ឱ្យ​ល្អ​ជាង​ជុំ​ទី​២​ដើម្បី​ក្លាយជា​ម្ចាស់​ ជើងឯក​ទី​ហ្វី​ស៊ុប​ភើ​ហ្វា​យ​នោះ​៕​ សារី​ម​

ហុងនិងចាន់វ៉េត

ឈាន ហុងនិង វ៉ាន់ ចាន់វ៉េត


ចែករំលែក៖