ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹប​ដាក់​ត្រចៀក​៖  ​ឱ​..!..​ឧកញ៉ា​ដង្ខៅ​យក​លុយ​ផ្លូវជាតិ​លេខ​៤​ដ៏​មហិមា​អើយ​អី​ក៏​សម្បើម​ឬក​ម្ល៉េះ​ ?

ចែករំលែក៖

​មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​បាន​ភ្ញាក់ផ្អើល​ នឹង​បើកភ្នែក​ធំៗ​សំឡឹង​មើល​ ទិដ្ឋភាព​ដ៏​ចំលែក​ ដោយ​មិន​ជិនណាយ​ កាលបើ​បានឃើញ​ឬក​ពា​ មហាសេដ្ឋី​អ្នក​វិនិយោគទុន​យក​លុយ​ពី​រថយន្ត​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​បាន​ប្រើប្រាស់​អង្គរក្ស​អ្នក​ហែរ​ហម​ដ៏​ច្រើន​សន្ធិ​ក​សន្ធាប់​ប្រ​សេក​ប្រសាច​ទាំង​ឡាន​ទាំង​មនុស្ស​សម្បើម​លើសលប់​ខ្លាំង​ជាង​ថ្នាក់ដឹកនាំ​ដែល​មាន​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល​ទៅ​ទៀត​ គ្រាន់តែ​វត្ត​មក​ចូល​ទទួលទាន​អាហារ​ពេល​ព្រឹក​តាម​ផ្លូវ​សា​ធារ​ណះ​នោះ​។​

​អ្វី​ដែល​អស្ចារ្យ​បំផុត​នឹង​មិន​ត្រូវ​កើត​មាន​នោះ​ត្រង់​ថា​ ឧកញ៉ា​រូប​នេះ​បាន​ប្រើ​មនុស្ស​ប្រដាប់​ដោយ​កាំភ្លើង​ច្រើន​នាក់​ ហើយ​មាន​វត្ត​ដើរ​ចូល​ក្នុង​ហាង​ ស្រាប់តែ​មាន​ក្រុម​អង្គរក្ស​មាឌធំៗ​ជាមួយនឹង​កាំភ្លើងខ្លី​ជាប់​តាម​ចង្កេះ​មក​បញ្ជា​ហាម​ភ្ញៀវ​តាម​តុ​ ទាំង​ប្រជាពលរដ្ឋ​ មន្ត្រីរាជការ​ កងកម្លាំង​ដាច់ខាត​មិន​អោយ​ជក់បារី​ ធ្វើ​អោយ​ប៉ះពាល់​វត្តមាន​ឧកញ៉ា​ដ៏​មហិមារ​នេះ​ដើរ​ចូល​ហាង​ឬ​អង្គុយ​ទទួលទាន​អាហារ​។​

​សំដី​មហាជន​បានឃើញ​ផ្ទាល់​ភ្នែក​និយាយ​ដោយ​ពាក្យ​ចំអក​ថាៈ​ កោតតែ​មាន​អ្នកមាន​ធុនៗ​នេះ​សំដែង​ឬក​យក​មនុស្ស​សុទ្ធតែ​ប្រដាប់​អាវុធ​ជាប់​ចង្កេះ​មក​ការពារ​មួយ​កំ​ផ្លួស​ចឹ​ង​សោះ​ ខ​ណះ​ប្រទេស​ជាតិ​ប្រកបដោយ​សន្តិភាព​ សិទ្ធ​សេរីភាព​ពេញលេញ​ ?​ នឹង​បាន​ធ្វើ​អោយ​រំលោភ​លើ​សិទ្ធ​សេរីភាព​អ្នក​ដទៃ​ ?

​មាន​សំលេង​មួយ​បាន​បន្លឺ​ឡើង​ពី​ចំណោម​ភ្ញៀវ​ក្នុង​ហាង​នោះ​ថាៈ​ លោក​រាងស្តើង​មាឌតូច​ សក់ស​មុន​វ័យ​នឹង​គឺ​គាត់​មាន​គោ​រម្យ​ងារ​ជា​ឧកញ៉ា​ហើយ​ឈ្មោះ​ឧកញ៉ា​ អឹ​ុ​ង​ ប៊ុ​ន​ហូ​វ​ អគ្គនាយក​ក្រុមហ៊ុន​ AZ​ វិនិយោគទុន​យក​លុយ​ពី​រថយន្ត​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤​ គាត់​មាន​លុយ​ គាត់​មាន​អំណាច​ បើ​ទោះជា​គាត់​ប្រើ​មនុស្ស​ដប់​ឡាន​ទៀត​មក​ការពារ​ ហើយ​បញ្ជា​អោយ​អង្គរក្ស​ដើរ​ហាមប្រាម​អ្នក​ដទៃ​តាម​ទី​សា​ធារ​ណះ​ មិន​អោយ​គេ​ជក់បារី​ដើម្បី​ការពារ​រ​សុខភាព​ចៅហ្វាយនាយ​ជា​អ្នកមាន​រាប់​កញ្ឆេរ​បែប​នេះ​ក៏​គ្មាន​អ្នក​ក្អក​ដែរ​។​ គ្រាន់តែ​មហាជន​មិន​គាំទ្រ​នឹង​វាយតម្លៃ​ថា​ អ្នកមាន​ខ្លះ​ធ្វើ​ច​រិ​ក​មិន​សមរម្យ​ជះ​ឥទ្ធិ​ល​ដ៏​អាក្រក់​ប៉ះពាល់់​ដល់​សង្គម​ជាតិ​ ឬ​ពលរដ្ឋ​។​

​អ្នកខ្លះ​បាន​ត្រឹម​ឮ​តែ​ឈ្មោះ​ អ្នកខ្លះ​ទៀត​ធ្លាប់​បាន​រិះគន់​ថា​ឧកញ៉ា​អឹ​ុ​ង​ ប៊ុ​ន​ហូ​វ​ធ្វើស្រែ​លើ​ខ្នង​រាស្ត្រ​ កើប​លុយ​ពី​ពលរដ្ឋ​ស្ទើរ​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​ នឹង​ភ្ញៀវ​អន្តរជាតិ​យក​លុយ​ទៅ​ធ្វើ​ជា​សេដ្ឋី​យ៉ាង​ស្រួល​ ហើយ​ម្នាក់ៗ​បានឃើញ​ពី​ទិដ្ឋភាព​នៃ​ច​រិ​ក​អ្នកមាន​រូប​នេះ​ផ្ទាល់​ភ្នែក​ទើបបាន​ដឹង​ថា​ ពិតជា​មនុស្ស​សម្បើម​ដៃ​មែន​ មាន​លុយ​តែ​មិន​បន្សល់​ទុក​ការ​គោរព​ស្រឡាញ់​ ឬ​សាង​សីល​ធ​ម៍​ល្អ​ដល់​សង្គម​ជាតិ​ បែរជា​ប្រើ​អង្គរក្ស​ក្នុង​អំណាច​ទឹកប្រាក់​ឈាន​ដល់​ប៉ះពាល់​ដល់​សិទ្ធ​អ្នក​ដទៃ​តាម​ទី​សា​ធារ​ណះ​ទៅ​វិញ​ ?​ ទ​ង្វើ​រ​នេះ​បើជា​អ្នកនយោបាយ​វិញ​ពិត​ណាស់​ថា​មាន​ចេតនា​ហែក​សន្លឹក​ឆ្នោត​ពី​អ្នកគាំទ្រ​ តាម​រយះ​រាស្ត្រ​ឃ្លាតឆ្ងាយ​មនោសញ្ចេតនា​យ៉ាង​ពិតៗ​ ៕



ចែករំលែក៖