ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូ​នេ​ស៊ី​បង្ក​ឱ្យ​ មាន​ផល​បះ​ពាល់​យ៉ាង​ខ្លាំង​ដល់​បរិយាកាស​

ចែករំលែក៖

​ភ្លើង​ឆេះ​ព្រៃ​នៅ​កោះ​សូ​ម៉ា​ត្រា​ប្រទេស​ ឥណ្ឌូ​នេ​ស៊ី​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ អាកាសធាតុ​បាន​ធ្វើ​ឱ្យ​ឧស្ម័ន​កាបូ​និក​និង​កំ​ដៅ​ផែនដី​កើនឡើង​ ។​

​ផ្សែង​ឧស្ម័ន​កាបូ​និក​ទាំង​អស់នេះ​ហើយ​ ជា​ធាតុ​ផ្សំ​នៃ​បាតុភូត​អែ​ល​នី​ញ៉ូ​។​ បា​តុ​ ភូត​នេះ​នឹង​បង្ក​ជា​បណ្ដុំ​ខ្យល់​ដែល​ភាគ​ ច្រើន​មាន​កម្លាំង​ខ្លាំង​ជាង​ខ្យល់ព្យុះ​និង​ ខ្យល់​គួ​ចរ​សាត់​បក់​បោក​នៅ​ពីលើ​លំហ​សមុទ្រ​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​បាតុភូត​ នេះ​នឹង​បង្ក​ជា​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​ហើយ​បណ្ដាល​ឱ្យ​មាន​គ្រោះ​រាំង​ស្ងួត​ធ្ងន់ធ្ងរ​ ដែល​អាច​ប៉ះពាល់​ដល់​ការ​ដាំ​ដុះ​របស់​ ប្រជា​កសិករ​។​

​ផ្សែង​ខ្មៅ​ដ៏​សន្ធឹកសន្ធាប់​ដោយសារ​ ភ្លើង​ឆេះ​ព្រៃ​នៅ​កោះ​ស៊ូ​មាត្រា​និង​កោះ​ កាលី​ម៉ា​ន់​តាន់​នៃ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​នឹង​ជំរុញ​ឱ្យ​មាន​បាតុភូត​អែ​ល​នី​ញ៉ូ​កាន់តែ​ញឹកញាប់​និង​ខ្លាំង​ជាង​មុន​ ។​ ថ្វី​ដ្បិតតែ​ ពេល​នេះ​ខ្យល់ព្យុះ​ឬ​គ្រោះ​រាំង​ស្ងួត​នៅ​ មិន​ទាន់​កើត​មាននៅ​ឡើយ​ក៏​ ប៉ុន្ដែ​ផល​ ប៉ះពាល់​ជាក់ស្ដែង​គឺ​យើង​បានឃើញ​នឹង​ ភ្នែក​រួច​ទៅ​ហើយដោយ​សារ​ការ​ដុត​រាន​ដី​ព្រៃ​នៅ​ឥណ្ឌូ​ណេ​ស៊ីក្នុង​ទំហំ​ធំ​មហិមា​ នេះ​។​ ផ្សែង​ខ្មៅ​បាន​ហោះ​ទៅ​គ្របដណ្ដប់​ ដល់​ប្រទេស​ម៉ា​ឡេ​ស៊ី​ និង​សិង្ហ​បុរី​ ។​ សាលារៀន​ជា​ច្រើន​ត្រូវ​បាន​បិទទ្វារ​ដើម្បី​ ការពារ​សុខភាព​កុមារ​ចរាចរណ៍​ផ្លូវ​ អាកាស​ក៏​បាន​កាត់​បន្ថយ​ផង​ដែរ​និង​មាន​ មនុស្ស​ជា​ច្រើន​ពាន់​នាក់​កំពុង​តែ​មាន​ ជំងឺ​និង​ប្រ​ព​ន្ធ័​ដកដង្ហើម​៕​ ម៉ែ​វ​ សា​ធី​

 

Indonesia-fire M_Id_395510_singapore

 


ចែករំលែក៖