ព័ត៌មានទាន់ហេតុការណ៍៖

មន្ដ្រី​មន្ទីរ​ការងារ​ខេត្ដតាកែវ​នាំ​គ្នា​ផ្ដិត​មេដៃ​ សុំ​ដក​តំណែង​ប្រធាន​មន្ទីរ​របស់​ខ្លួន​

ចែករំលែក៖

​ខេត្តតាកែវ​៖​ លោក​ មឹង​ វី​រិ​យ៉ា​ ប្រធាន​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ដតាកែវ​ប្រឈម​មុខ​នឹង​ការ​ប្ដឹង​ដក​ចេញពី​តំណែង​។​ករណី​នេះ​បាន​កើតឡើង​ ប​ន្ចា​ប់​ ពី​មន្ដ្រី​ក្នុង​មន្ទីរ​ការងារ​នេះ​ជាង​២០​នាក់​ ក្នុង​ចំណោម​ជាង​៣០​នាក់​ បាន​នាំ​គ្នា​ផ្ដិត​មេដៃ​ ប្ដឹង​ទៅ​លោក​ រដ្ឋមន្ដ្រីក្រសួង​ការងារ​ និង​បណ្ដុះ​-​បណ្ដាល​វិជ្ជាជីវៈ​ ស្នើ​សុំ​ដក​ តំណែង​ ដោយ​ចោទប្រកាន់​ថា​ ប្រធាន​មន្ទីរ​រូប​នោះ​ប្រើ​អំណាច​គំរាម​បំបែកបំបាក់​ សាមគ្គី​ និង​ញុះញង់​ឱ្យ​មន្ដ្រី​ថ្នាក់​ក្រោម​ ឈ្លោះ​គ្នា​ រហូត​មានការ​ប្ដឹងផ្ដល់​ដល់​ តុលាការ​ទៀត​ផង​។​

​លិខិត​របស់​មន្ដ្រី​មន្ទីរ​ ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ខេត្ដតាកែវ​ ដែល​ផ្ញើ​ជូន​លោក​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ដ្រីក្រសួង​ការងារ​ បាន​ លើក​ឡើង​ពី​សកម្មភាព​ការងារ​ដឹកនាំ​ របស់​លោក​ មឹង​ វី​រិ​យ៉ា​ ដោយ​ប្រើ​ អំណាច​គំរាមកំហែង​ប្រមាថ​មន្ដ្រី​ថ្នាក់​ ក្រោម​ចំនួន​ ១០​ ចំណុច​មាន​ដូច​ខាង​ ក្រោម​នេះ​ ៖​

១-​ ការ​ញុះញង់​មន្ដ្រី​ថ្នាក់​ក្រោម​ ឱ្យ​ឈ្លោះ​គ្នា​ មិន​ទុកចិត្ដ​គ្នា​ បំបែកបំបាក់​ សាមគ្គី​របស់​មន្ដ្រី​រហូត​ ដល់​មាន​មន្ដ្រី​ខ្លះ​ បាន​ប្ដឹងផ្ដល់​គ្នា​ទៅ​តុលាការ​ ហើយ​ លោក​ មឹង​ វី​រិ​យ៉ា​ ប្រធាន​មន្ទីរ​ បាន​តាំង​ ខ្លួន​ធ្វើ​ជា​សាក្សី​ឱ្យ​មន្ដ្រី​ដើមបណ្ដឹង​។​

២-​ បាន​គំរាម​មន្ដ្រី​ក្នុង​អង្គប្រជុំ​ថា​ គាត់​មាន​លុយ​ចំនួន​ ៥.០០០​ ដុល្លារ​ អា​មេ​រិ​ក​ សម្រាប់​ប្ដឹង​មន្ដ្រី​ណា​ម្នាក់​ ហ៊ាន​និយាយ​រឿង​ប៉ះពាល់​ដល់​កិត្ដិ​-​ យស​របស់​គាត់​ គាត់​នឹង​ប្ដឹង​ឱ្យ​ជាប់គុក​ រយៈពេល​ ២​ខែ​ ទៅ​ ៣​ ខែ​ មិន​តែ​ ប៉ុណ្ណោះ​ថែម​ទាំង​និយាយ​គំរាម​ថា​ គាត់​ មាន​បងប្អូន​ជា​អ្នកធ្វើការ​ធំ​ និង​ជា​តុលា​-​ការ​សម្រាប់​ជួយ​គាត់​ផង​។​

៣-​ បាន​ហៅ​មន្ដ្រី​ថ្នាក់​ក្រោម​ ទៅ​គំរាម​ថា​ ក្នុង​មន្ទីរ​ការងារ​ មាន​បី​បក្ខ​ បក្ខ​ដែល​មាន​អំណាច​គឺ​ បក្ខពួក​របស់​ គាត់​ ដូច្នេះ​បើ​មន្ដ្រី​ណា​ចង់រ​ស់បាន​យូរ​ ឬ​ចង់​មាន​លុយ​ចាយ​ ត្រូវ​ចូល​ជា​បក្ខពួក​ គាត់​ បើ​មន្ដ្រី​ណា​មាន​បក្ខ​ផ្សេងៗ​ពី​គាត់​ គាត់​ឱ្យ​ងាប់​ គឺ​ត្រូវ​តែ​ងាប់​។​

៤-​ គាត់​បាន​ប្រកាស​ក្នុង​អង្គ​-​ ប្រជុំ​ថា​ គាត់​បាន​ជ្រើសរើស​មនុស្ស​ជំនិត​ របស់​គាត់​ ដែល​ហៅ​ថា​សេនា​ដៃស្ដាំ​ និង​សេនា​ដៃ​ឆ្វេង​ និង​មាន​គិញ​ដាក់​គ្រប់​ ការិយាល័យ​ទាំងអស់​ ដូច្នេះ​បើ​មន្ដ្រី​ ម្នាក់​ណា​ធ្វើ​អ្វី​ក៏​គាត់​ដឹង​ដែរ​ សូ​ម្បី​តែ​ ចាប​មួយ​ក្បាល​ហើរ​ចូល​ក៏​គាត់​ដឹង​ដែរ​។​

៥-​ បាន​គំរាម​ដល់​ មន្ដ្រី​ថ្នាក់​ ក្រោម​ទាំងអស់​ថា​ បើ​អ្នក​ណា​ម្នាក់​ហ៊ាន​ ប៉ះពាល់​មនុស្ស​របស់​គាត់​ គឺ​គាត់​មិន​ឱ្យ​ អ្នក​នោះ​ មាន​សេចក្ដីសុខ​ឡើយ​តែបើ​ ហ៊ាន​ ត្រូវ​ឆ្លងកាត់​គាត់​សិន​។​

៦-​ ការងារ​បក្ខពួក​និយម​ មន្ដ្រី​ ដែល​មិនមែន​ជា​បក្ខពួក​របស់​ពួក​គាត់​ គាត់​ចង់​ដក​ ឬ​ដាក់​តាម​អំពើ​ចិត្ដ​ ហើយ​ ធ្វើ​អ្វី​តែងតែ​ ត្រូវ​បាន​ស្ដីបន្ទោស​និង​មិន​ ត្រូវ​បាន​យកចិត្ដទុកដាក់​ឡើយ​។​

៧-​ បាន​ប្រាប់​ទៅ​មន្ដ្រី​ សរុប​ របាយការណ៍​ថា​ បើ​ចង់បាន​របាយ​ ការណ៍​ពី​បក្ខពួក​គាត់​ចាំ​គាត់​សរសេរ​ ជំនួស​ឱ្យ​។​

៨-​ គាត់​នឹង​យក​មនុស្ស​ពី​ក្រៅ​ ឬ​ពី​ក្រសួង​មក​ធ្វើ​ជា​អនុប្រធាន​មន្ទីរ​ ឬ​ប្រធាន​ការិយាល័យ​។​

៩-​ គ្មាន​ទំនួល​ខុស​ត្រូវ​ ក្នុង​ នាម​ជា​អ្នកដឹកនាំ​បន្ដវេន​ការងារ​អនុវត្ដ​ ឆ្នាំ​ចាស់​នៅ​ពេល​សវន​កម្ម​ មក​ពិនិត្យ​ គាត់​បែរជា​និយាយ​ថា​ ពីរ​នាក់​ហ្នឹង​ កុំ​តែ​គាត់​ជួយ​ កុំ​អី​ជាប់គុក​។​

១០-​ គាត់​បាន​និយាយ​អួត​ថា​ គាត់​មិន​ចង់​មក​ធ្វើ​ ជា​ប្រធាន​មន្ទីរ​ទេ​ តែ​ដោយ​មាន​គេ​បង្ខំ​ ចាញ់​នៅ​ឯ​ភ្នំពេញ​ មួយ​ខែ​គាត់​រកបាន​ ១.៨០០​ដុល្លារ​ អា​មេ​រិ​ក​។​

​ទោះជា​យ៉ាងណា​ក៏​ដោយ​ លោក​ មឹង​ វី​រិ​យ៉ា​បាន​ច្រាន​ចោលការ​ ចោទប្រកាន់​របស់​មន្ដ្រី​ក្រោម​ឱវាទ​។​

​លោក​បាន​បញ្ជាក់​ប្រាប់​ប្រភព​ព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​៥​ ខែតុលា​ថា​ ការ​ចោទ​ ប្រកាន់​ទាំងអស់​គឺជា​ការ​មិន​ពិត​ ៕​ ហេង​ សូ​រិ​យា​
seee


ចែករំលែក៖