ព័ត៌មានទាន់ហេតុការណ៍៖

លួច​ទ្វារ​ដែក​ ក្រុម​ហ៊ុន​ដឹង​មុខ​ចាប់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​

ចែករំលែក៖

​ភ្នំពេញ​ :​ កម្មករ​សំណង់​៦​នាក់​ ក្លាយជា​ជនសង្ស័យ​ បន្ទាប់​ពី​រួមគំនិត​គ្នា​ធ្វើ​សកម្មភាព​លួច​ទ្វារ​ដែក​ របស់​ក្រុមហ៊ុន កាលពី​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៥​ ហើយ​នាំ​គ្នា​គេចខ្លួន​ រយះ​ពេល​៣​ថ្ងៃ​ ត្រឡប់​មក​ធ្វើការ​វិញ​ សួរ​ដឹង​មុខ​ ឃាត់ខ្លួន​ប្រគល់​ឱ្យ​នគរបាល​បុ​៉​ស្តិ៍​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ក្នុង​បុរី​ពិភព​ថ្មី​ ទើប​សង់​ថ្មី​ តាម​ផ្លូវជាតិ​លេខ​៤​ ភូមិ​ត្រពាំង​គល់​ សង្កាត់​កន្ទោក​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។​

​ជនសង្ស័យ​ដែល​រួមគំនិត​គ្នា​លួច​ទ្វារ​ដែក​ របស់​ក្រុម​ ទាំង​៦​នាក់​ ទី​១-​ឈ្មោះ​ ឌី​ សម្បត្តិ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ស្រុក​កំណើត​ ខេត្តកំពង់ស្ពឺ​ ។​ ទី​២-​ឈ្មោះ​ អុល​ សំអាត​ ភេទ​ប្រុស​ អាយុ​៣៥​ ស្រុក​កំណើត​ភូមិ​រការ​ ឃុំរ​ការ​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ។​ ទី​៣-​ ឈ្មោះ​ ពៅ​ វុ​ទ្ធី​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ស្រុក​កំណើត​ ខេត្តកំពង់ស្ពឺ​ ។​ ទី​៤-​ឈ្មោះ​ ពិ​ សុខ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ស្រុក​កំណើត​ ខេត្តកំពង់ស្ពឺ​ ។​ ទី​៥-​ឈ្មោះ​ សុខ​ ម៉េ​ង​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ស្រុក​កំណើត​ នៅ​ស្រុក​រលៀ​ផ្អៀ​រ​ ខេត្ត​កំពង់​ឆ្នាំ​ ។​ ទី​៦-​ឈ្មោះ​ សុខ​ នឿ​ន​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ស្រុក​កំណើត​ ភូមិ​តា​រាជ្យ​ ឃុំ​កាត់​ភ្លុក​ ស្រុក​ប​សេដ្ឋ​ ខេត្តកំពង់ស្ពឺ​ ។​

​ដោយឡែក​ ទ្វារ​ដែក​ ដែល​ក្រុម​ជនសង្ស័យ​ រួម​គ្នា​លួច​យក​ទៅ​លក់​ ចំនួន​១២​គ្រោង​ ស្មើរ​នឹង​២៤​ផ្ទាំង​ គិត​ជា​ទឹកប្រាក់​ ជាង​៧០០០​ដុល្លា​ ។​

​តាម​សម្តី​ មេការ​ក្រុម​ហ៊ុន​ បុរី​ពិភព​ថ្មី​ ឈ្មោះ​ សុធា​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ស្នាក់​នៅ​ក្នុង​បុរី​ ខាងលើ​បានឱ្យ​ដឹង​ថា​ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​១៧​ ខែតុលា​ ខាង​ក្រុម​ហុ​៊​ន​ បាន​ដឹក​ទ្វារ​ដែក​មក​ចូល​ដាក់​នៅ​ក្រុម​ហុ​៊​ន​ សម្រាប់​ដាក់​តាម​ផ្ទះ​ទើប​សង់​ថ្មី​ ហើយ​ជាង​មិន​ទាន់​បាន​ដាក់​ផង​ នៅ​រសៀល​ថ្ងៃ​ដដែល​ ស្រាប់តែ​បាត់​ទ្វារ​ដែក​អស់​១២​គ្រោង​ ស្មើរ​នឹង​២៤​ផ្ទាំង​ ហើយ​ស្រប​ពេល​ កម្មករ​ត្រ័​វ​ចេញ​សម្រាក​អស់​ សាកសួរ​ស្រាវជ្រាវ​ ដឹង​ មុខ​ រហូត​ដល់​រសៀល​ ថ្ងៃ​ទី​១៩​ លេចមុខ​ក្រុម​ជនសង្ស័យ​ មក​ធ្វើការ​ ឃាត់​សួរ​ ដឹង​ជាក់ច្បាស់​ ចាប់​ប្រគល់​ខ្លួន​ នាំ​ទៅប៉ុស្តិ៍កន្ទោក​ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ ចាត់ការ​ទៅ​តាម​និ​តិ​វិធី​ ។​

​តាម​សម្តី​ក្រុម​ជនសង្ស័យ​ទាំងនោះ​ បាន​សារភាព​ថា​ ពួក​គេ​ពិតជា​ នាំ​គ្នា​លួច​ដឹក​ទ្វារ​ចំនួន​ ២៤​ផ្ទាំង​ ទៅ​លក់​នៅផ្ទះ​អេ​ត​ចាយ​ មួយ​កន្លែង​ នៅ​ផ្សារ​បែក​ចាន​ បាន​លុយ​នាំ​គ្នា​ដើរ​សុ​ី​ចាយ​ លុះ​រហូត​មក​ដល់​រសៀល​ ថ្ងៃ​ទី​១៩​ ខែតុលា​ ខាង​ក្រុម​ហ៊ុន​ ឃាត់ខ្លួន​តែ​ម្តង​ ។​

​ជនសង្ស័យ​ទាំង​៦​នាក់​ រួម​ជាមួយ​ស្ត្រី​ម្នាក់​ ជា​ម្ចាស់ផ្ទះ​អេ​ត​ចាយ​ នៅ​ផ្សារ​បែក​ចាន​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ត្រូវ​បាន​សមត្ថកិច្ច​ ឃាត់ខ្លួន​ ធ្វើការ​សាកសួរ​នៅ​ ប៉ុស្តិ៍​ កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​កសាង​សំណុំរឿង​ ចាត់ការ​ទៅ​តាម​និ​តិ​វិធី​ ៕​ សុខា​ សែន​ជ័យ

image3

image2

image1


ចែករំលែក៖