ព័ត៌មានទាន់ហេតុការណ៍៖

លោក​អូ​ស្មាន​ ហា​ស្សាន់់​ សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ អគារសិក្សា​១​ខ្នង​ ស្មើ​៣​បន្ទប់​ផ្នែក​ទន្ទេញធម៌​គម្ពីរ​ឥ​ស្លា​ម​ ចំណាយ​ថវិកា​អស់​ជាង​២៧​ម៉ឺន​ដុល្លារ​ នៅ​ក្រុង​ពោធិ៍សាត់​

ចែករំលែក៖

​ខេត្តពោធិ៍សាត់​៖​ លោក​អូ​ស្មាន​ ហា​ស្សាន់​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​ បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ចូលរួម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អាគារ​សិក្សា​ឥ​ស្លា​ម​Nur​ Hidayah​ Al​ Islamyah​ (​កំរិត​បឋម​ផ្នែក​ទន្ទេញធម៌​គម្ពីរ​អាល​គូរ​អាន​)​ ១​ខ្នង​ កំពស់​១​ជាន់​ ស្មើ​និង​៣​បន្ទប់​ រួម​ជាមួយ​ និង​សម្ភារៈ​ ចំណាយ​ថវិកា​អស់​ចំនួន​២៧​ ៧៧៨០​ដុល្លារ​អាម៉េរិក​ ដែល​ជា​ថវិកា​ សប្បុរសជន​ ប្រទេស​ព្រុយ​ណេ​ តាម​រយៈ​លោក​ Haj​ MHD​ Yassin​ MHD​ Daud​ ដើម្បី​ចូលរួម​លើក​ស្ទូ​យ​វិស័យ​អប់រំ​ ដ៏​សំខាន់​ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ពិធី​នេះ​បាន​ប្រព្រឹត្ដ​ទៅ​កាលពី​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​ឥ​ស្លា​ម​ សង្កាត់​បន្ទាយ​ដី​ក្រុង​ពោធិ៍សាត់​ខេត្តពោធិ៍សាត់​។​

​តាម​ការ​បញ្ជាក់​ លោក​ ហ៊ី​ម​ សុ​ហ្វ្រី​ តំណាង​គណៈកម្មការ​សាងសង់​ បាន​បញ្ជាក់​ថា​៖​ អាគារ​សិក្សា​នេះ​ សាងសង់​នៅ​លើ​ផ្ទៃដី​ទំហំ​៨០​ម៉ែត្រ​ គុណ​នឹង​ ៣០​ម៉ែត្រ​ ដែល​ជា​ការ​បរិ​ច្ចាក​ ផ្ទៃដី​របស់​លោក​អាសា​រី​ អា​លី​ ជា​ប្រជាពលរដ្ឋ​ក្នុងភូមិ​ឥ​ស្លា​ម​ សង្កាត់​បន្ទាយ​ដី​ ក្រុង​ពោធិ៍សាត់​ ដើម្បី​ឲ្យ​គណៈកម្មាធិការ​ ឥ​ស្លា​ម​ធ្វើការ​សាងសង់​ជា​សាលារៀន​ផ្នែក​ទន្ទេញធម៌​គម្ពីរ​អាល​គួរ​អាន​ តាម​ទំនាមទម្លាប់​ ប្រពៃណី​នៃ​សាសនា​។​ អាគារ​សិក្សា​នេះ​មាន​១​ខ្នង​ កម្ពស់​១​ជាន់​ ស្មើ​និង​៣​បន្ទប់​ បំពាក់​សម្ភារៈ​ រួច​ជា​ស្រេច​ចំណាយ​ ថវិកា​អស់​ចំនួន​២៧​ ៧៧៨០​ដុល្លារ​អាម៉េរិក​ ដែល​ជា​កំណាយ​របស់​ សប្បុរសជន​ មក​ពី​ប្រទេស​ព្រុយ​ណេ​ តាម​រយៈ​លោក​Haj​ MHD​ Yassin​ MHD​ Daud​ និង​ក្រុម​គ្រួសារ​ សាលា​នេះ​អាច​ដាក់​សិស្ស​ ឲ្យ​ចូល​រៀន​ធម៌​បាន​ចំនួន​ ១១៣​នាក់​ ។​ លោក​បន្ដ​ថា​៖​ គោលបំណង​ នាំ​ឲ្យ​ថ្នាក់​ដឹក​ឥ​ស្លា​ម​យើង​ បង្កើត​ឲ្យ​មាន​ សាលារៀន​ផ្នែក​ទន្ទេញធម៌​គម្ពីរ​អាល​គួរ​អាន​នៅ​ទី​នេះ​ ដោយសារ​មានការ​ស្នើ​សុំ​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅ​សហ​គម​ន៏​នេះ​ផង​ និង​ក៏​ដើម្បី​ឲ្យ​ឆ្លើយ​តប​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ចូលរួម​លើកកម្ពស់​វិស័យ​ អប់រំ​ និង​បង្រៀន​ពី​សីល​ធ​ម៍​វិន័យ​ឥ​ស្លា​ម​ ក្នុង​ការ​រស់នៅ​ប្រកបដោយ​ សុខដុមរមនា​ ក្នុង​សង្គម​ផង​ ។​

​លោក​ ខូ​យ​ សុខា​ ប្រធាន​ក្រុមប្រឹក្សា​ ខេត្តពោធិ៍សាត់​ ក៏​បាន​អគុណ​ចំពោះ​សប្បុរសជន​ ព្រុយ​ណេ​ ដែល​បាន​ចំណាយ​ ថវិកា​ ឧបត្ថម្ភ​ អាគារ​សិក្សា​១​ខ្នង​នេះ​ ជា​ចំណង​ ដៃ​ដ៏​វិសេស​ សម្រាប់​ប្អូន​សិ​ស្សា​ នុ​សិស្ស​ ក្នុង​ទឹកដី​ នៃ​ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​ ដែល​នេះ​គឺជា​ការ​ចូលរួម​លើក​ស្ទួយ​ការ​អភិវឌ្ឍ​ វិស័យ​អប់រំ​ មួយ​យ៉ាង​សំខាន់​ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​រស់នៅ​ប្រកបដោយ​ សុខដុមរមនា​នៃ​សាសនា​ផង​ដែរ​។​

​លោក​អូ​ស្មាន​ ហា​ស្សាន់​ បាន​បញ្ជាក់​ថា​៖​ រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​ បាន​យកចិត្តទុកដាក់​ និង​ឲ្យ​តម្លៃ​ខ្ពស់​ជាទី​បំផុត​លើ​វិស័យ​អប់រំ​ ទាំង​អប់រំ​សាសនា​ និង​វិទ្យាសាស្ត្រ​ជំនាញ​ នានា​។​ ដោយសារ​តែ​ការ​អភិវឌ្ឍ​ លើ​គ្រប់​វិស័យ​ ក្នុង​នោះ​វិស័យ​អប់រំ​ ជា​វិស័យ​អ​ទ្ឋិ​ភាព​ ធ្វើ​ឲ្យ​កម្ពុជា​ ប្រែក្លាយ​ពី​សាលារៀន​ខ្ទម​ និង​សង់​ពី​ឈើ​ ទៅ​ជា​មាន​អាគារ​សិក្សា​ធ្វើ​អំពី​ថ្ម​ ដ៏​ស្កឹមស្កៃ​ ស្ទើ​គ្រប់​ទីកន្លែង​នៅ​ទូ​ទាំង​ប្រទេស​ និង​បាន​កែប្រែ​មុខមាត់​ ស្រទាប់​យុវជន​ពី​ភាព​អវិជ្ជា​ ទៅ​ជា​ធនធានមនុស្ស​ និង​ ទទួល​បានការ​អប់រំ​ ក្នុង​កម្រិត​ខ្ពស់​ មិនតែប៉ុណ្ណោះ​ គ្រូបង្រៀន​ខ្មែរឥស្លាម​នៅ​ទូ​ទាំង​ប្រទេស​ ចំនួន​ ១៥០០​នាក់​ ត្រូវ​បាន​ រាជរដ្ឋាភិបាល​កម្ពុជា​ ដាក់​បាន​បញ្ចូល​ទៅ​ ក្នុង​ក្របខ័ណ្ឌ​ មន្ត្រីរាជការ​ នៃ​ក្រសួង​អប់រំ​យុវជន​ និង​ កីឡា​ទៀត​ផង​ ។​ ក្នុ​ឱកាស​នេះ​ដែរ​ លោក​អូ​ស្មាន​ ហា​ស្សាន់​ ក៏​បាន​ផ្តាំផ្ញើ​ ដល់​ប្អូនៗ​ សិស្សានុសិស្ស​ទាំងអស់​ត្រូវ​តែ​ខិតខំ​ប្រឹង​ តស៊ូ​រៀនសូត្រ​ ទាំង​ចំណេះដឹង​ផ្នែក​សាសនា​ និង​ ចំណេះដឹង​ទូទៅ​ ដើម្បី​ចូលរួម​ទាំងអស់​គ្នា​បម្រើ​និង​បំពេញ​សេចក្តី​ត្រូវការ​របស់​សង្គម​។​

​សូម​បញ្ជាក់​ថា​៖​ ក្នុង​ឱកាស​នេះ​ដែរ​ លោក​អូ​ស្មាន​ ហា​ស្សាន់​ ក៏​បាន​នាំ​យក​ថវិកា​ របស់​ សប្បុរសជន​ព្រុយ​ណេ​ ទៅ​ចែក​ជូន​ សិស្ស​ ១២០​នាក់​ ក្នុង​ម្នាក់ៗ​ ទទួល​បាន​ថវិកា​១​ម៉ឺន​រៀល​ និង​ឧបត្ថម្ភ​សម្លៀក​បំពាក់​បែប​ឥ​ស្លា​ម​ ជូន​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០០​នាក់​ ក្នុង​ម្នាក់​១​ កំ​ផ្លេ​ ដែល​ចូលរួម​ ក្នុង​កម្មវិធី​នេះ​ គិត​ជា​ទឹកប្រាក់​ចំនួន​៨៩១៥០០០​រៀល​ ។​ ក្នុង​នោះ​ដែរ​ លោក​ ក៏​បាន​នាំ​យក​អំណោយ​របស់​សម្តេច​តេ​ជោ​ និង​ សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត​ ៦៥០​ ដុល្លារ​អាម៉េរិក​ ដើម្បី​ចំណាយ​ការ​ទិញ​តុ​អង្គុយ​សិក្សា​ សម្រាប់​បន្ទប់​សិក្សា​ទាំង​៣​បន្ទប់​ និង​១០០​ដុល្លារ​ទៀត​ ជូន​វិហារ​ឥ​ស្លា​ម​ភូមិ​វាល​ សង្កាត់​បន្ទាយ​ដី​ ក្រុង​ពោធិ៍សាត់​។​ ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ លោក​អូ​ស្មាន​ ហា​ស្សាន់​ ក៏​បាន​ដឹកនាំ​គណៈប្រតិភូ​ ជួប​សំណេះសំណាល​ ជាមួយ​ បុគ្គលិក​ មន្ត្រីរាជការ​ របស់​មន្ទីរ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នៅ​ឯ​មន្ទីរ​ការងារ​ ខេត្តពោធិ៍សាត់​ ដោយ​នាំ​យក​ថវិការ​ របស់​សម្តេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចំនួន​ ៤​លាន​រៀល​ សម្រាប់​ប្រគល់​ជូន​ បុគ្គលិក​ មន្ត្រីរាជការ​ មន្ទីរ​ការងារ​ ក្នុង​ខេត្តពោធិ៍សាត់​នេះ​ចំនួន​៩៦​នាក់​ផង​ដែរ​៕​ សំរិត​

z7

z6

z5

z4

z3

z2

z1

z8


ចែករំលែក៖