ព័ត៌មានទាន់ហេតុការណ៍៖

សត្វ​ពស់​ ហនុមាន​ ចឹក​ភ្លៅ​បុរស​ម្នាក់​បណ្តាលឲ្យ​រង​របួស​ធ្ងន់ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​

ចែករំលែក៖

​ខេត្ត​ត្បូងឃ្មុំ​;​ បុរស​ម្នាក់​ត្រូវ​សត្វ​ពស់​ហនុមាន​ចឹក​ចំ​ភ្លៅ​ខាងឆ្វេង​ បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ ពេល​ដែល​រូបគេ​ទៅ​ដក​ដំឡូង​ ហើយ​សង្ស័យ​ជាន់​ត្រូវ​ខ្លួន​ពូជ​ពស់​នេះ ​។​

​ហេតុការណ៍​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​ ៩​ព្រឹក​ថ្ងៃ​ទី​៦​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ក្នុង​ចំកា​រំ​ឡូង​ ទួល​ហ៊ឹម​ខាងកើត​ ភូមិ​ព្រះ​អង្គ​ ប្រហែល​៣​គីឡូម៉ែត្រ​ ឃុំ​រកា​ព​ប្រាំ​ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ​។​

​លោក​ ឡុ​ង​ សា​រិ​ន​ អធិការ​ង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ​អ៊ិន​ ពៅ​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើរ​។​

លោក​បន្ត​ថា ​ជន​រង​គ្រោះ​ក្រោយ​កើតហេតុ​ត្រូវ​បាន​សាច់ញាតិ​ដឹក​បញ្ជូន​មក​ន​ម្ទី​រ​ពេទ្យ​បង្អែក​ខេត្តកំពង់ចាម​ភ្លាមៗ​ផង​ដែរ​ដើម្បី​ជួយ​សង្គ្រោះ​។​

​សូម​បញ្ជាក់​ថា​ អ្នក​ដែល​ត្រូវ​សត្វ​ពស់មានពិស​ដ៏​កាច​សាហាវ​ ហនុមាន​ នេះ​ចឹក​ភាគច្រើន​ត្រូវ​បាន​រលេះរលួយ​សាច់​ហើយ​កាត់​ដៃ​កាត់​ជើង​ចោល​បើ​ពុំ​ដូច្នេះ​ទេ​និង​ត្រូវ​រលួយ​សាច់​បន្ត​ទៅ​ទៀត​រហូត​ដល់​ស្លាប់​៕ ​វ​ណ្ណះ​

image image_1


ចែករំលែក៖