ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រី​វ័យ​ចំណាស់​ដើរ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​បុក​សន្លប់​ស្ដូកស្ដឹង​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ដេក​សន្លប់​ស្ដោក​ស្ដឹង​នៅ​កណ្ដាល​ដង​វិ​ថី​ បន្ទាប់​ពី​ ត្រូវ​រថយន្ដ​មួយ​គ្រឿង​បាន​បើក​បុក​ ខណៈ​ដែល​រូប​គាត់​កំពុង​តែ​ដើរ​ឆ្លងផ្លូវ​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៦​ ខែតុលា​ ឆ្នាំ​២០១៥​នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ ស្ថិត​ក្នុងភូមិ​ចោម​ចៅ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ស្ដ្រី​រង​គ្រោះ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ ព្រោះ​ក្រោយ​ពេល​កើតហេតុ​ភ្លាមៗ​ ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​បានឃើញ​ជន​រង​គ្រោះ​ដើរ​ឆ្លងផ្លូវ​ដោយ​យួរ​អង្ករ​មួយ​ថង់​។​ ខណៈ​ពេល​នោះ​ឆ្លង​ជិត​ផុត​ហើយ​នោះ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ ម៉ាក​កា​មា​រី​បា​ឡែ​ន​ មិន​ចាំ​ស្លាក​លេខ​ បើក​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ដោយសារ​មិន​បាន​ប្រុង​ប្រយ័ត្ន​ រថយន្ដ​ខាងលើ​ក៏​បាន​ជ្រុល​បុក​ស្ត្រី​រង​គ្រោះ​ចំ​ពេញទំហឹង​ បណ្ដាល​ឲ្យ​ប៉ើង​ខ្ទាត​ដូច​ជា​សំឡី​ ហើយ​បើក​រត់​បាត់​ស្រមោល​តែ​ម្ដង​។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ង​៧០​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ពោធិ​ចិន​តុង​ ហើយ​មិនដឹង​ថា​សួរ​ទុក​ឈឺ​ជា​យ៉ាងណា​នោះ​ទេ​ ព្រោះ​មើលទៅ​ហាក់ដូចជា​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​ទៅ​ហើយ​ ៕​ វិបុល​

 

3


ចែករំលែក៖