ព័ត៌មានទាន់ហេតុការណ៍៖

អ៊ី​ស្រា​អែ​ល​ហាម​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ចូល​ទៅ​កាន់​ទីក្រុង​វ័យ​ចំណាស់​ Jerusalem​

ចែករំលែក៖

​រដ្ឋាភិបាល​អ៊ី​ស្រា​អែ​ល​បាន​ដាក់​ចេញ​ផែនការ​ថ្មី​ ហាម​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ចូល​ទៅ​កាន់​ទីក្រុង​វ័យ​ចំណាស់​ Old​ Jerusalem​ ខណៈ​ដែល​ស្ថានការណ៍​កាន់តែ​តាន់តឹង​ខ្លាំង​ឡើង​ ក្រោយ​ការ​បាញ់ប្រហារ​បណ្តាល​ឲ្យ​ពលរដ្ឋ​អ៊ី​ស្រា​អែ​ល​២​នាក់​ និង​រង​របួស​ក្មេង​ម្នាក់​រួច​មក​នោះ​ ។​

​ការ​ហាមប្រាម​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ខាងលើ​នេះ​ត្រូវ​ប្រកាស​អនុវត្ត​រយៈពេល​២​ថ្ងៃ​កន្លង​មក​ហើយ​ ។​ ពលរដ្ឋ​អ៊ី​ស្រា​អែ​ល​ អ្នក​ទេសចរណ៍​ អ្នកស្រុក​នៅ​ទីនោះ​ និស្សិត​ អ្នកជំនួញ​គឺ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​កាន់​ទីកន្លែង​នោះ​ ដោយ​គ្មាន​ការ​ហាមឃាត់​នោះ​ឡើយ​ ។​

​រីឯ​ក្រុម​អាចារ្យ​នៅ​ព្រះ​វិហារ​ Al-Aqsa​ Mosque​ នោះ​វិញ​ រដ្ឋាភិបាល​អ៊ី​ស្រា​អែ​ល​អនុញ្ញាត​ឲ្យ​ដោយ​កំណត់​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើង​ទៅ​ អ្នក​ដែល​អាយុ​ក្រោម​ពី​៥០​ឆ្នាំ​ គឺ​មិន​អនុញ្ញាត​ឲ្យ​ចូល​ឡើយ​ ។​ ក្រុម​ស្ត្រី​ប៉ា​ឡេ​ស្ទី​ន​ដែល​អ៊ី​ស្រ​អែ​ល​ហាម​មិន​ឲ្យ​ចូល​ទៅ​កាន់​ព្រះ​វិហារ​នោះ​មួយ​ចំនួន​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​ ។​

​មានការ​លើក​ឡើង​ផង​ដែរ​ថា​ ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​អ៊ី​ស្រា​អែ​ល​ទៅ​លើ​ជន​ប៉ា​ឡេ​ស្ទី​ន​ខាងលើ​នេះ​ គឺជា​ការ​រើសអើង​ពូជសាសន៍​ ។​

​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ឈ្មោះ​ Majd​ Awad​ ដែល​កាន់​លិខិតឆ្លងដែន​អ៊ី​ស្រា​អែ​ល​នោះ​បាន​និយាយ​ថា​ រូបគេ​បាន​ចូល​ទៅ​កាន់​ទីនោះ​ក្នុង​មួ​យស​ប្តា​ហ៍​យ៉ាង​ហោច​ណាស់​២​លើក​ផង​ដែរ​ ។​ ប៉ុន្តែ​បន្ទាប់​ពី​មានការ​បាញ់ប្រហារ​កើតឡើង​ ពួក​គេ​បាន​ហ៊ុំ​ព័ទ្ធ​ព្រះ​វិហារ​ Al-Aqsa​ ហើយ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ ជា​ពិសេស​ក្មេងៗ​ គឺ​មិន​អនុញ្ញាត​ឲ្យ​ចូល​នោះ​ឡើយ​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ វា​គ្មាន​បញ្ហា​នោះ​ទេ​ ប្រសិនបើ​យើង​រកបាន​យុវជន​អ៊ី​ស្រា​អែ​ល​ម្នាក់​នាំ​យើង​ទៅ​ជាមួយ​នោះ​ ។​

​លោក​ Majd​ Awad​ បាន​បន្ត​ថា​ សកម្មភាព​បែប​នេះ​របស់​រដ្ឋាភិបាល​អ៊ី​ស្រា​អែ​ល​គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់តែ​មាន​កំហឹង​ខ្លាំង​ឡើង​។​ ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​បាន​ធ្វើ​បាតុកម្ម​គប់​ស្បែកជើង​ទៅ​លើ​ភ្នាក់ងារ​សន្តិសុខ​រដ្ឋាភិបាល​អ៊ី​ស្រា​អែ​ល​ផង​ដែរ​ទាក់ទង​បញ្ហា​នេះ​ ៕

 

jerusalem-old-city


ចែករំលែក៖