ព័ត៌មានទាន់ហេតុការណ៍៖

​តា​ចាស់​អាយុ​៧០​ឆ្នាំ​ចាប់រំលោភ​កុមារី​ ដោយ​លួងលោម​ឲ្យ​លុយ​២​ពាន់​រៀល​

ចែករំលែក៖

​ខេត្តស្ទឹងត្រែង​៖​ តា​ចាស់​ដែល​មាន​វ័យ​ស្ទើរតែ​ជរា​ទៅ​ហើយ​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​ន​គ​របាល​ជំនាញ​ បញ្ជូន​ទៅ​កាន់​តុលាការខេត្ត​ហើយ​នៅ​ព្រឹក​ថ្ងៃ​៦​ ខែតុលា​​ បន្ទាប់​ពី​តា​ចាស់​រូប​នោះ​ ត្រូវ​បាន​ឃាត់ខ្លួន​ ដោយសារ​រង​ការ​ចោទ​ពី​កុមារី​ម្នាក់​ ថា​បាន​គំរាម​ និង​បង្ខំ​នាង​មិន​ឲ្យ​ស្រែក​ ឬ​ក៏​និយាយ​ប្រាប់​ម្តាយ​ ហើយ​លួងលោម​ឲ្យ​លុយ​នាង​ពីរ​ពាន់​រៀល​ នាំ​ឡើង​លើ​ផ្ទះ​បិទទ្វារ​ និង​នាំ​ចូល​ទៅ​ក្នុង​ព្រៃ​ទៅ​មើល​ការ​ដាក់​អន្ទាក់​សត្វ​ ហើយ​បាន​ធ្វើ​សកម្មភាព​បង្ខំ​លើ​រាង​កាយ​ ចាប់​សម្រាត​សម្លៀក​បំពាក់​ រំលោភ​សេពសន្ថវៈ​មក​លើ​រូប​នាង​ រហូត​បាន​សំរេច​ជា​ច្រើន​ដង​ និង​ចុង​ក្រោយ​កុមារី​នោះ​ទ្រាំ​មិន​បាន​ ក៏​បាន​ប្រាប់​ម្តាយ​ប្តឹង​សមត្ថកិច្ច​ ចុះ​ឃាត់ខ្លួន​តា​ចាស់​ល្មោភកាម​នោះ​ ។​

​ការ​ឃាត់ខ្លួន​នោះ​ ត្រូវ​សមត្ថកិច្ច​នគរបាល​និយាយ​ថា​ បាន​ធ្វើ​ឡើង​ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ ពី​ស្ត្រី​វ័យ​៤០​ឆ្នាំ​ម្នាក់​ ត្រូវជា​ម្តាយ​កុមារី​រង​គ្រោះ​ កាលពី​ថ្ងៃ​ទី៥​ ខែតុលា ​ឆ្នាំ​២០១៥​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​។​តា​ចាស់​រូប​នោះ​ ត្រូវ​បាន​ឃាត់ខ្លួន​ ក្រោយ​ទទួល​បាន​ចម្លើយ​សារភាព​នោះ​រួច​។​

​នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត​ លោក​វរៈសេនីយ៍ទោ​ដួង​ ស៊ី​វុ​ត្ថា​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​សមត្ថកិច្ច​នគរបាល​ជំនាញ​ បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​នៅ​គ្រានេះ​ មានឈ្មោះ​បាន​ ពុទ្ធ​ អាយុ​ ៧០​ឆ្នាំ​ រស់នៅ​ភូមិ​ច្រប់​ ឃុំ​ក្បាល​រមាស​ ស្រុក​ សេ​សាន​ ខេត្តស្ទឹងត្រែង​ ជាប់​សង្ស័យ​ពី​បទ​ រំលោភ​សេពសន្ថវៈ​ មក​លើ​ឈ្មោះ​ជចរ​ អាយុ​ ៩​ឆ្នាំ​ ជា​អនីតិជន​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ ។​

​លោក​ដួង​ ស៊ី​វុ​ត្ថា​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ការ​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ មក​លើ​កុមារី​ជា​អនីតិជន​រង​គ្រោះ​នេះ​ បាន​កើតឡើង​នៅ​ចុងខែ​កញ្ញា​ ឆ្នាំ​២០១៥ ​និង​ដើមខែ​តុលា​ និង​នៅ​ថ្ងៃទី​៥​ ខែតុលា ​ ការិយាល័យ​នគរបាល​ជំនាញ​ ទើប​ទទួល​បានការ​មក​ប្តឹង​ ពី​ស្ត្រី​វ័យ​៤០​ឆ្នាំ​ម្នាក់​ឈ្មោះ​ពៅ​ ស្រី​ម៉ា​ ជា​ម្តាយ​កុមារី​ ដែល​រង​គ្រោះ​ការ​សង្ស័យ​ថា​ បាន​បង្ខំ​ចាប់រំលោភ​សេពសន្ថវៈ​ ពី​តា​ចាស់​អាយុ​៧០​ឆ្នាំ​ ។​ លោក​ថា​ ក្រោយ​ទទួល​បាន​បណ្តឹង​នេះ​ភ្លាម​ កម្លាំង​ជំនាញ​បាន​ចុះ​ស៊ើបអង្កេត​ជុំវិញ​ករណី​ចោទប្រកាន់​នេះ​ ហើយ​ក៏​បានឃើញ​ពន្លឺ​ខ្លះៗ​ រួច​ក៏​បាន​នាំ​ខ្លួន​បុរស​សង្ស័យ​ មក​​សាកសួរ​ ក្រោយ​រក​ឃើញ​ការ​ពិត​ សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្ត​ ក៏​បាន​ឃាត់ខ្លួន​បុរស​សង្ស័យ​ នៅ​គ្រានោះ​តែ​ម្តង​ ។​

​កុមារី​ ជចរ​ រង​គ្រោះ​បាន​ផ្តល់​ចម្លើយ​ដល់​សមត្ថកិច្ច​ថា​ នៅ​រយៈកាល​ច្រើន​ថ្ងៃ​ជាប់ៗ​គ្នា​តាំងពី​ចុងខែ​កញ្ញា​ និង​នៅ​ដើមខែ​តុលា​នេះ​ តា​ពុទ្ធ​ បាន​លួងលោម​នាង​ឲ្យ​ឡើង​លើ​ផ្ទះ​គាត់​ រួច​បិទទ្វារ​ ហើយ​បាន​ចាប់​សម្រាត​ខោអាវ​ អោប​ខ្លួននាង​ផ្តួល​ទៅ​ម្ខាង​រួច​រំលោភ​នាង​តែ​ម្តង​ ។​នាង​ថា​ ក្រោយមក​ តា​ពុទ្ធ​ បាន​លួងលោម​ហៅ​នាង​ឲ្យ​មក​ក្រោយ​ផ្ទះ​រំលោភ​ម្តងទៀត​ និង​ក្រោយ​ពី​នោះ​ទៀត​ តា​ ពុទ្ធ​ បាន​ឲ្យ​លុយ​២​ពាន់​រៀល​បន្ត​បង្ខំ​រំលោភ​ និង​នៅ​ចុង​ក្រោយ​ តា​ ពុទ្ធ​បាន​បបួល​នាង​ ទៅ​មើល​ការ​អន្ទាក់​ដាក់​សត្វ​ក្នុង​ព្រៃ​នៅ​ក្បែរ​មាត់​អូរ​ រួច​បបួល​នាង​សម្រាត​ខោអាវ​ទាំងអស់​គ្នា​ បង្ខំ​ចាប់រំលោភ​នាង​រហូត​បាន​សំរេច​បំណង​ ។​ ចំណែក​ បុរស​សង្ស័យ​វ័យ​៧០​ឆ្នាំ​ បាន​ទទួលស្គាល់​ថា​ ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​ របស់​កុមារី​រង​គ្រោះ​នោះ​មែន​។​

​នៅ​ព្រឹក​ថ្ងៃ​៦​ តុលា​​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ បាន​បញ្ចប់​នូវ​ការ​សាកសួរ​នោះ​ហើយ​ និង​បាន​បញ្ជូន​បុរស​សង្ស័យ​ ទៅ​កាន់​សាលាដំបូង​ និង​អយ្យការ​ខេត្តស្ទឹងត្រែង​ ចាត់ការ​ជា​បន្ត​ទៅ​តាម​ផ្លូវច្បាប់​ ៕​ អ៊ុ​ច​ សា​វុ​ទ្ធ​

dwe (3) dwe (2) dwe (1)

 


ចែករំលែក៖