ព័ត៌មានទាន់ហេតុការណ៍៖

​ភ្លើង​ប្រចណ្ឌ​ធ្វើ​ឱ្យ​នារី​ម្នាក់​សម្រេចចិត្ត​លោត​ពីលើ​ផ្ទះ​ជួល​ជាន់​ទី​២​សម្លាប់ខ្លួន​

ចែករំលែក៖

​ ភ្នំពេញ​៖​ នារី​ម្នាក់​បាន​សម្រេចចិត្ត​លោត​ពីលើ​ផ្ទះ​ជួល​ជាន់​ទី​២​ បណ្តាល​ឱ្យ​បែកក្បាល​ស្លាប់​ ដោយ​ផ្តើម​ចេញពី​ការ​ឈ្លោះ​ទាស់ទែង​ពាក្យ​សម្តី​គ្នា​ជាមួយនឹង​សង្សារ​ ព្រោះតែ​ភ្លើង​ប្រចណ្ឌ​ពី​សំណាក់​បុរស​ជា​សង្សារ​ ។​ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​នឹង​១០​នាទី​យប់​ ថ្ងៃ​ទី​៦​ ខែតុលា​ ឆ្នាំ​២០១៥​ តាម​បណ្តោយ​ផ្លូវ​លេខ​១៨៦Z​ ស្ថិត​ក្នុងភូមិ​៦​ សង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌទួលគោក​ ។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ នារី​រង​គ្រោះ​មានឈ្មោះ​ ឃិ​ន​ រ​ដ្ឋា​ អាយុ​២៥​ឆ្នាំ​ មានស្រុក​កំណើត​ភូមិ​ ព្រែក​បង្កង​ ឃុំ​ព្រែក​លួង​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ មាន​មុនរ​បរជា​បុគ្គលិក​ក្នុង​ផែស្ងួត​នៃ​ក្រុមហ៊ុន​តេ​ង​ឡាយ​ ។​

​បើ​តាម​ប្រភព​ព​ត៌​មាន​ពី​បុរស​ជា​ម្ចាស់ផ្ទះ​ជួល​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​នារី​រង​គ្រោះ​បាន​ឈ្លោះ​ទាស់ទែង​ពាក្យ​សម្តី​គ្នា​ជាមួយនឹង​បុរស​ជា​សង្សារ​យ៉ាង​ខ្លាំង​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​នៅ​បន្ទប់​ជិតខាង​ ហើយ​ភ្លាម​នោះ​រូប​គាត់​ក៏​បាន​ឡើង​ទៅ​ជួយ​ឃាត់​ផង​ដែរ​ ពេល​ឃើញ​មាន​សភាព​ស្ងប់ស្ងាត់​ គាត់​ក៏​បាន​ចុះ​មក​ក្រោយ​សម្រាក​វិញ​ ។​ ចំណែក​នារី​ម្នាក់​ដែល​ត្រូវជា​មិត្ត​ភក្ត្រ​នារី​រង​គ្រោះ​បានឱ្យ​ដឹង​ដែរ​ថា​ នារី​រង​គ្រោះ​នឹង​សង្សារ​ឈ្លោះប្រកែក​គ្នា​ ដោយសារ​តែ​បុរស​ជា​សង្សារ​មានការ​ប្រចណ្ឌ​នឹង​មិត្ត​ភក្ត្រ​របស់​ខ្លួន​ ពេល​ត្រឡប់​មក​បន្ទប់​ជួល​វិញ​ក៏​បាន​រករឿង​ រ​ហុត​ដល់​ឈ្លោះប្រកែក​គ្នា​បែប​នេះ​ ​ ហើយ​ពេល​នោះ​ដែរ​បុរស​ម្នាក់​នោះ​ ក៏​បាន​វាយ​នារី​រង​គ្រោះ​ផង​ដែរ​ ដែល​នាំ​ឱ្យ​នាង​យំ​និង​ខឹង​ជា​ខ្លាំង​ ចង់​លោត​ពីលើ​ផ្ទះ​សម្លាប់​ខ្លួន​ ប៉ុន្តែ​ត្រូវ​បាន​រូប​នាង​ឃាត់​និង​លួងលោម​ ដោយ​ហៅ​ឱ្យ​ឡើង​មក​ដេក​នៅ​ជាន់​ទី​២​ជាមួយ​ ។​

ប្រភព​បន្ត​ថា​ ពេល​នោះ​បុរស​ជា​សង្សារ​ឈ្លោះ​គ្នា​រួច​ក៏​បាន​ចុះ​ចេញ​ទៅ​ក្រៅ​បាត់​ ឃើញ​ដូច្នេះ​នារី​រង​គ្រោះ​ ក៏​បាន​លោត​ចុះ​ពីលើ​ជាន់​ទី​២​ដើម្បី​សម្លាប់​ខ្លួន​តែ​ម្តង​ទៅ​ដើម្បី​បង្ហាញ​ពី​ចិត្ត​ស្មោះ​ ខ​ណះ​ដែល​មិន​ទាន់​ បាន​ចូល​ទៅ​ក្នុង​បន្ទប់​គេង​ផង​នោះ​ បណ្តាល​ឱ្យ​រង​របួសធ្ងន់​បែកក្បាល​ហូរ​ឈាម​ សន្លប់​ក្នុង​ធ្លុ​ក​ឈាម​។​ ពេល​នោះ​ក៏​បង្ក​កា​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​ និង​ម្ចាស់ផ្ទះ​ ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ និង​គ្រូពេទ្យ​ឱ្យ​

​មក​ជួយ​សង្គ្រោះ​ផង​ដែរ​ ប៉ុន្តែ​ជា​អកុសល​នារី​រង​គ្រោះ​ហូរ​ឈាម​ច្រើន​ពេក​ ក៏​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ បើ​ទោះបីជា​គ្រូពេទ្យ​មក​ជួ​សង្គ្រោះ​ក៏​ដោយ​ ។​

​ក្រោយមក​សមត្ថកិច្ច​ក៏​បាន​ទំនាក់ទំនង​ទៅ​សាច់ញាតិ​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​ ឱ្យមក​ទទួល​សព​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ឯ​ស្រុក​កំណើត​ ៕​ ​ ព្រែក​ជ័យ​

 

dwe dssr


ចែករំលែក៖