ព័ត៌មានទាន់ហេតុការណ៍៖

លើក​ដែក​ប៉ះ​ខ្សែកាប​ភ្លើង​ឆក់​របួសធ្ងន់​-​ស្រាល​៣​នាក់​

ចែករំលែក៖

​ភ្នំពេញ​ :​ បុរស​៣​នាក់​រង​របួស​ ម្នាក់​ធ្ងន់​ឆេះ​រលាក​ពេញដៃ​សន្លប់​វង្វេង​បាត់ស្មារតី​ ចំណែក​២​នាក់​ទៀត​រង​របួស​ បន្ទាប់​ពី​លើក​ដែក​ ឡើង​ទៅ​ជាន់​ទី​១​ ប៉ះ​នឹង​ខ្សែកាប​ភ្លើង​ដែល​មាន​តង់ស្យុង​ខ្ពស់​ បណ្តាល​ឱ្យ​ឆក់​ កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០១៥​ ស្ថិត​នៅផ្ទះ​ ជួសជុល​ថ្មី​ តាម​ផ្លូវ​ បេតុង​ មុខ​រោងចក្រ​QMI​ ភូមិ​ត្រពាំង​ពោធិ៍​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ​ធិ៍​សែន​ជ័យ​ ។​

​ជន​រង​គ្រោះ​ របួសធ្ងន់​ មានឈ្មោះ​ សាន​ ពិ​សិទ្ធ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មុខរបរ​ កម្មករ​សំណង់​ ស្នាក់​នៅ​ ក្បែរ​កន្លែង​កើតហេតុ​ មានស្រុក​កំណើត​នៅ​ស្រុក​ច​ន្ទ្រា​ ខេត្តស្វាយរៀង​ ។​ ចំណែក​២​នាក់​ទៀត​ រង​របួសស្រាល​ មានឈ្មោះ​ ម៉ា​ន់​ សុធី​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ រង​របួសស្រាល​ ស្នាក់​នៅ​ ក្បែរ​កន្លែង​កើតហេតុ​ មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ប្រសព្វ​ ឃុំ​ព្រែក​ប្រសព្វ​ ស្រុក​ព្រែក​ប្រសព្វ​ ខេត្តក្រចេះ​ ។​ និង​ម្នាក់​ទៀត​ មិន​ស្គាល់ឈ្មោះ​ ជា​កម្មករ​ជាមួយ​គ្នា​ ។​

​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ ទាញ​ដែក​ ឡើង​ទៅ​ដាក់​លើ​ជាន់​ជី​១​កំពុង​ជួសជុល​ ហើយ​ត្រូវ​បាន​កន្ទុយ​ដែក​វ័ធ​ទៅ​ប​ឡះ​ខ្សែកាប​ភ្លើង​ ដែល​មាន​តង់ស្យុង​ខ្ពស់​ នៅ​ក្បែរ​នោះ​ បណ្តាល​ឱ្យ​ឆ្លង​ឆក់​ ភ្លាមៗ​ ត្រូវ​បាន​កម្មករ​រួមការ​ងារ​ ២​នាក់​ទៀត​ឃើញរ​ត់ទៅ​ចាប់​ទាញ​ ក៏​ត្រូវ​បាន​ឆ្លង​ឆក់​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​មនុស្ស​៣​នាក់​រង​របួស​ ម្នាក់​ធ្ងន់​ និង​២​នាក់​ទៀត​រង​របួសស្រាល​ ។​

​ក្រោយ​កើតហេតុ​ ជន​រង​គ្រោះ​ រង​របួសធ្ងន់​ម្នាក់​និង​ស្រា់​ម្នាក់​ ត្រូវ​បាន​ ដឹក​តាមរ៉ឺម៉ក​ ហើយ​លើកដាក់​បន្ត​ដឹក​តាម​រថយន្ត​សង្គ្រោះ​ របស់​អង្គភាព​៧១១​ ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មះ​ ៕​ សុខា​ សែន​ជ័យ​

sew

dsew


ចែករំលែក៖