ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបឌីវេនកូ ជាប់ចំណាត់ថ្នាក់លេខ ១ ប្រចាំឆ្នាំ ២០១៥

ចែករំលែក៖

ភ្នំពេញ ៖ សម្រាប់ការប្រកួតកីឡា វាយកូនបាល់ជ្រើសរើសជើងឯកប្រចាំឆ្នាំ ២០១៥ ដែលមានរយៈពេល ១ សបា្ដហ៍ គឺ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០១៥ បានរកឃើញក្រុមដែលទទួល បានចំណាត់ថ្នាក់លេខ១ហើយ បន្ទាប់ពី ការប្រកួតអស់រយៈពេល៣ថ្ងៃរួចមក ។

គណៈកម្មការរៀបចំការប្រកួតបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ ការប្រកួតជ្រើសរើសជើងឯក កីឡាវាយកូនបាល់រកឃើញចំណាត់ថ្នាក់ ជាក្រុមហើយ គឺក្រុមដែលទទួលបាន ចំណាត់ថ្នាក់លេខ១ មកពីក្លិបឌីវេនកូ បន្ទាប់ពីយកឈ្នះលើក្រុមក្រសួងមហា ផ្ទៃ, ចំណាត់ថ្នាក់លេខ២បានទៅលើក្រុម មកពីក្លិបខេមរា, ចំណាត់ថ្នាក់លេខ៣ បានទៅក្រុមក្រសួងការពារជាតិ និង ចំណាត់ថ្នាក់លេខ៤បានទៅលើក្រុមមក ពីក្រសួងមហាផ្ទៃ​ ។

ប្រភពព័ត៌មានពីគណៈកម្មការរៀបចំការប្រកួតបានឱ្យដឹងថា សម្រាប់ឆ្នាំ ២០១៥នេះការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯកថ្នាក់ជាតិមានក្លិប សមាគមចូលរួមសរុបចំនួន៩ ក្នុងនោះ មានដូចជា ឌីវេនកូ អង្គការភូមិកុមារ អរុណរះ អង្គការហូលីប៊េប៊ីបឹងខ្យាង អង្គការហូលីប៊េប៊ីកោះក្របី ក្រសួងមហា ផ្ទៃ ក្រសួងការពារជាតិ ក្លិបខេមរា អង្គការភាពញញឹមនៃកុមារ និងក្លិប អាយខេន ដោយមានកីឡាករកីឡាការិនី ចូលរួមសរុប១០២នាក់ក្នុងនោះមាន កីឡាការិនី១៩នាក់ ។

ដោយឡែកវិញ្ញាសាប្រកួតមានដូច ជាប្រកួតជាក្រុម៤នាក់បុរស, ប្រកួត ឯកត្ដជនក្របខ័ណ្ឌក១បុរស, ប្រកួតឯកត្ដ ជន ក្របខ័ណ្ឌក២បុរស, ប្រកួតជាគូបុរស ប្រកួតជាគូបុរស-នារី, ប្រកួតឯកត្ដជន អាយុក្រោម១៨ឆ្នាំបុរស-នារី ៕ សារីម

Sarim


ចែករំលែក៖