ព័ត៌មានទាន់ហេតុការណ៍៖

គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌដង្កោ​ រៀបចំ​ពិធី​បង្សុកូល​រាប់បាត្រ​ នៅ​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ជើងឯក​

ចែករំលែក៖

​ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែតុលា​ ឆ្នាំ​២០១៥​ លោក​ នុ​ត​ ពុធ​ដា​រ៉ា​ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌដង្កោ​ និង​ជា​អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ​ បាន​ដឹកនាំ​មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខណ្ឌ​ និង​ប្រជាពលរដ្ឋ​សង្កាត់​ទាំង​១៣​ ធ្វើ​ពិធី​បង្សុកូល​ និង​រាប់បាត្រ​ ព្រះសង្ឃ​ចំនួន​ ២៦​អង្គ​ នៅ​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ជើងឯក​។​

​ការ​ធ្វើ​ពិធី​បង្សុកូល​ និង​រាប់បាត្រ​ក្នុង​ឱកាស​នេះ​ គឺ​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​របប​ខ្មែរក្រហម​ ទាំង​នៅ​ក្នុង​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ជើងឯក​នេះ​ ក៏​ដូច​ជា​នៅ​ទូ​ទាំង​ប្រទេស​ទាំងមូល​។​ ការ​បាត់បង់​ជីវិត​របស់​ប្រជាពលរដ្ឋ​ក្នុង​របប​ប្រល័យពូជសាសន៍​នេះ​ ខ្លះ​បាន​ស្លាប់​បាត់បង់​ជីវិត​ទាំង​គ្រួសារ​ ហើយ​មួយ​ចំនួន​ទៀត​ពុំ​បាន​ទទួល​ដំណឹង​ពី​សាច់ញាត្តិ​ខ្លួន​ថា​បាន​ស្លាប់​នៅ​ទីណា​នោះ​ទេ​ ដូច្នេះ​ថ្ងៃនេះ​ ក្នុង​នាម​ គណបក្ស​ខណ្ឌ​ ក៏​ដូច​ជា​សាលា​ខណ្ឌដង្កោ​ទាំងមូល​ បាន​ដឹកនាំ​មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ យុវជន​ និង​ប្រជាពលរដ្ឋ​ សរុប​ចំនួន​ប្រមាណ​ ៥០០​នាក់​ ដើម្បី​ធ្វើ​ពិធី​បង្សុកូល​ រាប់បាត្រ​ឧទ្ទិស​កុសល​ ជូន​ដល់​វិញ្ញាណ​ក្ខ័​ន​អ្នក​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ទាំង​នៅ​ក្នុង​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​ នេះ​ ក៏​ដូច​ជា​អ្នក​ដែល​បាន​ស្លាប់​នៅ​ទូ​ទាំង​ប្រទេស​ ហើយ​គណបក្ស​ខណ្ឌ​តែង​បាន​ធ្វើ​ពិធី​បែប​នេះ​ ជា​រៀង​រាល់​ឆ្នាំ​ គឺ​នៅ​មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ និង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​។​

​នៅ​ក្នុង​ឱកាស​នេះ​ លោក​ប្រធាន​គណបក្ស​ខណ្ឌ​ បាន​នាំ​យក​នូវ​ទេយ្យវត្ថុ​ និង​បច្ច័យ​រាប់បាត្រ​ បង្សុកូល​ និង​ប្រគេន​ព្រះសង្ឃ​ ចំនួន​ ២៦​អង្គ​ មក​ពី​វត្ត​ទាំង​២៦​ ក្នុង​ខណ្ឌដង្កោ​ ដោយ​ក្នុង​០១​វត្ត​បច្ច័យ​កសាង​ ៥​ម៉ឺន​រៀល​ ព្រះសង្ឃ​ក្នុង១​អង្គ​ ០៤​ម៉ឺន​រៀល​ ស្លា​ដក​ចំនួន​ ១​គូ និង​ទេយ្យវត្ថុ​មួយ​ចំនួន​ទៀត​ ៕ ភា​រ៉ា​ ដង្កោ​
dwe (1) dwe (2) dwe (3)


ចែករំលែក៖