ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​បុករ៉ឺ​ម៉ក​ដឹក​ទឹកកក​ពីក្រោយ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​រង​របួស​ក្បាល​របើក​ស្បែក​ថ្ងាស​ខាង​មុខគួរឲ្យញាក់សាច់​

ចែករំលែក៖

​ភ្នំពេញ​: ​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​មួយ​បាន​កើតឡើង​រវាងរ៉ឺ​ម៉ក​ដឹក​ទឹកកក​ និង​ម៉ូតូ​ ខ​ណះ​ដែល​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​បុក​កន្ទុយរ៉ឺម៉ក​ដឹក​ទឹកកក​ពីក្រោយ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​រង​របួស​ក្បាល​របើក​ស្បែក​ថ្ងាស​ខាង​មុខមើលទៅគួរឲ្យញាក់សាច់​ កាល​វេលា​ម៉ោង​ ៥​និង​៣០​នាទី​ ថ្ងៃ​ទី​៧​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៧៧៦​ ផ្លូវ​លេខ​១២៨​ ភូមិ​២​សង្កាត់​ទឹកល្អក់​ទី​១​ ខណ្ឌទួលគោក​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ គេ​ឃើ​ញ​ម៉ូតូ​បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើ​ត​លុះ​បើកមក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ​បាន​ជ្រុល​ទៅ​បុក​កន្ទុយ​រឺ​ម៉ក​ដឹក​ទឹកកក​ពីក្រោយ​បណ្តាល​ឱ្យ​ដួល​ម៉ូតូ​រង​របួស​ក្បាល​របើក​ស្បែក​ថ្ងាស​ខាង​មុខ​ធ្ងន់តែ​ម្តង​ ។​

​បច្ចុប្បន្ន​ជន​រង​គ្រោះ​បាន​បញ្ជូន​ទៅ​ សង្គ្រោះ​បន្ទាន់​នៅ​គ្លី​នី​ច​អង្គរធំ​ រីឯ​រឺ​ម៉ក​ដឹក​ ទឹកកក​និង​ម៉ូតូ​បាន​រក្សា​នៅ​កន្លែង​កើតហេតុ​រង​ចាំ​ជំនាញ​មក​ធ្វើការ​វាស់វែង​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕​ស​ ដា​រ៉ា​

dew (5) dew (3) dew (4) dew (2) dew (1)


ចែករំលែក៖