ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវ​ច្រករបៀង​ភ្នំ​ក្រហម​ និង​ភូមិ​ឡំ​ រថយន្ត​ឈ្មួញ​ដឹក​បទល្មើស​ឈើប្រណិត​យ៉ាង​គគ្រឹកគគ្រេង​

ចែករំលែក៖

​ខេត្តរតនគិរី​៖​ ផ្លូវច្រករបៀង​មួយ​ខ្សែ​ឆ្លងកាត់​ក្រុមហ៊ុន​៧២ របស់​វៀតណាម​ដាំ​ដំណាំ​កសិឧស្សាហកម្ម​កៅស៊ូ​ ​ជា​រៀងរាល់ថ្ងៃ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ​បានឃើញ​រថយន្ត​សេរី​ទំនើប​គ្រប់​ប្រភេទ​ដឹក​ជញ្ជូន​បទល្មើស​ឈើប្រណិត​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​ ។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​៥​ ខែតុលា​ឆ្នាំ​២០១៥​ វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ ស្ថិ​ត​នៅ​ភូមិ​ឡំ​ ឃុំ​ប៉ក់​ញ៉ៃ​ ស្រុក​អូ​រយ៉ា​ដាវ​ ខេត្តរតនគិរី​ ។​ រថយន្ត​ម៉ាក​ តូ​យូ​តា​ តា​កូ​ម៉ា​នឹង​រថយន្ត​ធុន​ត្រា​ ផ្ទុក​ឈើ​ពេញ​ដែល​គេ​ដឹង​ថា​ ជា​រថយន្ត​របស់​ក្រុម​សមត្ត​កិច្ច​ការពា​រវិ​រៈ​ព្រំដែន​លេខ​៦២៣​ តែ​ម្តង​ បាន​ជាប់ផុង​នៅ​ទីនោះ ​ដោយសារ​ផ្ទុក​ឈើ​ធ្ងន់​ពេក​។ ប្រជាពលរដ្ឋ​ក៏បាន​ផ្តិត​យក​រូបភាព​រថយន្ត​បាន​ ព្រមទាំង​ស្លាក​លេខ​រថយន្ត ​ភ្នំពេញ ​២M.៧៦៦៣​ គឺជា​រថយន្ត​របស់​សាច់ញាតិ​ លោក​ នួន​ សុ​វ​ណ្ណា​ ហៅ​អូន​ធំ​ ប្រធាន​វិ​រះ​ការពារ​ព្រំដែន​លេខ​៦២៣​ ធ្វើ​សកម្មភាព​ដឹក​បទល្មើស​យ៉ាង​សកម្ម​ពុំ​មាន​សមត្ត​កិច្ច​ស្ថា​ប​ន័​ជំនាញ​ពាក់ព័ន្ធ​ចុះ​បង្ក្រាប​រឺ​ទប់ស្កាត់​នោះ​ឡើយ​ ​ ផ្ទុយ​ពី​អនុ​សាសន៍​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានព្រមា​ន​ធ្ងន់​ថា​ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​បើ​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​បទល្មើស​ព្រៃឈើ​ ត្រូវ​ដកខ្លួន​ថយ​ជា​បន្ទាន់​ ។​

​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ឈ្មួញ​ដែល​រក​ស៊ីបទល្មើស​ឈើប្រណិត​ នៅ​តែ​គឃ្លើន​គឺ​សុ​ទ្ធ​សឹងតែ​ក្រុម​សមត្ថ​កិច្ច​ទាំងអស់​ ឈ្មួញ​តូចតាច​ដឹក​បទល្មើស​បន្តិច​ប​ន្ទួ​ច​ ដេញចាប់​ប្រផាប់​ប្រ​ផី​ង​​ជំរិតទារ​ប្រាក់​យ៉ាងច្រើន​ផង​ដែរ​ពី​សំណាក់​ក្រុម​សមត្ត​កិច្ច​ទាំងនោះ​ ។​

​បើ​ចាប់​បាន​វិញ​នោះ ​គឺ​ចាប់បានរថយន្ត​មិន​​បង់លុយ​ ឬ​រថយន្ត​ដែលបើកក្រឡាប់​ក្អួតចេញឈើតែ​ប៉ុណ្ណោះ​ គឺជាការបង្ក្រាប​យក​ស្នាដៃដើម្បី​ឲ្យ​ថ្នាក់លើ​សរសើរ​ ៕ ​អ៊ុ​ច​ សា​វុ​ទ្ធ​

 

sde (4) sde sde (2) sde (3) sde (1)

 

 


ចែករំលែក៖