ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម​ក្មេង​ទំនើង​កាប់​ប្រហារ​អ្នកលក់​បុកល្ហុង​​ម្នាក់​បណ្តាល​ឲ្យ​រង​របួសធ្ងន់​

ចែករំលែក៖

​ខេត្ត​ត្បូងឃ្មុំ​:​ បុរស​ជា​អ្នកលក់​បុកល្ហុង​ចល័ត​តាម​ភូមិ​-​ស្រុកម្នាក់​ត្រូវ​បាន​ក្រុម​ក្មេង​ទំនើង​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​៣​នាក់​ស្ទាក់​កាប់​ប្រហារ​ជា​ច្រើន​កាំបិត​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ដោយ​មិនដឹង​មូលហេតុ ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ យប់​ថ្ងៃ​ទី​៦​ ខែតុលា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវលំ​ ក្នុងភូមិ​ឈូកស​ណ្ត​ល់​ ឃុំ​រកា​ព​ប្រាំ​ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ​។​

​លោក​វរសេនីយ៍ត្រី​ ឡុ​ង​សា​រិ​ន​ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ​ ធី​ ស៊ី​រ៉ាត់​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​លក់​បុកល្ហុង​ចល័ត​តាម​ម៉ូតូ​កង់​៣​ មាន​ទីលំនៅ​ភូមិ​ប្រផាត់​ ឃុំ​រកា​ព​ប្រាំ​ ស្រុក​ត្បូងឃ្មុំ​។​

​លោក​បន្ត​ថា​ នៅ​ពេលវេលា​ខាងលើ​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​ក្មេង​ទំនើង​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​៣​នាក់​ ធ្វើរ​សកម្មភាព​ ស្ទាក់​កាប់​ប្រហារ​ជា​ច្រើន​កាំបិត​បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ និង​មិន​ទាន់​ត្រូវ​បានដឹង​មូលហេតុ​ ដែល​នាំ​ឲ​កើត​នៅ​អំពើរ​ហិង្សារ​នេះ​នៅឡើយ​។​

​ក្រោយ​ពី​ត្រូវ​ក្រុម​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​លប​កាប់​ប្រហារ​ជា​ច្រើន​កាំបិត​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ជនល្មើស​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ​៕​ វ​ណ្ណះ​

dee (5) dee (4) dee (3) dee (2) dee (1)

 

 

 


ចែករំលែក៖