ព័ត៌មានទាន់ហេតុការណ៍៖

ហាម​គេ​មិន​ឲ្យ​ចាប់​កណ្ដូប​ក្នុង​ដីស្រែ​របស់​ខ្លួន​មិន​ស្ដាប់​បបួល​បក្ខពួក​ទាញ​កាំបិត​ដេញ​កាប់​ផ្អើល​ពេញ​វាល​

ចែករំលែក៖

​ខេត្តបាត់ដំបង​ ៖​ ជនសង្ស័យ​៣​នាក់​ក្នុង​ចំណោម​បក្ខពួក​៤​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ បន្ទាប់​ពី​មាន​ជម្លោះ​ហិង្សា​មួយ​កើតឡើង​ ដែល​បណ្ដាល​ឲ្យ​មនុស្ស​៤​នាក់​រង​របួស​ កាលពី​ថ្ងៃ​ទី​៥​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ក្នុងភូមិ​ចម្ការ​សំរោង​ សង្កាត់​ចម្ការ​សំរោង​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំងនោះ​ ទី​១-​ឈ្មោះ​សឿង​សុង​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​,​ ទី​២-​ឈ្មោះ​រួន​ អេ​ត​ ភេទ​ស្រី​ អាយុ​៤៣​ឆ្នាំ​ ទាំង​២​នាក់​ត្រូវជា​ប្តី​ប្រពន្ធ​គ្នា​ និង​ទី​៣-​ឈ្មោះ​អួន​ សំបើម​ ហៅ​ជក់​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ត្រូវជា​កូនធម៌​ ប្តី​ប្រពន្ធ​ខាងលើ​ រីឯ​បក្សពួក​អ្នក​ប្រព្រឹត្ត​ម្ន​ក់​ទៀត​ឈ្មោះ​សុង​ បូ​រ៉ា​ ហៅ​ប៊ុ​ច​ ភេទ​ប្រុ​អាយុ​៣៤​ឆ្នាំ​បាន​គេចខ្លួន​បាត់​ អ្នក​ទាំងអស់​គ្នា​រស់នៅ​ភូមិ​តា​ព្រូ​ច​ សង្កាត់​ក្តុល​ដូនទាវ​ ក្រុង​បាត់ដំបង​។​ ចំណែក​ក្រុម​បុរស​រង​គ្រោះ​រង​របួសធ្ងន់​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ មាន​ទី​១​ឈ្មោះ​ជួន​ ស៊ី​ថា​អាយុ​៣១​ឆ្នាំ​,​ ទី​២-​ឈ្មោះ​ថុ​ន​ នី​ន​ អាយុ​១៥​ឆ្នាំ​,​ ទី​៣-​ឈ្មោះ​ខ្លូត​ សា​វង្ស​ អាយុ​១៦​ឆ្នាំ​ និង​ទី​៤-​ឈ្មោះ​ស៊ឹ​ម​ ប៊ុ​ន​ហៃ​ អាយុ​២១​ឆ្នាំ​ ទាំង​៤​នាក់​រស់នៅ​ ភូមិ​ចំការ​សំរោង​២​សង្កាត់​ចំការ​សំរោង​ក្រុង​បាត់ដំបង​ដូច​គា្ន​ ។​

​ប្រភព​ពី​ក្រុម​រង​គ្រោះ​បាន​ឲ្យ​ដឹង​ ថា​ពេល​ពួក​ខ្លួន​ទៅ​ចាប់​កណ្តូប​នៅ​វាលស្រែ​ ស្រាប់តែ​ត្រូវ​ក្រុម​សង្ស័យ​កាន់​កាំបិត​ខ្វែវ​ដើរ​ដេញ​ចេញពី​ខ្ទម​និង​វាលស្រែ​ ហើយ​ម្នាក់ៗ​បាន​ដើរ​បណ្ដើរ​នាំ​គ្ន​ ស្រែក​បណ្ដើរ​ថា​ មិន​ឲ្យ​ពួក​ចាប់​កណ្តូប​ព្រោះ​ទីនោះ​ជា​ដីស្រែ​របស់​គេ​ និង​សួ​រក​អ្នក​ធ្លាប់់​ជេរ​ពួក​គេ​ទៀត​។​ ពេល​នោះ​ ពួក​ខ្លួន​ក៏​បាន​តបត​សម្ដី​ទៅ​វិញ​ ក្នុង​បំណង​ដើម្បី​រកហេតុ​ផល​ ឲ្យ​បាន​ច្បាស់លាស់​ ស្រាប់តែ​ក្រុម​ជនសង្ស័យ​ បាន​ទាញ​កាំបិត​និង​ព្រួញ​បាញ់​កណ្តុរ​ មក​ដេញ​កាប់​លើ​ក្រុម​ខ្លួន​រង​គ្រោះ​តែ​ម្តង​។​

​បច្ចុប្បន្ន​ជន​រង​គ្រោះ​ទាំង​៤​នាក់​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​ ចំណែកឯ​ជនសង្ស័យ​ដែល​បាត់​ខ្លួន​សម​ត្ថិ​ច្ច​កំពុង​តាម​រក​ចាប់ខ្លួន​។​ ដោយឡែក​ឯ​ជនសង្ស័យ​ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន​៕​ វិបុល​

 

dde (2) dde (3) dde (4) dde (1)


ចែករំលែក៖