ព័ត៌មានទាន់ហេតុការណ៍៖

លោក​ឡាយ​ វណ្ណៈ​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្តតាកែវ​

ចែករំលែក៖

​ខេត្តតាកែវ​៖​ លោក​ឡាយ​ វណ្ណៈ​ អភិបាល​ខេត្តតាកែវ​ត្រូវ​បាន​ប្រកាស់​អោយ​ចូល​កាន់​តំណែង​ថ្មី​មួយទៀត​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្តតាកែវ​ ។​ ពិធី​ប្រកាស​អោយ​ចូល​កាន់​តំណែង​នេះ​ បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៦​ ខែតុលា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តតាកែវ​ក្រោម​អធិប​តិ​ភាព​លោក​បណ្ឌិត​សភាចា​រ្យ​សុខ​ អាន​ សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្តតាកែវ​ ។​

​ក្នុង​ឱ​កាសនោះ​ផង​ដែរ លោក​បណ្ឌិត​សភាចា​រ្យ​សុខ​ អាន ​បាន​ដាក់​គោល​ការណ៍​៣​ចំណុច​ធំៗ​ដល់​ថ្នាក់ដឹកនាំ​ក្នុង​ខេត្តតាកែវ​ដើម្បី​ចុះ​ជួប ​និង​ដោះស្រាយ​ជូន​ប្រជា​ពលរ​ដ្ធ​ ។​ គោល​ការណ៍​៣​ចំណុច​របស់លោក​បណ្ឌិត​សភាចា​រ្យ​សុខ​ អាន​ មាន​ ១​ថ្នាក់​ដឹក​ នាំ​ខេត្ត​ត្រូវ​ដាក់​វេន​គ្នា​ចាប់តាំងពី​ថ្នាក់​ខេត្ត​ដល់​ថ្នាក់​ភូមិ​ ដើម្បី​ជួប​ប្រជា​ពលរ​ដ្ធ​អោយ​ដឹង​ពី​សុខ​ទុក្ខ​ពួក​គាត់​ ហើយ​ពួក​គាត់​ត្រូវការ​អ្វី​។​ ២​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​ត្រូវ​ចាត់តាំង​អោយ​មាន​ប្រធាន​ក្រុម​ចាប់តាំងពី​ថ្នាក់​ខេត្ត​រហូត​ដល់​ថ្នាក់​ភូមិ​ និង​៣​ថ្នាក់ដឹកនាំ​ខេត្ត​ត្រូវ​សហការ​គ្នា​រវាង​ប្រធាន​ក្រុម ​នឹង​ប្រធាន​ក្រុម​អោយ​ជាប់លាប់​ល្អ​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ជូន​ប្រជា​ពលរ​ដ្ធ​ ។​

ក្រោយ​ទទួល​បាន​គោល​ការ​៣​ចំណុច​ពី​លោក​បណ្ឌិត​សភាចារ​សុខ​ អាន​រួច​មក ​លោកឡាយ​ វណ្ណៈ​បាន​ឡើង​ប្តេជ្ញាថា​ខ្លួន​នឹង​ខិតខំ​ធ្វើការ និងបម្រើ​បក្ស​ដោយ​ស្មោះត្រង់​ ខិតខំ​ប្រឹងប្រែង​ធ្វើ​អោយ​បក្ស​មាន​ប្រជាប្រិយភាព​ខ្ពស់​ដើម្បី​បំរើ​ជូន​ប្រជា​ពលរ​ដ្ធ​៕​ ជី​សូរ​កា​

de


ចែករំលែក៖