ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រី​ម្នាក់​ជា​មុខសញ្ញា​ចាស់​ ដើរ​លួច​កាបូប​នៅ​ក្នុង​ផ្សារ​អូរ​ឡាំ​ពិត​ ត្រូវ​សន្តិសុខ​ផ្សារ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​

ចែករំលែក៖

​ភ្នំពេញ​៖​ ស្ត្រី​ម្នាក់​ជា​មុខសញ្ញា​ចាស់​ដើរ​លួច​កាបូប​នៅ​ក្នុង​ផ្សារ​អូរ​ឡាំ​ពិត​ត្រូវ​សន្តិសុខ​ផ្សារ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ល្ងាច​​ ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ក្នុង​ផ្សារ​អូរ​ឡាំ​ពិត​ ស្ថិត​ក្នុង​សង្កាត់​ អូរ​ឡាំ​ពិត​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ខាងលើ​ឈ្មោះ​ ហេង​ ស្រី​មុំ​ ភេទ​ស្រី​ អាយុ​២៦​ ឆ្នាំ​ មុខរប​មិន​ពិត​ប្រា​ដក​ មាន​លំនៅ​ស្រុក​ត្រាំ​កត់​ខេត្តតាកែវ​ ។​ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ​លី​ លេង​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មុខរបរ​លក់​ កាបូប​នៅ​ក្នុង​ផ្សារ​អូរ​ឡាំ​ពិត​ នៅ​ស្នាក់​ម្ដុំ​ផ្សារ​អូរ​ឡាំ​ពិត​ ក្នុង​សង្កាត​ផ្សារ​អូរ​ឡាំ​ពិត​ ខណ្ឌចំការមន​។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បាន​គេ​បានឃើញ​ជនសង្ស័យ​បាន​ដើរ​ចុះឡើង​ដោយ​បម្រុង​ធ្វើ​សម្មភាព​លួច​យក​កាបូប​តែ​ត្រូវ​ប្រជា​ពលរ​ដ្ន​ដែល​នៅ​កន្លែង​ ដោយ​ឃើញ​ដូច​នោះ​ក៏​នាំ​គ្នា​ស្រែក​ឆោឡោ​ឡើង​និង​ត្រូវ​សន្តិសុខ​នៅ​ក្នុង​ផ្សារ​អូរ​ឡាំ​ពិត​ដេញចាប់​ភ្លាមៗ​ផង​ដែល​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​

​បន្ទាប់​ពី​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​ចំណុច​កើតហេតុ​ និង​ឃាត់​ជនសង្ស័យ​ខាងលើ​ និង​ដក់ហូត​បាន​កាបូប​ជា​ច្រើន​ ។​ ក្រោយ​កើតហេតុ​ ជនសង្ស័យ​ត្រូវ​បាន​នគរបាលរ​ដ្ន​បាល​ប៉ុស្តិ៍​អូរ​ឡាំ​ពិត​ យក​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​ចាក់​ការ​តាម​ផ្លូវច្បាប់​ ៕​ សរ​ស្មី​

image3

image2

image1

image4


ចែករំលែក៖