ព័ត៌មានទាន់ហេតុការណ៍៖

(វិភាគព័ត៌មានអន្តរជាតិ)៖ អតីត​បុគ្គលិក​ CIA​ លោក​ Edward​ Snowden​ បញ្ជាក់​ថា​ ក្រុម​អ៊ិ​ ស្លា​ម​ បង្កើត​រដ្ឋ​គឺជា​កូនបង្កើត​របស់​CIA

ចែករំលែក៖

​កន្លង​មក​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បញ្ជាក់​ថា​ ក្រុម​អ្ស៊ិ្ល​ា​ម​បង្កើត​រដ្ឋ​ គឺជា​កម្លាំង​សម្ងាត់​របស់​អា​មេ​រិ​ក​ដែល​បាន​បង្កើត​ឡើង​ ប៉ុន្ដែ​នោះ​គ្រាន់តែ​ជា​ ការ​សន្និដ្ឋាន​តែ​ប៉ុណ្ណោះ​មិន​មាន​ភស្ដុ​តាង​ ណាមួយ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​នោះ​ឡើយ​។​

​ប៉ុន្ដែ​ពេល​នេះ​អតីត​បុគ្គលិក​ក្រុម​ចារ​ កម្ម​អា​មេ​រិ​ក​ CIA​ បាន​ទម្លាយ​អាថ៌​កំ​ បាំង​ធ្វើ​ឱ្យ​កក្រើក​ពិភពលោក​សា​ជា​ថ្មី​ ក្នុង​ពេល​ដែល​រុ​ស្ស៊ី​កំពុង​តែ​បើក​ការ​វាយ​ ប្រហារ​តាម​ដែនអាកាស​ទៅ​លើ​ទីតាំង​សំខាន់ៗ​របស់​ក្រុម​IS​ នៅ​ក្នុង​ប្រទេស​ ស៊ី​រី​ ។​ ចាប់តាំងពី​សង្គ្រាម​កើតឡើង​ រុ​ស្ស៊ី​បាន​វាយប្រហារ​ទៅ​លើ​ទីតាំង​របស់​ក្រុម​IS​ ជាង​៣៨០​កន្លែង​។​

​តាម​ការ​ប្រកាស​របស់​លោក​ Edward​ Snowden​ ដែល​ជា​អតីត​បុគ្គលិក​ក្រសួង​ សន្ដិសុខ​ជាតិ​អា​មេ​រិ​កបាន​បញ្ជាក់​ប្រាប់​បណ្ដាញ​ព័ត៌មាន​ធំៗ​នៅ​លើ​ពិភពលោក​ ដូច​ជា​ Washington​ Post​ ,new​ York​ times,​ The​ Guardian…​ថា​ ក្រុម​ភេរ​ វ​កម្ម​ដែល​មានឈ្មោះ​ថា​ អ៊ិ​s​ស្លា​ម​បង្កើត​ រដ្ឋ​IS​ គឺ​ពិតជា​កូនបង្កើត​របស់​ក្រសួង​ ចារកម្ម​អា​មេ​រិ​ក​ អង់គ្លេស​ និង​អី​ស្រា​ អែ​ល​ ។​

​តាម​ការ​ប្រកាស​របស់​លោក​ស្នូ​ឌិន​ មេដឹកនាំ​ក្រុម​IS​ លោក​ Abu​ Bakr​ Al​ Baghdadi​ ជា​ចារបុរស​មានបទពិសោធន៍​ ច្រើន​ឆ្នាំ​របស់​ក្រុម​ចារកម្ម​ CIA​ អា​មេ​ រិ​ក​ និង​ធ្លាប់​ឆ្លងកាត់​ការ​ហ្វឹកហាត់​ក្រោម​ ការ​ណែនាំ​របស់​មន្ដ្រី​ចារកម្ម​អ៊ី​ស្រា​អែ​ល​ ហើយ​បាន​ធ្វើការ​ឱ្យ​ប្រទេស​ដែល​បាន​ រៀបរាប់​ខាងលើ​ ។​ លោក​ស្នូ​ឌិន​បញ្ជាក់​ ទៀត​ថា​ គោលដៅ​របស់​ក្រុម​ CIA​ គឺ​ប្រើ​ ប្រាស់​ក្រុម​ IS​ ក្នុង​ការ​ជ្រើសរើស​ទាហាន​ មក​ពី​បរទេស​ទៅ​កាន់​ប្រទេស​ស៊ី​រី​។​

​ចំណែក​មន្ទីរឃុំឃាំង​របស់​ CIA​ ដែល​ មាននៅ​គ្រប់​ទិស​ទី​នៅ​ជុំវិញ​ពិភពលោក​សម្រាប់​ឃុំ​អ្នកទោស​ភេរវ​ករ​នោះ​ តាម​ ពិត​គឺជា​ទីតាំង​ហ្វឹកហាត់​មេបញ្ជាការ​ របស់​ក្រុម​ភេរវកម្ម​ទៅ​វិញ​ទេ​ ក្រោយ​ ពេល​ចេញពី​គុក​នឹង​ទៅ​ដឹកនាំ​ការ​វាយ​ ប្រហារ​នៅ​គោលដៅ​ដែល​បាន​កំណត់​ រួច​ជា​ស្រេច​។​

​ការ​ទម្លាយ​អាថ៌​កំបាំង​នេះ​កើតឡើង​ចំ​ពេល​ដែល​រុ​ស្ស៊ី​កំពុង​តែ​បើក​ការ​វាយ​ ប្រហារ​តាម​ដែនអាកាស​ទៅ​លើ​ទីតាំង​ នានា​របស់​ក្រុម​អ៊ិ​៊​ស្លា​ម​បង្កើត​រដ្ឋ​នៅ​ ក្នុង​ប្រទេស​ស៊ី​រី​ ។​ តាម​មន្ដ្រីជាន់ខ្ពស់​ របស់​រុ​ស្ស៊ី​បាន​បញ្ជាក់​ថា​ ចាប់តាំងពី​ បើក​ការ​វាយប្រហារ​តាម​ដែនអាកាស​ នៅ​ក្នុង​ប្រទេស​ស៊ី​រី​មក​ កម្លាំង​ទាហាន​ រុ​ស្ស៊ី​បាន​បំផ្លាញ​ទីតាំង​ជិត​៤០០​កន្លែង​ របស់​ក្រុម​អ៊ិ​ស​ស្លា​ម​បង្កើត​រដ្ឋ​។​

​តាម​អ្នកឯកទេស​វិភាគ​របស់​រុ​ស្ស៊ី​បាន​ បញ្ជាក់​ថា​ ការ​វាយប្រហារ​តាម​ដែន​ អាកាស​របស់​អា​មេ​រិ​ក​ទៅ​លើ​ក្រុម​អ៊ិ​ប​ស្លា​ម​ បង្កើត​រដ្ឋ​មិនមែន​កម្ចាត់​ក្រុម​ IS​ នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​បាន​ជួយ​ដល់​ក្រុម​នេះ​ឱ្យ​មាន​ កម្លាំង​កាន់តែ​ខ្លាំង​ជាង​មុន​ក្នុង​ការ​ផ្ដួល​ រំលំ​ប្រធានាធិបតី​ អាល់​អាសា​ដ​ ទៅ​វិញ​។​ ប្រសិនបើ​គោលដៅ​វាយប្រហារ​របស់​ ក្រុម​IS​ ទទួល​បាន​ជោគជ័យ​នោះ​អា​មេ​រិ​ក​ នឹង​ធ្វើ​ជា​ឈ្នាន់​សម្រាប់​ទប់ស្កាត់​រុ​ស្ស៊ី​ និង​ នៅ​តំបន់​អាស៊ី​ភាគ​កណ្ដាល​ទាំងមូល​។​

​ក្រោយ​ពេល​ដែល​រុ​ស្ស៊ី​បាន​ចូលរួម​ វាយប្រហារ​ទៅ​លើ​កម្លាំង​ក្រុម​អ៊ិ​ុ​ស្លា​ម​បង្កើត​រដ្ឋ​ និង​ជួយ​ដល់​រដ្ឋាភិបាល​ស៊ី​រី​ ធ្វើ​ឱ្យ​អា​មេ​រិ​ក​ និង​សម្ពន្ធមិត្ដ​បាន​បាត់​ បង់​ក្ដី​សង្ឃឹម​ផ្ដួលរំលំ​រដ្ឋាភិបាល​របស់​ លោក​ អាល់​អាសា​ដ​ ។​ នៅ​ពេល​នេះ​ កម្លាំង​ទាហាន​លោក​ អាល់​អាសា​ដ​ កាន់​ តែ​ខ្លាំងក្លា​ជាង​មុន​ក្នុង​ការ​វាយប្រហារ​ ថ្នើ​រ​ជើង​ដណ្ដើម​ទឹកដី​ពី​ក្រុម​អ៊ិ​លស្លា​ម​ បង្កើត​រដ្ឋ​មក​វិញ​។​

​ទាំងនោះ​ហើយ​គម្រោង​ផ្ដួលរំលំ​រដ្ឋាភិបាល​ទីក្រុង​ដា​ម៉ា​កាស​ដឹកនាំ​ដោយ​ លោក​ អាល់​អាសា​ដ​ របស់​លោក​ខាង​ លិច​មិន​អាច​ក្លាយទៅជា​ការ​ពិត​នោះ​ ឡើយ​ ហើយ​រដ្ឋធានី​របស់​ស៊ី​រី​មិន​ងាយ​ ដួល​រលំ​ដូច​ក្ដី​ស្រមើស្រមៃ​ ។​ ដូច្នេះ​តើ​ មូលហេតុ​អ្វី​បានជា​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ ស៊ី​រី​មិន​អាច​រក​ទី​បញ្ចប់​?​ មេដឹកនាំ​ទាំង​ ប៉ុន្មាន​ដែល​រង​ផល​ប៉ះពាល់​ដោយ​ប​ដិ​វ​ត្ដិ​ន៍​ ផ្កាម្លិះ​បាន​ចាក​ចេញពី​តំណែង​អស់​ទៅ​ ហើយ​ ខ្លះ​ត្រូវ​ជាប់គុក​ឬ​បាត់បង់​ជីវិត​ ទៀត​ផង​ ។​ ចុះ​ចំណែក​លោក​ អាល់​អា​ សា​ដ​ វិញ​មាន​អ្វី​ការពារ​ បានជា​អាច​ឈរ​ យ៉ាង​រឹង​មាំ​បើ​ទោះ​សង្គ្រាមស៊ីវិល​រ៉ាំរ៉ៃ​ជា​ច្រើន​ឆ្នាំ​ហើយ​ក៏​ដោយ​។​

​តំបន់​ដែលរ​ដ្ឋា​ភិ​បា​ស៊ី​រី​គ្រប់គ្រង​ពលរដ្ឋ​រស់នៅ​បាន​យ៉ាង​សុខសាន្ដ​ កម្លាំង​ ទាហាន​លោក​ អាល់​អាសា​ដ​ ដែល​ឆ្លង​ កាត់​វគ្គ​បណ្ដុះបណ្ដាល​យ៉ាង​ស្ទាត់ជំនាញ​នៅ​ការពារ​ទីក្រុង​ជាមួយនឹង​សព្វាវុធ​ ទំនើបៗ​ដែល​ទិញ​ពី​ប្រទេស​រុ​ស្ស៊ី​ ។​ ទាំង​ នោះ​ហើយ​បានជា​ក្រុម​បះបោរ​ស៊ី​រី​ បើ​ ទោះជា​មានការ​គាំទ្រ​ពី​លោក​ខាងលិច​ក៏​ពិបាក​វាយលុក​រដ្ឋធានី​ទាំងនោះ​ ហើយ​ បាន​ធ្វើ​ឱ្យ​លោក​ អាល់​អាសា​ដ​ នៅ​តែ​ បន្ដ​ដឹកនាំ​ស៊ី​រី​ដដែល​ ។​ មួយវិញទៀត​ កម្លាំង​ដែល​ការពារ​រដ្ឋធានី​មានចិត្ដ​ស្មោះ​ ត្រង់​១០០​ភាគរយ​ទៅ​លើ​មេដឹកនាំ​របស់​ ខ្លួន​ ទាំងនោះ​ហើយ​បានជា​សត្រូវ​មិន​ អាច​វាយលុក​ចូល​បាន​។​

​នៅ​ក្នុង​តំបន់​យុទ្ធសាស្ដ្រ​ដែល​ក្រុម​បះ​ បោរ​អាច​វាយលុក​ចូល​រដ្ឋធានី​បាន​ គឺ​ តំបន់​ជាយក្រុង​Jobar​ ហើយ​កម្លាំង​ ទាហាន​ អាល់​អាសា​ដ​ ត្រូវ​ការពារ​ Jobar​ ដោយសារ​តែ​ទីនោះ​អាច​ការពារ​បេះដូង​ ទីក្រុង​ដា​ម៉ា​កាស​បាន​ ។​ ផ្ទះ​របស់​ប្រ​ធា​ នា​ធិ​បតី​ អាល់​អាសា​ដ​ មាន​ចម្ងាយ​ តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​Jobar​ ហើយ​ប្រសិនបើ​ធ្លាក់​ចូល​ក្នុង​ដៃ​ក្រុម​បះបោរ​នោះ​ទាហាន​លោក​ អាល់​អាសា​ដ​ ពិបាក​ការពារ​ទីក្រុង​នេះ​ណាស់​។​

​ក៏​ប៉ុន្ដែ​ពលរដ្ឋ​ស៊ី​រី​ដែល​រស់នៅ​ទីក្រុង​ដា​ម៉ា​កាស​មានការ​ត្អូញត្អែរ​ថា​ ទីក្រុង​ នេះ​កាន់តែ​រួម​តូច​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដោយសារ​តែ​សង្គ្រាម​អូស​បន្លាយ​រយៈ​ ពេល​៤​ឆ្នាំ​កន្លង​មក​ ហើយ​តំបន់​ជាយ​ ក្រុង​ត្រូវ​ដាក់​បម្រាម​ដល់​ពលរដ្ឋ​ហាម​ ធ្វើ​ដំណើរ​ចុះឡើង​ ។​ ការ​រួម​តូច​នោះ​ ធ្វើ​ឱ្យ​ទំនិញ​ឡើងថ្លៃ​ សេដ្ឋកិច្ច​ធ្លាក់​ចុះ​ ជីវភាព​ពលរដ្ឋ​ក្រីក្រ​។​

​កម្លាំង​ទាហាន​របស់​លោក​ អាល់​ អាសា​ដ​ ទទួល​រង​បរាជ័យ​ជា​ច្រើន​លើក​ នៅ​ក្នុងឆ្នាំនេះ​ ។​ ខេត្ដ​ Idlib​ ជា​ខេត្ដ​នៅ​ ជិត​រដ្ឋធានី​បាន​ធ្លាក់​ចូល​ក្នុង​ដៃ​ក្រុម​បះ​ បោរ​កាលពី​ខែមីនា​ ។​ ចំណែក​ក្រុម​ អ៊ិ​i​ស្លា​ម​បង្កើត​រដ្ឋ​ក៏​វាយប្រហារ​ដណ្ដើម​ គ្រប់គ្រង​ទីក្រុង​បុរាណ​ Palmyra​ កាល​ ពី​ខែឧសភា​ ។​ ប៉ុន្ដែ​ទីក្រុង​ដា​ម៉ា​កាស​នៅ​ តែ​ឈរ​រឹង​មាំ​ដោយសារ​តែ​មានការ​ជួយ​អន្ដរាគមន៍​ពី​ប្រទេស​រុ​ស្ស៊ី​ អ៊ី​រ៉​ង់​ និង​ ក្រុម​ហេ​បូ​ឡាស​នៅ​លី​បង់​ផង​ដែរ​។​

​រយៈពេល​កន្លង​មក​រុ​ស្ស៊ី​បាន​បង្កើន​ ជំនួយ​យោធា​ចំ​បាច់​ដល់​រដ្ឋាភិបាល​ស៊ី​រី​ ។​ ចំណែក​ក្រុម​ហេ​បូ​ឡាស​ក៏​បាន​វាយ​ ប្រហារ​នៅ​តាម​ព្រំដែន​លី​បង់​ទៅ​លើ​ក្រុម​ បះបោរ​ស៊ី​រី​ផង​ដែរ​ ។​ ដោយឡែក​អ៊ី​រ៉​ង់​ វិញ​ ក៏​ផ្ដល់​បាន​ជំនួយ​យោធា​ និង​ហិរញ្ញ​ វត្ថុ​ចាំបាច់​ដល់​ស៊ី​រី​ផង​ដែរ​ ៕​ ម៉ែ​វ​ សា​ធី​

2254

index

dfs


ចែករំលែក៖