ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់​ដោយសារ​ខ្យល់ព្យុះ​នៅ​ចិន​កើន​ដល់​១៩​នាក់​

ចែករំលែក៖

​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​៧​ ខែតុលា​ ឆ្នាំ​២០១៥​ថា​ អ្នក​ស្លាប់​ដោយសារ​ខ្យល់ព្យុះ​នៅ​ក្នុង​ប្រទេស​ចិន​នោះ​បាន​កើនឡើង​ដល់​១៩​នាក់​ ។​ ជាមួយ​គ្នា​នេះ​ដែរ​ ជន​រង​គ្រោះ​៤​នាក់​ផ្សេង​ទៀត​នៅ​បាត់​ខ្លួន​រក​មិន​ទាន់​ឃើញ​នៅឡើយ​ទេ​ ។​

​ប្រភព​ដដែល​នេះ​បាន​ស្រង់​ព័ត៌មាន​ពី​នាយកដ្ឋាន​កិច្ចការ​ស៊ី​វិល​បញ្ជាក់​ថា​ មនុស្ស​៧​នាក់​បាន​បាត់បង់​ជីវិត​ ដោយសារ​ខ្យល់ព្យុះ​ខ្លាំង​នៅ​ភាគ​ខាងត្បូង​ខេត្ត​ Guangdong​ ប្រទេស​ចិន​ ខណៈ​ដែល​ជន​រង​គ្រោះ​៧​នាក់​ផ្សេង​ទៀត​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​ការ​បាក់​ដី​សង្កត់ពីលើ​ ។​

​ប្រភព​បន្ត​ថា​ អ្នកនេសាទ​៣​នាក់​ទៀត​បាន​ស្លាប់​ដោយសារ​តែ​គ្រោះថ្នាក់​តាម​ទូក​នៅ​លើ​សមុទ្រ​ ។​ រីឯ​ជន​រង​គ្រោះ​ម្នាក់​ត្រូវ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្រោម​គំនរ​បាក់បែក​ បន្ទាប់​ពី​លំនៅ​ឋាន​បាន​បាក់​រលំ​ដោយសារ​តែ​ខ្យល់ព្យុះ​ ។​ មនុស្ស​ម្នាក់​ទៀត​បាន​ស្លាប់​ដោយសារ​ការ​បាក់​ដើមឈើ​សង្កត់ពីលើ​ ស្ថិត​នៅ​ជិត​តំបន់​ Guangxi​ ។​ អ្នកនេសាទ​៤​នាក់​ផ្សេង​ទៀត​កំពុង​នៅ​បាត់​ខ្លួន​ ។​

​ខ្យល់ព្យុះ​ដែល​មាន​កម្លាំង​ខ្លាំង​បាន​បក់​បោក​ទៅ​ចំ​តំបន់​ភាគ​ខាងត្បូង​ខេត្ត​ Guangdong​ ប្រទេស​ចិន​ កាលពី​ថ្ងៃ​ទី​៤​ ខែតុលា​ ឆ្នាំ​២០១៥​មក​ម្ល៉េះ​ ។​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​រាយ​កាណ៍​ថា​ ខ្យល់ព្យុះ​នេះ​បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​សម្រេច​លុប​ចោល​ជើងហោះហើរ​អស់​ជា​ច្រើន​គ្រឿង​ ហើយ​រថភ្លើង​ក្នុង​ល្បឿន​លឿន​ ក៏​មិន​អាច​ចេញដំណើរ​បាន​ដែរ​ ។​

​នាយករ​ដ្ឋា​ន​កិច្ចការ​ស៊ី​វិល​ខេត្ត​ Guangdong​ បាន​បញ្ជាក់​ថា​ ខ្យល់ព្យុះ​នេះ​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ទឹកប្រាក់​ប្រមាណ​ ៣.៦៦​ពាន់​លាន​ដុល្លារ​ ។​ ពលរដ្ឋ​៣.៥​លាន​នាក់​រង​ផល​ប៉ះពាល​ រីឯ​ផលដំណាំ​ខូចខាត​លើ​ផ្ទៃដី​ ២៨២.៧០០​ ហិ​កតា​។​ លំនៅ​ឋាន​៤១៧​ខ្នង​រង​ការ​បំផ្លាញ​ ៕​

s2.reutersmedia guangdong-typhoon


ចែករំលែក៖