ព័ត៌មានទាន់ហេតុការណ៍៖

ប្រជា​ការពារ​ភូមិ​ម្នាក់​ស្រវឹង​ជោក​ទៅ​មើល​មង​ក្នុង​ទឹក​ប្រឡាយ​លង់​ស្លាប់​

ចែករំលែក៖

​ខេត្តពោធិ៍សាត់​៖​ ប្រជា​ការពារ​ភូមិ​ម្នាក់​លង់ទឹក​ប្រឡាយ​សា្ល​ប់​ ខណៈ​បុរស​រូប​នេះ​ផឹកស៊ី​ស្រវឹង​ជោកជាំ​រួច​ចុះ​ទៅ​មើល​មង​ចាប់​ត្រី​។​

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ប្រឡាយ​ទឹក​១៧​មេ​សា​ ស្ថិត​ក្នុងភូមិ​តាកែវ​ក្រោម​ ឃុំ​បឹង​កន្ទួត​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ។​

​លោក​វេ​រៈ​សេនីយ៍​ត្រី​ ឯម​ រុន​ អធិការ​នគ​បាល​ស្រុក​ក្រគរ​បានឱ្យ​ដឹង​ថា​ បុរស​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ ប៊ុត​ វុង​ អាយុ​៣៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ ឃុំ​កើតហេតុ​(​ជា​ប្រជា​ការពារ​ភូមិ​)​ ។​ លោក​អធិការ​បន្ត​ថា​ មូលហេតុ​ការ​លង់ទឹក​ស្លាប់​នេះ​បណ្ដាល​មក​ពី​បុរស​រង​គ្រោះ​នាំ​គ្នា​ផឹកស៊ី​ស្រវឹង​ជោគ​ជាំ​ក៏​ចុះ​ទៅ​មើល​មង​ដើម្បី​ចាប់​ត្រី​យក​មក​ស្ល​ តែ​ជា​អកុសល​ត្រូវ​លុងទឹក​ស្លាប់​ចោល​ប្រពន្ធ​និង​កូន​តូចៗ​២​នាក់​ក្នុង​បន្ទុកគ្រួសារ​។​

​លោក​បន្ត​ទៀត​ថា​ ដោយ​ជន​រង​គ្រោះជា​កម្លាំង​ប្រជា​ការពារ​ភូមិ​ អា​ជា្ញ​ធរ​បាន​យក​អំណោយ​និង​ថវិកា​មួយ​ចំនួន​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​សព​ផង​ដែរ​ ៕​ ប៉ឹម​ ពិន​

dwee


ចែករំលែក៖