ព័ត៌មានទាន់ហេតុការណ៍៖

ម៉ា​ឡេ​ស៊ី​៖​ ផ្សែង​ធូលី​វិល​គ្របដណ្តប់​សារ​ជា​ថ្មី​ សាលារៀន​ជា​ច្រើន​ត្រូវ​បិទទ្វា​រ

ចែករំលែក៖

​ចាប់តាំងពី​ថ្ងៃ​តី​១៩​ ខែតុលា​ សាលារៀន​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​ ក៏​ដូច​ជា​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ ប្រទេស​ម៉ា​ឡេ​ស៊ី​ ត្រូវ​បាន​បិទទ្វារ​ជា​បណ្តោះអាសន្ន​ដោយសារ​តែ​ផ្សែង​អ័ព្ទ​ធូលី​គ្រប់​ដណ្តប់​សារ​ជា​ថ្មី​ ដោយសារ​តែ​ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូ​នេ​ស៊ី​ ។​

​មក​ទល់​ពេល​នេះ​ មាន​១៦​តំបន់​ដែល​មាន​កម្រិត​បរិយាកាស​កខ្វក់​ គិត​តាម​រង្វាស់​(API)​ជា​កម្រិត​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ ក្នុង​នោះ​មាន​ទីក្រុង​គូ​ឡា​ឡំ​ពួរ​ និង​ទីក្រុង​ Putrajaya​ មាន​កម្រិត​ API​ រហូត​ដល់​១១៦​ និង​មាន​គម្រោង​កើនឡើង​ថែម​ទៀត​ ។​ តួលេខ​ API​ ចាប់ពី​០​ដល់​៥០​ ជា​កម្រិត​ល្អ​ ពី​ ៥១​ដល់​១០០​ ជា​កម្រិត​មធ្យម​ ពី​១០១​ដល់​២០០​ អាច​ប៉ះពាល់​ដល់​សុខភាព​ ពី​២០១​ដល់​៣០០​ ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ខ្លាំង​ជា​កម្រិត​គ្រោះថ្នាក់​បំផុត​ ។​

​កាលពីដើម​ខែតុលា​នេះ​ សាលារៀន​ជា​ច្រើន​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​ ក៏​ត្រូវ​បិទទ្វារ​រយៈពេល​ពីរ​ថ្ងៃ​ ដោយសារ​តែ​ផល​ប៉ះពាល់​នៃ​ភ្លើង​ឆេះ​ព្រៃ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​អូស​បន្លាយ​រយពេល​ជាង​១​ខែ​កន្លង​មក​ហើយ​។​ ស្ថានភាព​ផ្សេង​អ័​ព​ធូលី​កើត​ឡើងជា​រៀង​រាល់​ឆ្នាំ​ ប៉ុន្តែ​ឆ្នាំ​នេះ​ មាន​សភាព​ធ្ងន់​ជាង​មុន​ បណ្តាល​មក​ពី​ស្ថានភាព​អាកាសធាតុ​ El​ Nino​ ។​

​តាម​ការ​ប្រកាស​របស់​ក្រសួង​ធនធានធម្មជាតិ​ និង​បរិស្ថាន​ម៉ា​ឡេ​ស៊ី​បាន​បញ្ជាក់​ថា​ ស្ថានភាព​បរិយាកាស​កខ្វក់​កាន់តែ​អាក្រក់​ទៅ​ដោយសារ​តែ​ខ្យល់​ប្តូរ​ទិស​ដៅ​បណ្តាល​មក​ពី​ឥទ្ធិពល​នៃ​ខ្យល់ព្យុះ​ ពីរ​ផ្សេង​គ្នា​គឺ​ព្យុះ​ Koppu​ និង​ champi​ កំពុង​តែ​វាយប្រហារ​នៅ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ ។​ ខ្យលព្យុះ​នោះ​អូស​បន្លាយ​រហូត​ដល់​ទៅ​ថ្ងៃ​២១​ ខែតុលា​ ៕​ ម៉ែ​វ​ សា​ធី​

1d5521c151-1-kb


ចែករំលែក៖