ព័ត៌មានទាន់ហេតុការណ៍៖

ទប់ស្កាត់​ពលករ​ខ្មែរ​៣៥​នាក់​បម្រុង​ឆ្លង​ដែន​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ខុសច្បាប់​

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​៖​ ពលករ​ខ្មែរ​ប្រុស​ស្រី​ចំនួន​៣៥​នាក់​ធ្វើ​ដំណើរ​តាម​រថយន្ត​តាក់ស៊ី​៣​គ្រឿង​មក​ពី​ខេត្ត​ សៀមរាប​និង​ខេត្តបន្ទាយមានជ័យ​បម្រុង​ចេញ​ឆ្លង​ដែន​ទាំង​ប្រថុយ​ប្រ​ឋាន​ខុសច្បាប់​តាម​ច្រករបៀង​ក្នុងភូមិ​សាស្ត្រ​ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ ត្រូវ​បាន​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្ត​ សហការ​និង​នគរបាល​ប៉ុ​ស្ថិ៍​ឃុំ​បឹង​បេង​ ធ្វើការ​ឃាត់​ដំណើរ​ មិន​ឱ្យ​ពលករ​ទាំងនោះ​ធ្វើ​ដំណើរ​បន្ត​ទៅ​មុខ​ទៀត​ឡើយ​។​ សមត្ថកិច្ច​ទប់ស្កាត់​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​ជ្រែ​ ឃុំ​បឹង​បេង​ស្រុក​ម៉ា​ឡៃ​ខេត្តបន្ទាយមានជ័យ​។​

​ការ​ទប់ស្កាត់​ពលករ​ខ្មែរ​បម្រុង​ចាកចេញ​ឆ្លង​ដែន​ខុសច្បាប់​ពី​សំណាក់​ម​ត្ថ​កិច្ច​ខេត្ត​ បន្ទាយ​មាន​ជ័យ​ គ្រា​ដែល​គេ​មើលឃើញ​ថា​ក្រោយ​ពី​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ត្រូវ​បាន​បញ្ចប់​គឺ​មាន​ពលករ​ខ្មែរ​ជា​ច្រើន​នាក់​កំពុង​តែ​ធ្វើ​ដំណើរ​មក​ពី​បណ្តា​ខេត្ត​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ​ដើម្បី​ធ្វើ​ដំណើរ​ ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅ​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ​វិញ​។​

​ការ​ចាកចេញ​ឆ្លង​ដែន​ខុសច្បាប់​របស់​ពលករ​ខ្មែរ​ត្រូវ​គេ​មើលឃើញ​ថា​នៅ​តែ​បន្ត​កើត​មាន​ជា​ដដែល​ទោះបី​កម្លាំង​សមត្ថកិច្ច​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ ជា​បន្តបន្ទាប់​យ៉ាងណា​ក៏​ដោយ​។​ការ​ឆ្លង​ដែន​របស់​ពលករ​ខ្មែរ​តាម​ច្រករបៀង​ត្រូវ​គេ​និយាយ​ថា​ បើ​មិន​មានការ​ឃុបឃិត​គ្នា​ពី​សំណាក់​សមត្ថកិច្ច​ការពារ​ព្រំដែន​នោះ​ទេ​គឺ​ពលករ​ទាំងនោះ​ មិន​អាច​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​បាន​នោះ​ឡើយ​។​ការ​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​របស់​ពលករ​ខ្មែរ​នោះ​ដែរ​ក៏​ត្រូវ​គេ​និយាយ​ថា​ពលករ​ខ្មែរ​ប្រឈម​និង​បញ្ហា​ គ្រោះថ្នា្ក​ក់​ដល់​អាយុជីវិត​ដោយ​ប្រការ​ផ្សេងៗ​ដូច​ជា​ត្រូវ​ទា​ហា​ថៃ​បាញ់​សម្លាប់​ និង​ចាប់​ដាក់គុក​ធ្វើ​ ទារុណកម្ម​ ចាញ់បោក​មេខ្យល់​កេង​កម្លាំង​ពលកម្ម​ និង​ការ​ជួញដូរ​មនុស្ស​ទៅ​ប្រទេស​ទី​៣​ជាដើម​។​បញ្ហា​ប្រឈម​ទាំងនោះ​ កន្លង​មក​ពលករ​ខ្មែរ​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ក៏​ធ្លាប់​បាន​កើតឡើង​ទៅ​លើ​ពលករ​ខ្មែរ​មួយ​ចំនួន​ជា​បន្តបន្ទាប់​រយ​ចម​ក​ហើយ​។​

​ពាក់ព័ន្ធ​ទប់ស្កាត់​ពលករ​ខ្មែរ​ខាងលើ​ លោក​វរសេនីយ៍ត្រី​ ឡាយ​ គឹ​ម​លួ​ន​ នាយ​ ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្ត​ប្រាប់​ឱ្យ​ដឹង​ថា​ អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្ត​បាន​ដាក់​ចេញ​ផែនការ​ដល់​កម្លាំង​ការិយាល័យ​ជំនាញ​ត្រូវ​សហការ​និង​កម្លាំង​នគរបាល​តាម​ព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ​ ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ពលករ​ខ្មែរ​ឆ្លង​ដែន​ខុសច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​ ដើម្បី​ការពារ​អាយុជីវិត​និង​បញ្ចៀស​បញ្ហា​ប្រឈម​ដែល​កើតឡើង​ចំពោះ​ពលករ​ខ្មែរ​ដោយ​ប្រការ​ណាមួយ​។​ពលករ​ខ្មែរ​ប្រុស​ស្រី​ទាំង​៣៥​នាក់​ខាងលើ​បន្ទាប់​ពី​សមត្ថកិច្ច​ឱ្យធ្វើ​កិច្ច​ សន្យា​និង​អប់រំ​ឱ្យ​ពួក​គាត់​ប​ញ្ឆ​ប់​ការ​ឆ្លង​ដែន​ខុសច្បាប់​រួច​ហើយ​ សមត្ថកិច្ច​ក៏​បាន​ដោះ​លែងឱ្យ​ពលករ​ ទាំងនោះ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​៕ ​សំ​ វិច្ឆិកា​

IMG_6492

IMG_6493


ចែករំលែក៖