ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ម៉ៅ​ គង្គា​ ថ្លើមធំ​មែន​យក​អង្គភាព​របស់​រដ្ឋ​ធ្វើ​ជា​ជំនួញ​សេដ្ឋកិច្ច​ឆ្នាំងបាយ​របស់​ខ្លួន​

ចែករំលែក៖

​នាយ​នគរបាល​ជា​ច្រើន​រូប​កំពុង​បំពេញការងារ​នៅ​ក្នុង​នាយកដ្ឋាន​នគរបាល​ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ បាន​ខ្សឹបខ្សៀវ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ ថា​ អតីត​គ្រាន់​ជា​ឈ្មួញ​រកស៊ី​ និង​ចូល​ធ្វើ​នគរបាល​មិន​ទាន់​បាន​៥​ឆ្នាំ​ផង​ លោក​ ម៉ៅ​ គង្គា​ មាន​យីអ៊ុន​ពាក់​ស័ក្ដិ​៤​ និង​មាន​តួនាទី​ជា​ជំនួយការ​នាយកដ្ឋាន​នគរបាល​ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ថែម​ទៀត​ ។​ ដូច្នេះ​ បើ​ប្រៀបធៀប​ទៅ​និង​មន្ដ្រី​នគរបាល​ ឯទៀត​ អ្នកខ្លះ​ធ្វើការ​ចាប់ពី​១០​ឆ្នាំ​ ឬ​ពាក់កណ្ដាល​ជីវិត​ ដូច​ជា​មិន​ឡើង​ស័ក្ដិ​ស្មើ​ និង​លោក​ ម៉ៅ​ គង្គា​ ដែល​ទើប​ចូល​បម្រើ​នគរបាល​ថ្មីថ្មោង​នេះ​ទេ​ ។​

​នាយ​នគរបាល​ជា​ច្រើន​បាន​បង្ហើប​ថា​ លោក​ស័ក្ដិ​៤​ម៉ៅ​ គង្គា​ កំពុង​តែ​គឃ្លើន​ និង​ផ្លូវច្បាប់​ អនុវត្ដ​ខុស​ពី​គោល​ការ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ ក៏​ដូច​ជា​ការ​ ណែនាំ​របស់​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ ខណៈ​ បុគ្គល​រូប​នេះ​យក​ឋានៈ​ តួនាទី​ ជា​ជំនួយការ​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ​ តាម​រយៈ​យក​ អង្គភាព​របស់​រដ្ឋ​ធ្វើ​ជា​ជំនួញ​ សេដ្ឋកិច្ច​ឆ្នាំងបាយ​របស់​ខ្លួន​ ។​ ក្នុង​នោះ​ម៉ៅ​ គ​ង្គ​ បាន​ កេណ្ឌ​ប្រមូលប្រាក់​ពី​នាយ​នគរបាល​ ដែល​បាន​ចុះ​ទៅ​ធ្វើការ​នៅ​តាម​បណ្ដា​ខេត្ដ​ តាម​លិខិត​បញ្ជា​បេសកកម្ម​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ ក៏​ដូច​ជា​ការ​ណែនាំ​ របស់​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ គឺ​ត្រូវ​តែ​បង់លុយ​ឱ្យ​ ខ្លួន​យ៉ាងតិច​ក្នុង​១​ខែ​៥០០​ដុល្លារ​ បើ​អ្នក​ទៅ​កាន់​គោលដៅ​នីមួយៗ​ត្រូវ​បង់​ឱ្យ​ថ្នាក់​ លើ​ចាប់ពី​៥០០០​ដុល្លារ​ សម្រាប់​មួយ​គោលដៅ​ដែល​ឈរជើង​តាម​ខេត្ដ​ ។​

​លោក​ម៉ៅ​ គង្គា​ អនុវត្ដ​គោលការណ៍​នេះ​ជោគជ័យ​ ក្នុង​នោះ​ដូច​ជា​ខេត្ដកំពត​គឺ​ ម៉ៅ​ គង្គា​ តម្រូវ​ឱ្យ​បង់​៥០០​ដុល្លារ​ ដោយ​មិន​អាច​ចុះថ្លៃ​បាន​ ។​ ដោយឡែក​កម្លាំង​ នគរបាល​សេដ្ឋកិច្ច​មួយ​ចំនួន​ទៀត​ ដែល​ឈរជើង​នៅ​ភូមិភាគ​ឦ​សាន្ដ​ ដូច​ជា​ខេត្ដ​ ក្រចេះ​ ,​ ស្ទឹង​ត្រែង​ ,​ រតនគិរី​ ,​ មណ្ឌលគិរី​ ជាដើម​….​។​ ពួក​គេ​ត្រូវ​តែ​ប្រមូល​លុយ​ ពី​បទល្មើស​ព្រៃឈើ​មក​បំពេញតម្រូវការ​ ម៉ៅ​ គង្គា​ រាល់ៗ​ខែ​ ។​

​នាយ​ នាយ​ នគរបាល​បាន​រិះគន់​ថា​ ម៉ៅ​ គង្គា​ ពិតជា​មាន​មោទនភាព​និង​អំពើ​ ពុក​រលួយ​មែន​ គាបសង្កត់​នគរបាល​ដែល​ឈរជើង​នៅ​តាម​ខេត្ដ​ឱ្យ​បង់លុយ​ និង​ ដាក់​កម្លាំង​ឱ្យ​ប្រមូលប្រាក់​ពី​បទល្មើស​ឈើ​ ។​ ប៉ុន្ដែ​សកម្មភាព​របស់​ម៉ៅ​ គង្គា​ កំពុង​ជះ​ឥទ្ធិពល​ដ៏​អាក្រក់​ប៉ះពាល់​ដល់​អង្គភាព​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​ សេដ្ឋកិច្ច​ក៏​ដូច​ជា​គោលការណ៍​របស់​ថ្នាក់លើ​ ឬ​អនុវត្ដ​ផ្ទុយ​ពី​បទបញ្ជា​លិខិត​ បេសកកម្ម​ ។​ គេ​បង្ហើប​ទៀត​ថា​ កាលពី​ជា​ឈ្មួញ​ ម៉ៅ​ គង្គា​ ពិតជា​ថ្លើមធំ​ មិនធម្មតា​ ហ៊ាន​រកស៊ី​បោកប្រាស់​ក្រុមហ៊ុន​របស់​កូន​អគ្គស្នងការ​រង​នគរបាល​ជាតិ​ មួយ​រូប​ផង​ដែរ​ ។​ ដូច្នេះ​ដោយ​ខ្លួន​ជា​នាយ​ នគរបាល​និង​ពាក់​ស័ក្ដិ​៤​ថែម​ទៀត​ កាន់​ តែ​គឃ្លើន​និង​ផ្លូវច្បាប់​ ដើម្បី​ស្វែងរក​ប្រយោជន៍​លាភសក្ការៈ​សេដ្ឋកិច្ច​ឆ្នាំងបាយ​ របស់​ខ្លួន​កាន់តែ​ទ្រង់ទ្រាយ​ធំ​ ៕


ចែករំលែក៖