ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម​ចោរ​កាង​ស្រី​១០​នាក់​ស្ទាក់​វាយ​ប្លន់​យក​ម៉ូតូ​និង​ខ្សែ​ក​ពី​បុរស​ម្នាក់​ បាន​សម្រេច​រួច​គេចខ្លួន​ដោយ​សុវត្ថិភាព​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ជនសង្ស័យ​មួយ​ក្រុម​មាន​ គ្នា​១០​នាក់​បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​និង​ខ្សែ​ក​ពី​បុរស​ម្នាក់​បាន​ សម្រេច​រួច​គេចខ្លួន​បាត់​ស្រមោល​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ ចំណុច​ផ្លូវ​រទេះភ្លើង​ ទំនប់​ទួល​គោក​តាម​ បណ្ដោយ​ផ្លូវ​លេខ​៧០​ ស្ថិត​ក្នុង​សង្កាត់​ ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ សុខ​ នុ​ច​ អាយុ​២៣​ ឆ្នាំ​ មុខរបរ​ដឹក​ហ្គេ​ស​ឱ្យ​គេ​ ស្នាក់​នៅ​ក្នុង​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ជិះ​ម៉ូតូ​ មួយ​គ្រឿង​ម៉ា​កវី​វ៉ា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​ លេខ​ភ្នំពេញ​1L-1070​ បាន​និយាយ​ប្រាប់​ សមត្ថកិច្ច​ថា​ រូបគេ​បាន​ជិះ​ម៉ូតូ​ចេញពី​ ផឹកស៊ី​ជួបជុំ​មិត្ដភក្ដិ​នៅ​ម្ដុំ​ជ្រោយចង្វា​ ។​

​ជន​រង​គ្រោះ​បាន​បន្ដ​ថា​ ពេល​ខ្លួន​ធ្វើ​ ដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​ជិះ​ម៉ូតូ​ តាម​ផ្លូវ​លេខ​៧០​ទំនប់​ទួល​គោក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ខណៈ​មក​ដល់​ក្បែរផ្លូវ​ រទេះភ្លើង​ស្រាប់តែ​មាន​ស្ដ្រី​លោត​មក​ ស្ទាក់​ពីមុខ​ម៉ូតូ​របស់​គេ​ដោយ​មិនដឹង​ មូលហេតុ​ ។​ ពេល​ឃើញ​បែប​នេះ​រូប​ គេ​ក៏​បាន​ឈប់​ម៉ូតូ​សួរនាំ​ថា​មានរឿង​អ្វ​?​ី​ គ្រាន់តែ​សួរ​មិន​ទាន់​ដឹង​អី​ផង​ក៏​មាន​ជន​ សង្ស័យ​មួយ​ក្រុម​មាន​គ្នា​១០​នាក់​បាន​ ដើរមក​ជិត​ខ្លួន​ហើយ​ក៏​វាយ​ប្លន់​យក​ម៉ូតូ​និង​ខ្សែ​ក​ប្លា​ទី​ន​ទម្ងន់​៥​ជី​មួយ​ខ្សែ​ទៅ​បាត់​ តែ​ម្ដង​ ។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​ នគរបាល​ភ្លាមៗ​ទេ​ដោយសារ​ជន​រង​ គ្រោះ​មាន​តែ​ម្នាក់ឯង​ខ្លាច​ក្រុម​ជន​ សង្ស័យ​មក​វិញ​ម្ដងទៀត​ រួច​គេ​ក៏​ចូល​ទៅ​ ឱ្យ​បងប្អូន​ម៉ូតូឌុប​ក្បែរ​នោះ​ជួយ​ហៅ​ សមត្ថកិច្ច​ជាង​១​ម៉ោង​ទើប​សមត្ថកិច្ច​ មក​ដល់​កន្លែង​កើតហេតុ​សួរនាំ​ហើយ​ក៏​ នាំ​ជន​រង​គ្រោះ​យក​ទៅ​ដាក់​ពាក្យបណ្ដឹង​ នៅ​ប៉ុស្ដិ៍​នគរបាល​ទួល​សង្កែ​ដើម្បី​ស្រាវ​ ជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ​ទាំងនោះ​ ។​

​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើត​ ហេតុ​នាំ​គ្នា​និយាយ​ថា​ នេះ​មិនមែន​លើក​ ទី​មួយ​ឡើយ​ដែល​កន្លែង​នេះ​មាន​ករណី​ វាយ​ប្លន់​អ្នកដំណើរ​តាម​ផ្លូវ​ទំនប់​ទួល​គោក​ (​ទំនប់​៧០)​តែ​ការ​បង្ក្រាប​របស់​សមត្ថ​ កិច្ច​ហាក់ដូចជា​គ្មាន​ប្រសិទ្ធិ​ភាព​ចំពោះ​ជនល្មើស​ទាំង​ទាល់​នោះ​តែ​សោះ​ពោល​គឺ​កាន់តែ​ចាប់​កាន់តែ​ប្លន់​លើស​ដើម​ ។​

​ទោះជា​យ៉ាងណា​ទាក់ទិន​នឹង​ករណី​នេះ​ លោក​ឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ ស្នងការ​ នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ ថា​ ករណី​នេះ​មិនមែន​ជា​ករណី​វាយ​ប្លន់​ នោះ​ទេ​ គឺជា​រឿង​ដែល​ជន​រង​គ្រោះ​ទៅ​ រក​ស្រី​ដេក​ក៏​ប៉ះ​ចំ​ស្រី​គេ​ ទើប​ក្រុម​ពួក​ កាង​ស្រី​ទាំងនោះ​វាយ​ហើយ​យក​ទ្រព្យ​ សម្បត្ដិ​ជន​រង​គ្រោះ​តែ​ម្ដង​ ។​

​លោកស្នងការ​បន្ដ​ថា​ កម្លាំង​សមត្ថ​ កិច្ច​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ​រួច​ អស់ហើយៗ​កំពុង​តែ​ស្រាវជ្រាវ​ដើម្បី​ ចាប់ខ្លួន​មក​យក​ផ្ទ​ន្ទា​ទោស​តាម​ច្បាប់​ ៕​ សហការី​


ចែករំលែក៖