ព័ត៌មានទាន់ហេតុការណ៍៖

ហ្វី​លី​ពី​ន​ព្រមាន​ពី​គ្រោះ​ទឹកជំនន់​បន្ថែម​ទៀត​ ក្រោយ​ការ​វាយប្រហារ​ពី​ខ្យល់ព្យុះ​ Koppu

ចែករំលែក៖

​អាជ្ញាធរ​ហ្វី​លី​ពី​ន​បាន​ព្រមាន​ពី​គ្រោះ​ទឹកជំនន់​បន្ថែម​ទៀត​ ខណៈ​ដែល​ខ្យល់ព្យុះ​ដែល​មាន​កម្លាំង​ខ្លាំង​ឈ្មោះ​ Koppu​ បាន​វាយប្រហារ​បក់​បោក​ទៅ​លើ​ប្រទេស​នេះនោះ​ ។​

​ខ្យល់ព្យុះ​នេះ​បាន​ថមថយ​ឥទ្ធិពល​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០១៥​ ខណៈ​ដែល​បក់​បោក​ចូល​មក​ដល់​ខេត្ត​ Ilocos​ Norte​ ភាគ​ពាយព្យ​ដែន​កោះ​ Luzon​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ ខ្យល់ព្យុះ​នេះ​បាន​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​នៅ​ទូ​ទាំង​តំបន់​តែ​ម្តង​ ។​

​ទីភ្នាក់ងារ​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​បាន​ផ្សព្វផ្សាយ​ថា​ ខ្យល់ព្យុះ​ខាងលើ​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​១២​នាក់​ស្លាប់​ ។​ ខ្យល់ព្យុះ​នេះ​បាន​វាយប្រហារ​ខ្លាំង​ជាងគេ​ស្ថិត​នៅ​តំបន់​ Nueva​ Ecija​ ស្ថិត​នៅ​ភាគ​ខាងជើង​ទីក្រុង​ម៉ា​និល​ ។​ រដ្ឋាភិបាល​ហ្វី​លី​ពី​ន​បាន​ប្រកាស​ចាត់​ទុក​តំបន់​នេះ​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន​ ។​

​ខ្យល់ព្យុះ​ដែល​មានឈ្មោះ​ Lando​ មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ពលរដ្ឋ​នោះ​ទេ​ ប៉ុន្តែ​ភូមិឋាន​ជា​ច្រើន​បាន​ជន​លិចលង់​មិនដឹង​ថ្ងៃ​ណា​ស្រក​នោះ​ទេ​ ដោយសារ​តែ​ទឹក​ហូរ​ជន់​មក​ពីលើ​ភ្នំ​ជិតខាង​នោះ​ ។​ ពលរដ្ឋ​ជា​ច្រើន​បាន​រត់ឡើង​នៅ​លើ​ដំបូង​ផ្ទះ​ ។​

​កងទ័ព​ កម្លាំង​ប៉ូលិស​ និង​ក្រុម​ជួយ​សង្គ្រោះ​ស្ម័គ្រ​ចិត្តជា​ច្រើន​ពាន់​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​រង​គ្រោះ​ ។​ លោក​ Benigno​ Aquino​ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​ Nueva​ Ecija​ ត្រួតពិនិត្យ​មើល​ស្ថានការណ៍​ជាក់ស្តែង​ ក៏​ដូច​ជា​ជួយ​ផ្តល់​ជំនួយ​ដល់​ពលរដ្ឋ​រង​គ្រោះ​នៅ​ទីនោះ​ផង​ដែរ​ ។​

​ពលរដ្ឋ​ជា​ច្រើន​នាក់​ត្រូវ​ហាមប្រាម​មិន​ទាន់​ឲ្យ​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ​ឡើយ​ បើ​ទោះបីជា​ខ្យល់ព្យុះ​ស្ងប់ស្ងាត់​ទៅ​ហើយ​ក៏​ដោយ​ ក៏​ព្រោះតែ​ទឹកជំនន់​នោះ​ផង​ដែរ​ ។​

​ភ្នាក់ងារ​គ្រប់គ្រង​មហន្តរាយ​ជាតិ​បញ្ជាក់​ថា​ មនុស្ស​១២​នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​គ្រោះ​ទឹកជំនន់​ គ្រោះ​បាក់​ដី​ ឬ​វត្ថុ​រឹង​រលំ​សង្កត់​លើ​ ។​ មនុស្ស​៧​នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​ទូក​ដឹក​អ្នកដំណើរ​ក្រឡាប់​លិច​ដោយសារ​តែ​ខ្យល់ព្យុះ​ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​ ។​

​ខណៈ​ដែល​ហ្វី​លី​ពី​ន​គ្មាន​ការ​ចម្លែក​ទៅ​នឹង​ខ្យល់ព្យុះ​ ឬ​គ្រោះ​ធម្មជាតិ​តំបន់​ត្រូ​ពិ​ក​នោះ​ ខ្យល់ព្យុះ​ koppu​ បាន​ថមថយ​ឥទ្ធិពល​មក​វិញ​ ប៉ុន្តែ​បាន​បន្ត​ទៅ​ដោយ​ខ្យល់ព្យុះ​ឈ្មោះ​ Champi​មួយ​ផ្សេង​ទៀត​ធ្វើ​ឲ្យ​តំបន់​ត្រាំត្រែង​ក្នុង​ភក់ជ្រាំ​ និង​ទឹកជំនន់​ច្រើន​ថ្ងៃ​ ។​ នេះ​គឺជា​ខ្យល់ព្យុះ​ដែល​មាន​កម្លាំង​ខ្លាំង​ទី​២​វាយប្រហារ​លើ​តំបន់​ប្រជុំ​កោះ​ហ្វី​លី​ពី​ន​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ​ និង​ជា​ខ្យល់ព្យុះ​ទី​១២​ផង​ដែរ​ ។​

​កាលពី​ឆ្នាំ​២០១៣​ ខ្យល់ព្យុះ​ហេ​យ៉ា​ន​វាយប្រហារ​នៅ​ហ្វី​លី​ពី​ន​ធ្វើ​ឲ្យ​គ្រប់យ៉ាង​រង​ការ​បំផ្លាញ​ និង​ជីវិត​មនុស្ស​ប្រមាណ​៧៣០០​នាក់​បាត់បង់​ជីវិត​ និង​នៅ​បាត់​ខ្លួន​ ៕​

see (1)

see (2)

see


ចែករំលែក៖