ព័ត៌មានទាន់ហេតុការណ៍៖

ថ្លើមធំ​ហ៊ាន​កាន់​ដាវ​ចាំ​កាប់​មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​

ចែករំលែក៖

​ខេត្ដតាកែវ​ ៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​ បាន​កម្លាំង​នគរបាល​ស្រុក​បាទី​ឃាត់ខ្លួន​បន្ទាប់​ពី​រូបគេ​ប៉ុនប៉ង​សម្លាប់​មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ពា​រាម​ម្នាក់​ ។​ ហេតុ​ ការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​៨​យប់​ ស្ថិត​នៅ​តាម​ផ្លូវលំ​ក្នុងភូមិ​ជំរៅ​ ឃុំ​ ពា​រាម​ ស្រុក​បាទី​ ខេត្ដតាកែវ​ ។​

​យោង​តាម​សម្ដី​លោក​ ឃុ​ត​ ឡូ​ អ​ធិ​ ការ​រង​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អ​ធិ​ ការដ្ឋាន​នគរបាល​ស្រុក​បាទី​បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ដែល​ប៉ុនប៉ង​សម្លាប់​មន្ដ្រី​ នគរបាល​ឈ្មោះ​ សឹង​ វៃ​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ ខាងលើ​ ។​

​លោក​បាន​បន្ដ​ទៀត​ថា​ នៅ​មុន​ពេល​ កើតហេតុ​ជនសង្ស័យ​បាន​ប្រើប្រាស់​ដាវ​ច្នៃ​១​ដើម​ឈរ​ចាំ​នៅ​ចិញ្ចើម​ផ្លូវលំ​ ។​ លុះ​ពេល​លោក​ អ៊ូច​ ពុធរ​ដ្ឋា​ ជាម​ន្ដ្រី​នគរ​ បាល​ប៉ុស្ដិ៍​រដ្ឋបាល​ពា​រាម​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​មក​ដល់​ចំណុច​ខាងលើ​ក៏​ស្រាប់តែ​ ជនសង្ស័យ​យក​ដាវ​កាប់​តែ​ត្រូវ​បាន​ជន​ រង​គ្រោះជា​មន្ដ្រី​នគរបាល​គេច​ផុត​ ហើយ​ក៏​បាន​រាយការណ៍​មក​អធិការដ្ឋាន​ ស្រុក​បាទី​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ ភ្លាមៗ​នៅ​នឹង​កន្លែង​តែ​ម្ដង​ ។​

​លោក​ ឃុ​ត​ ឡូ​ បាន​បន្ដ​ទៀត​ថា​ ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​គេ​មិន​បាន​ប៉ុន​ ប៉ង​កាប់សម្លាប់​មន្ដ្រី​នគរបាល​ខាងលើ​ នោះ​ទេ​គឺ​គេ​ចាំ​កាប់​មន្ដ្រី​នគរបាល​មួយ​ រូប​ទៀត​ឈ្មោះ​ ចេ​ង​ សុ​គា​ ជាម​ន្ដ្រី​នគរ​ បាល​ប៉ុស្ដិ៍​រដ្ឋបាល​ពា​រាម​នេះ​ដែរ​ ព្រោះ​ គេ​មាន​គំនុំ​ជាមួយនឹង​មន្ដ្រី​នគរបាល​នេះ​ជា​យូរណាស់​មក​ហើយ​ ។​

​ក្រោយ​ពេល​សាកសួរ​ចប់​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ តាកែវ​ដើម្បី​បន្ដ​បញ្ជូន​ទៅ​កាន់​សាលា​ ដំបូង​ខ​ខេត្ដ​ចាត់ការ​តាម​ច្បាប់​ ៕​ ជី​សូរ​កា​

awq


ចែករំលែក៖