ព័ត៌មានទាន់ហេតុការណ៍៖

​លោកតា​អាយុ​៦៣​ឆ្នាំ​ចាប់រំលោភ​ កុមារី​កំព្រា​ឱ​ពុក​ម្ដាយ​អាយុ​១១​ឆ្នាំ​ នៅ​ពុំ​ទាន់​ត្រូវ​បាន​ចាប់ខ្លួន​

ចែករំលែក៖

​ខេត្ដពោធិ៍សាត់​ ៖​ តា​វ័យ​៦៣​ឆ្នាំ​ដែល​ ចាប់រំលោភ​កុមារី​អាយុ​១១​ឆ្នាំ​មក​ដល់​ ពេល​នេះ​សមត្ថកិច្ច​នគរបាល​ស្រុក​បាកាន​ នៅ​ពុំ​ទាន់​ចាប់ខ្លួន​បញ្ជូន​ទៅ​ប្រគល់​ឱ្យ​ ច្បាប់​ចាត់ការ​នៅឡើយ​ទេ​ ។​ នេះ​បើ​ យោង​យាម​លោក​វរសេនីយ៍ត្រី​ នាង​ វុ​ធ​ អធិការ​នគរបាល​ស្រុក​បាកាន​បានឱ្យ​ដឹង​ នៅ​ព្រឹក​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០១៥​ តាម​ទូរស័ព្ទ​ ។​

​ទោះជា​យ៉ាងណា​នេះ​ក៏​ដោយ​ លោក​ អធិការ​ស្រុក​បាកាន​បាន​បញ្ជាក់​ថា​ តា​ ដែល​ប្រព្រឹត្ដ​បទល្មើស​រំលោភ​ទៅ​លើ​ កុមារី​រង​គ្រោះ​នោះ​ សមត្ថកិច្ច​មិន​បាន​ ព្រងើយកន្ដើយ​នោះ​ទេ​ ហើយ​បាន​នឹង​កំពុង​ ស៊ើបអង្កេត​ស្រាវជ្រាវ​ដើម្បី​ចាត់​ខ្លួន​ បញ្ជូន​ទៅ​តុលាការ​ ។​

​គួរ​រំលឹក​កាលពី​វេលា​ម៉ោង​៣​និង​៣០​ នាទី​រសៀល​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៥​ មាន​ករណី​បុរស​វ័យ​ចំណាស់​ចាប់រំលោភ​ កុមារី​ម្នាក់​នៅ​ក្នុងភូមិ​ព្រៃ​ផ្ដៅ​ ឃុំ​បឹង​ស្នា​ ស្រុក​បាកាន​ ខេត្ដពោធិ៍សាត់​ ។​ ជន​ សង្ស័យ​ដែល​បាន​ប្រព្រឹត្ដ​បាន​រត់គេច​ខ្លួន​ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ ទឹម​ តែម​ អាយុ​ ៦៣​ឆ្នាំ​ រីឯ​កុមារី​រង​គ្រោះ​ឈ្មោះ​ គ​.​ព​ អាយុ​១១​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ ជាមួយ​គ្នា​ ។​

​បើ​តាម​អ្នក​ភូមិ​បានឱ្យ​ដឹង​ថា​ កុមារី​ រង​គ្រោះជា​ក្មេង​កំព្រា​ឪពុក​ម្ដាយ​ បច្ចុប្បន្ន​ រស់នៅ​ជាមួយនឹង​បងស្រី​ក្នុង​មុខរបរ​ដើរ​ បេះ​ត្រកួន​លក់​ដើម្បី​ចិញ្ចឹមជីវិត​ ។​

​ជុំវិញ​សកម្មភាព​ដែល​ជនសង្ស័យ​ បាន​ចាប់​កុមារី​រង​គ្រោះ​រំលោភ​រហូត​បាន​ សម្រេច​ខាងលើ​នេះ​លោក​វរសេនីយ៍ត្រី​ នាង​ វុ​ធ​ បាន​រំលឹក​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​ ២០​ ខែតុលា​ ថា​ នៅ​មុន​ពេល​កើតហេតុ​ កុមារី​រង​គ្រោះ​បាន​ដើរ​ចេញពីផ្ទះ​តាម​ បណ្ដោយ​ផ្លូវលំ​ក្រួស​ក្រហម​មួយ​ ។​ ពេល​នោះ​ក៏​លេចមុខ​ជនសង្ស័យ​ដើរ​នៅ​*​លើ​លំ​ក្រួស​ក្រហម​នេះ​ដែរ​ ក្នុង​ដំណើរ​ បញ្ច្រាស​គ្នា​នៅ​ចំណុច​ស្ងាត់​ ។​ ឃើញ​ ឱកាស​បែប​នេះ​ជនសង្ស័យ​បាន​លួងលោម​ កុមារី​រង​គ្រោះ​រួច​បបួល​កុមារី​រង​គ្រោះ​ មក​ផ្ទះ​របស់​នាង​ ដោយ​សន្យា​ឱ្យ​លុយ​ ចំនួន​១​ពាន់​រៀល​ ។​ នៅ​ពេល​ដែល​ជន​ សង្ស័យ​មក​ដល់​ក្រោមផ្ទះ​ក៏​ចាប់​កុមារី​ រង​គ្រោះ​នៅ​រំលោភ​នៅ​គ្រែ​រនាប​ក្រោម​ ផ្ទះ​ ។​ ពេល​នោះ​ដែរ​ កុមារី​រង​គ្រោះ​បាន​ ស្រែក​ឱ្យ​អ្នក​ជិតខាង​ជួយ​ ហើយ​ត្រូវ​បាន​ បុរស​ម្នាក់​នៅផ្ទះ​ទល់មុខ​ និង​ផ្ទះ​កុមារី​ រង​គ្រោះ​បានឮ​សំឡេង​ស្រែក​ឱ្យ​ជួយ​ដូច្នេះ​ ក៏​មក​មើល​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ កំពុង​លើក​ខោ​ ខណៈ​កុមារី​រង​គ្រោះ​ពុំ​ មាន​អាវ​ និង​ស្លៀកសំពត់​កៅស៊ូ​ ។​ ឃើញ​ដូច្នេះ​បុរស​ដែល​ចូល​ទៅ​មើល​ទប់​ កំហឹង​មិន​បាន​ក៏​ទាត់​ជនសង្ស័យ​មួយ​ ជើង​ធ្វើ​ឱ្យ​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់​ពី​ ភូមិ​រហូត​មក​ទល់​នឹង​ពេល​នេះ​សមត្ថកិច្ច​ នៅ​ពុំ​ទាន់​ចាប់ខ្លួន​បាន​នៅឡើយ​ទេ​៕ ​ប៉ឹម​ ពិន​

dsew


ចែករំលែក៖