ព័ត៌មានទាន់ហេតុការណ៍៖

កងពលតូច​ថ្មើរជើង​លេខ​៧០​ស្វាគមន៍​គណៈប្រតិភូ​កងទ័ព​ប្រជាជន​វៀតណាម​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ក្នុង​ដំណើរ​បំពេញ​ទស្សន​ កិច្ច​ជា​ផ្លូវការ​មិត្ដភាព​រវាង​ក្រសួង​ ការពារ​ជាតិ​ទាំង​២​ បន្ទាប់​ពី​ជួប​ពិភាក្សា​ ការងារ​ទ្វេភាគី​ ស្ដី​ពី​គោលនយោបាយ​ ការពារ​ជាតិ​ រវាង​កងទ័ព​ប្រទេស​ទាំង​២​ រួច​មក​ នៅ​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០១៥​ គណៈប្រតិភូ​កងទ័ព​ប្រជាជន​វៀតណាម​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ឯក​ ង្វៀ​ន​ ជី​វិញ​ អនុរដ្ឋមន្ដ្រី​ក្រសួង​ការពារ​ប្រទេស​ បាន​ទស្សនា​កងពលតូច​លេខ​៧០​បន្ដ​ ទៀត​ ។​

​លោក​ឧត្ដមសេនីយ៍ឯក​ ម៉ៅ​ សុ​ផា​ន់​ នាយ​រង​សេនាធិការ​ចម្រុះ​ខ​.​ភ​.​ម​ និង​ជា​ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​ ៧០​បាន​លើក​ឡើង​ពី​តួនាទី​ ភារកិច្ច​របស់​ កងពល​ការពារ​សុវត្ថិភាព​រាជធានី​ភ្នំពេញ​ សន្ដិសុខ​ជូន​ថ្នាក់ដឹកនាំ​ គ្រប់​លំដាប់ថ្នាក់​ និង​ជា​កម្លាំង​អន្ដរាគមន៍​ការពារ​ទប់ស្កាត់​ រាល់​សកម្មភាព​ប៉ះពាល់​ដល់​ស្ថិរភាព​ សន្ដិសុខ​ សណ្ដាប់ធ្នាប់​សង្គម​ ព្រមទាំង​ ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ជួប​គ្រោះ​មហន្ដ​ រាយ​ គ្រោះថ្នាក់​ចរាចរ​ គ្រោះ​ធម្មជាតិ​ និង​ឧបទ្ទវហេតុ​ផ្សេងៗ​ ។​

​ផ្ដើម​ចេញពី​ការ​កសាង​កងឯកភាព​ តាំងពី​ឆ្នាំ​១៩៩៤​ដល់​បច្ចុប្បន្ន​ កងពល​ កសាង​អគារ​ប្រភេទ​១​ មាន​កម្ពស់​ពី​១​ ទៅ​៣​ជាន់​ សរុប​១០៦​ខ្នង​ ក្នុង​នោះ​កង​ ទ័ព​ប្រជាជន​វៀតណាម​ បាន​ឧបត្ថម្ភ​អគារ​ សរុប​១០​ខ្នង​ ព្រមទាំង​រោង​ជាង​ជួសជុល​ ខ្នាត​មធ្យម​១​ខ្នង​ផង​ដែរ​ ។​ កងពល​មាន​ មន្ទីរពេទ្យ​ចោម​ចៅ​និង​មណ្ឌល​សុខភាព​ ខេត្ដកំពង់ស្ពឺ​ ជា​អំណោយ​របស់​សម្ដេច​ តេ​ជោ​ និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ទទួល​ ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​កងទ័ព​គ្រួសារ​និង​ ប្រជាពលរដ្ឋ​ព្រមទាំង​មាន​រថយន្ដ​សង្គ្រោះ​ ដឹក​អ្នកជំងឺ​តាម​ដងផ្លូវ​ជាតិ​លេខ​៣​លេខ​៤​ទៅ​កាន់​មន្ទីរពេទ្យ​ដោយ​មិន​គិត​កម្រៃ​គឺ​ ជួយ​សង្គ្រោះ​ក្នុង​នាម​មនុស្សធម៌​ ។​ កង​ ពល​ធានា​បាន​ល្អ​ជីវភាព​រស់នៅ​របស់​ កងទ័ព​ ជំរុញ​ការ​បង្កបង្កើន​ផល​ ហើយ​ បច្ចុប្បន្ន​កសាង​ទីលាន​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ ពិត​បន្ថែម​ទៀត​ ។​

​លោក​ឧត្ដមសេនីយ៍ឯក​បម្រុង​ ង្វៀ​ន​ ជី​វិញ​ កោត​សរសេរ​ចំពោះ​សមិទ្ធផល​ ស្នាដៃ​របស់​កងពល​សម្រេច​បាន​ ព្រម​ ទាំង​ធានា​កម្លាំង​ការពារ​សុវត្ថិភាព​ សេចក្ដី​សុខសាន្ដ​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​នា​រយៈពេល​កន្លង​មក​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​និង​ប្ដេជ្ញា​ចិត្ដ​ខ្ពស់​ពី​សំណាក់​មេបញ្ជាការ​ នាយ​ និង​ពល​ ទាហាន​បាន​យ៉ាង​ល្អ​ប្រសើរ​ តាម​រយៈ​បទ​ បង្ហាញ​និង​របាយការណ៍​របស់​មេ​បញ្ជា​ ការ​របស់​កងពល​ដែល​មានកំណើត​ ក្រោយ​ឆ្នាំ​១៩៧៩​មានកា​រវិ​វត្ដ​ ក្រោម​ ការ​ដឹកនាំ​ និង​ចង្អុលបង្ហាញ​របស់​ស្ថាប័ន​ កងឯកភាព​ប្រែប្រួល​គួរ​ឱ្យ​កត់សម្គាល់​សម្រាប់​កងឯកភាព​ក្នុង​ភារកិច្ច​ការពារ​ រាជធានី​ជា​បេះដូង​របស់​ជាតិ​ទទួល​បាន​ សុខ​សន្ដិភាព​ស្ថិរភាព​នា​រយៈពេល​កន្លង​ ។​

​ក្នុង​នោះ​ រាល់​សំណូមពរ​របស់​លោក​ មេបញ្ជាការ​កងពល​ យើងខ្ញុំ​និង​ញំ​នាំ​នូវ​ សំណើ​ទាំងឡាយ​ជូន​ប្រមុខ​ដឹកនាំ​កងទ័ព​ យើងខ្ញុំ​ ពិនិត្យ​សម្រេច​ ។​ ក្នុង​ឱកាស​នោះ​ ដែរ​ បន្ទាប់​ពី​ប្រគល់​វត្ថុ​អនុស្សាវរីយ៍​ទៅ​ វិញ​ទៅ​មក​រួច​មក​ គណៈប្រតិភូ​ក្រសួង​ ការពារ​ជាតិ​វៀតណាម​ ក៏​បាន​អញ្ជើញ​ ទស្សនា​សមិទ្ធផល​នានា​ ក្នុង​បញ្ជាការ​ ដ្ឋា​ន​កងពលតូច​ថ្មើរជើង​លេខ​៧០​ផង​ដែរ​ ៕ សុខដុម​


IMG_6476

IMG_6470

IMG_6482


ចែករំលែក៖