ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួន​អតីត​ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​ពី​បទ​ពុក​រលួយ​

ចែករំលែក៖

​អតីត​ប្រធាន​អង្គការសហប្រជាជាតិ​ លោក​ John​ Ashe​ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៦​ ខែតុលា​ ឆ្នាំ​២០១៥​ ក្រោម​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ពី​អ្នក​ជំនួយ​ជនជាតិ​ចិន​ក្រោម​ទំហំ​ទឹកប្រាក់​ប្រមាណ​១.៣​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​ ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឲ្យ​កក្រើកញាប់ញ័រ​នៅ​ទូ​ទាំង​ពិភពលោក​ដែល​មិន​គួរ​ណា​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​ បែរជា​មាន​ថ្នាក់ដឹកនាំ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​បែប​នេះ​សោះ​ ។​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ លោក​បាន​ គី​មូ​ន​ បាន​សម្តែង​ការ​រន្ធត់​ចិត្ត​ មិន​គួរ​ណា​មាន​អំពើ​បែប​នេះ​កើត​មាន​ឡើង​ក្នុង​ស្ថាប័ន​អង្គការសហប្រជាជាតិ​បង្កើត​ឡើង​ក្នុង​រយៈពេល​៧០​ឆ្នាំ​កន្លង​មក​នោះ​ឡើយ​ ។​

​លោក​ Preet​ Bharara​ រដ្ឋ​អាជ្ញា​រដ្ឋ​Manhattan​នៃ​សហរដ្ឋអាមេរិក​ បាន​ប្រកាស​ចាប់ខ្លួន​អតីត​ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​លោក​ John​ Ashe​ និង​មន្ត្រី​ប្រាំ​នាក់​ផ្សេង​ទៀត​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ពេល​លោក​កាន់​តំណែង​។​

​មន្ត្រី​អា​មេ​រិ​ក​ បាន​ចោទ​លោក​ John​ Ashe​ ថា​បាន​ទទួល​លុយ​សំណូក​ប្រមាណ​១.៣​លាន​ដុល្លា​សហរដ្ឋអាមេរិក​ពី​អ្នកជំនួញ​ចិន​ ជា​ថ្នូរ​នឹង​ការ​សុំ​ឲ្យ​UN​ គាំទ្រ​គម្រោង​នៃ​ការ​ធ្វើ​សន្និសីទ​របស់​អង្គការសហប្រជាជាតិ​នៅ​ក្នុង​ក្រុង​ម៉ា​កាវ​ដែល​ជា​តំបន់​រដ្ឋបាល​ពិសេស​របស់​ចិន​ ។​

​លោក​ John​ Ashe​ គឺជា​អគ្គរដ្ឋទូត​រដ្ឋ​ Antigua​ and​ Barbuda​ ប្រចាំ​អង្គការសហប្រជាជាតិ​ និង​ ជា​ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​អាណត្តិ​ទី​៦៨​ ឆ្នាំ​២០១៣-២០១៤​ ៕

john-ashe


ចែករំលែក៖