ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹប​ដាក់​ត្រចៀក​៖​ ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត​ព្រះ​សីហ​នុប​ញ្ចូ​ល​ឈ្មោះ​មន្ត្រី​ជាប់កិច្ចសន្យា​ដើម្បី​ក្បៀស​យក​ប្រយោជន៍​

ចែករំលែក៖

​គេ​ខ្សឹប​ថា​ យ៉ាង​ហោច​ណាស់​មន្ត្រី​ជាប់កិច្ចសន្យា​បម្រើ​ការ​នៅ​មន្ទីរ​ធម្មការ​ និង​កិច្ចការ​សាសនា​ខេត្ត​ព្រះ​សីហ​នុ​១២​នាក់​ត្រូវ​បាន​ថ្នាក់ដឹកនាំ​មន្ទីរ​ក្បៀស​យក​ផលប្រយោជន៍​ពី​ពួក​គេ​យ៉ាង​ហោច​ណាស់​ម្នាក់​១៤​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ ។​ គេ​រាយការណ៍​ថា​ ប្រធាន​មន្ទីរ​ធម្មការ​ និង​កិច្ចការ​សាសនា​ លោក​ កង​ ឌី​ណា​ សហការ​ជាមួយ​លោកស្រី​ កុក​ សុខា​ ប្រធាន​គណនេយ្យ​ ដាក់​បញ្ចូល​ឈ្មោះ​មន្ត្រី​ជាប់កិច្ចសន្យា​ដើម្បី​ក្បៀស​យក​ប្រយោជន៍​ពី​ប្រាក់​ឧបត្ថម្ភ​របស់​ពួក​គេ​ ។​

​ប្រភព​ពី​មន្ត្រី​នៅ​ក្នុង​មន្ទីរ​នេះ​បាន​ឲ្យ​ដឹង​ថា​ មន្ត្រី​ជាប់កិច្ចសន្យា​ភាគច្រើន​ជា​បងប្អូន​សាច់សាលោហិត​របស់​លោក​ប្រធាន​មន្ទីរ​ត្រូវ​បាន​គេ​ដកហូត​ប្រាក់​ក្នុង​ម្នាក់ៗ​យ៉ាង​ហោច​ណាស់​១៤​ម៉ឺន​រៀល​ក្នុង​១​ខែ​ ហើយ​សកម្មភាព​បែប​នេះ​បាន​កើត​មាន​ជា​យូរ​ឆ្នាំ​មក​ហើយ​ ។​ មួយ​ចំនួន​នៃ​មន្ត្រី​ជាប់កិច្ចសន្យា​ទាំងនោះ​ក៏​មាន​អ្នក​ដទៃ​ក្រៅពី​សាច់ញាតិ​របស់​លោក​ប្រធាន​មន្ទីរ​នោះ​ដែរ​ ហើយ​អ្នក​ទាំងនោះ​ក៏​បាន​ព្រលយ​ឲ្យ​ដឹង​ទៀត​ថា​ រាល់​ឯកសារ​ទាំងឡាយ​ពួក​គេ​ដែល​ជា​មន្ត្រី​ជាប់កិច្ចសន្យា​មិនសូវ​ដឹង​ប៉ុន្មាន​ទេ​ ។​ ម្យ៉ាងទៀត​គ្មាន​ការងារ​អ្វី​ដែល​លំបាក​ ឬ​ត្រូវ​ធ្វើការ​ឲ្យ​ទៀងទាត់​ម៉ោង​ពេល​នោះ​ឡើយ​។​ ដូច្នេះ​ ចង់​មន្ទីរ​ស៊ី​ពីលើ​យ៉ាងម៉េច​ ក៏​ពូក​គេ​មិនដឹង​ដែរ​ ។​

​វា​ជា​របៀប​នៃ​ការ​កិបកេង​បែប​ថ្មី​មួយទៀត​ បើ​ទោះបីជា​មន្ត្រីរាជការ​ទាំងឡាយ​នោះ​តម្រូវ​ឲ្យ​បើកប្រាក់​តាម​រយៈ​អេ​ធី​អឹ​ម​ក៏​ដោយ​ ប៉ុន្តែ​មន្ត្រី​នៅ​ក្នុង​មន្ទីរ​អះអាង​ថា​ វា​ជា​ប្រព័ន្ធ​នៃ​អំពើ​ពុក​រលួយ​ គ្រាន់តែ​ថា​ វា​មិន​បើកចំហរ​ហួសហេតុ​ពេក​ ។​ ដូច្នេះ​អ្វី​ដែល​បាន​និង​កំពុង​កើត​មាននៅ​ក្នុង​មន្ទីរ​ធម្មការ​ និង​កិច្ចការ​សាសនា​ខេត្ត​ព្រះ​សីហ​នុ​នៅ​ពេល​នេះ​អាច​និយាយ​បាន​ថា​ ពិបាក​ស្រាវជ្រាវ​បន្តិច​ ៕​

sew (2) sew sew (1)

 


ចែករំលែក៖