ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន​មេគង្គ​អ៊ិ​ច​ហ្វ្រេ​ស​បុក​រថយន្ត​ដឹក​ខ្សាច់​ធុន​ធំ​ពីក្រោយ​បណ្តាល​ឱ្យ​ស្លាប់​និង​រង​របួស​៧​នាក់​

ចែករំលែក៖

​ខេត្តបាត់ដំបង​៖​ យ៉ាង​ហោច​ណាស់​មាន​អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត​របស់​ក្រុមហ៊ុន​មេគង្គ​ អ៊ិ​ច​ហ្វ្រេ​ស​ចំនួន​៧​នាក់​ បាន​រង​គ្រោះ​បាត់បង់​ជីវិត​និង​ទទួល​រង​របួសធ្ងន់​ស្រាល​ដោយ​ជួប​ និង​គ្រោះថ្នាក់​ចរាចរណ៍​ខណៈ​ដែល​រថយន្ត​ក្រុមហ៊ុន​មេគង្គ​អ៊ិ​ច​ហ្វ្រេ​ស​បុក​រថយន្ត​ដឹក​ខ្សាច់​ធុន​ធំ​ចត​ស្ងៀម​នៅ​លើ​ច​ញ្ចើ​ម​ថ្នល់ ​។ ​ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​ ២០១៥​ នៅ​លើ​កំណាត់​ ផ្លូវជាតិ​លេខ​៥​ ស្ថិត​ក្នុងភូមិ​ជ្រោយ​ស្តៅ​ ឃុំ​ជ្រោយ​ស្តៅ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​។​

​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ បើ​តាម​សេចក្តីរាយការណ៍​ពី​នគរបាល​ចរាចរ​ ស្រុក​ថ្មគោល​ប្រាប់​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ចំនួន​២​នាក់​ មានឈ្មោះ​ ១,​ហ៊ុន​ ម៉ា​ណេ​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ រស់នៅ​ខេត្តព្រៃវែង​ ២,​ហួយ​ ផេង​ ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ​ រស់​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ចំណែក​អ្នក​រង​បួស​ធ្ងន់​ស្រាល​មាន​ចំនួន​៥​នាក់​ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ធុន​ធំ​ដឹក​ខ្សាច់​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​កំពង់ធំ​ ៣A​ ១១៤២​ បាន​ឈប់​ចត​ស្ងៀម​នៅ​លើ​ចិញ្ចើមថ្នល់​ដើម្បី​ចាក់ទឹក​ម៉ាស៊ីន​។​លុះ​បន្ទាប់​មក​គេ​មិនដឹង​រថយន្ត​ ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​មេគង្គ​អ៊ិ​ច​ហ្វ្រេ​សមាន​បញ្ហា​អ្វី​នោះ​ទេ​ បាន​បើក​យ៉ាង​លឿន​ហើយ​ ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ខ្សាច់​ពីក្រោយ​ពេញទំហឹង​ បណ្តាល​ឱ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​ក្រុមហ៊ុន​ មេគង្គ​អ៊ិ​ច​ហ្វ្រេ​ស​ស្លាប់​២​នាក់​ដោយ​សាកសព​គាប​ជាប់​ក្នុង​រថយន្ត​ចំណែក​អ្នក​រង​របួសធ្ងន់​ស្រាល​៥​នាក់​បន្ទាប់​មក​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​តាម​រថយន្ត​ពេទ្យ​បញ្ជូន​យក​ទៅ​សង្គ្រោះ​ជីវិត​នៅ​មន្ទីរពេទ្យ​។​សាកសព​ជន​រង​គ្រោះ​២​នាក់​នោះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​គាស់​យក​សព​ ហើយ​ ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ទំនាក់ទំនង​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំពោះ​អ្នក​បើករថយន្ត​ទាំង​ក្រុមហ៊ុន​មេគង្គ​អ៊ិ​ច​ហ្វ្រេ​ស​និង​រថយន្ត​ហ៊ី​យ៉ា​ន​ដាយ​ដឹក​ខ្សាច់​ទាំង​២​នាក់​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​រៀងៗ​ខ្លួន​ ក៏​ប៉ុន្តែ​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ទៀត​ថា​ អ្នក​បើករថយន្ត​មេគង្គ​អ៊ិ​ច​ហ្វ្រេ​ស​រត់គេច​ខ្លួន​ទាំង​ទទួល​រង​របួស​។​

​ជុំវិញ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នគរបាល​ចរាចរ​ស្រុក​ថ្មគោល​បាន​ធ្វើ​ស​ន្និ​ ដ្ឋា​ន​ជាបឋម​ថា​ អាច​បង្ក​ឡើង​ដោយ​អ្នក​បើករថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​មេគង្គ​អ៊ិ​ច​ហ្វ្រេ​ស​ បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ដោយ​គេ​សង្ស័យ​អ្នក​បើក​រប​បើករថយន្ត​ងងុយដេក​។​រថយន្ត​ទាំង​២​គ្រឿង​ក្រោយ​ពី​សមត្ថកិច្ច​វាស់វែង​តាម​ចំនាញ​រួចរាល់​ក៏​បាន​ស្ទុ​ច​យក​មក​រក្សា​ទុក​នៅ​អធិការ​ ដ្ឋា​ន​នគរបាល​ស្រុក​ថ្មគោល​ទុក​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕ ​សំ​ វិច្ឆិកា​

IMG_6490

IMG_6487

IMG_6486

IMG_6478

IMG_6479


ចែករំលែក៖