ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋសភា​បើក​សម័យប្រជុំ​លើក​ទី​៥​ នីតិកាល​ទី​៥

ចែករំលែក៖

​ភ្នំពេញ​ ៖​ សម្ដេច​អគ្គ​មហា​ពញា​ ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​បាន​ ដឹកនាំ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥​នីតិកាល​ទី​៥​ដែល​បាន​បើក​ធ្វើ​នៅ​វិមាន​រដ្ឋសភា​កាលពី​ព្រឹក​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​ ២០១៥​ ។​

​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥​នីតិ​ កាល​ទី​៥​នេះ​បាន​ប្រព្រឹត្ដិ​ក្រោម​កូរ៉ុម​ចំនួន​ ១១០​រូប​ក្នុង​នោះ​ក៏​មាន​សម្ដេច​អគ្គ​ម​ ហា​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​ រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ នាម​ជា​អ្នកតំណាង​រាស្ដ្រ​ខេត្ដកណ្ដាល​ អញ្ជើញ​ចូលរួម​ផង​ដែរ​ ។​ ដោយឡែក​ លោក​ សម​ រ​ង្ស៊ី​ អ្នកតំណាង​រាស្ដ្រ​ មណ្ឌល​កំពង់ចាម​អវត្ដមាន​ដោយ​មាន​ភារកិច្ច​នៅ​ក្រៅប្រទេស​ ។​

​សម័យប្រជុំ​នេះ​មាន​របៀបវារៈ​ចំនួន​៧​ ១-​ព្រះរាជ​សារ​ព្រះករុណា​ព្រះបាទ​សម្ដេច​ ព្រះ​បរមនាថ​ នរោត្ដម​ សីហ​មុនី​ ព្រះ​ មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥​នីតិ​ កាល​ទី​៥​ ។​ ២-​របាយការណ៍​ស្ដី​ពី​សកម្ម​ ភាព​របស់​រដ្ឋសភា​ចន្លោះ​សម័យប្រជុំ​ រដ្ឋសភា​លើក​ទី​៤​ នីតិកាល​ទី​៥​ និង​លើក​ ទី​៥​ នីតិកាល​ទី​៥​ ។​ ៣-​ការ​ពិភាក្សា​ និង​ អនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ការ​ អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្ដី​ពី​កិច្ច​សហប្រតិបត្ដិការ​ពាណិជ្ជកម្ម​និង​ សេដ្ឋកិច្ច​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​រដ្ឋាភិបាល​សាធារណរដ្ឋ​បេឡា​រុស​ ។​
៤-​ការ​ពិភាក្សា​និង​ អនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​ការ​ អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​បេឡា​រុស​ស្ដី​ពី​ការ​ជំរុញ​និង​ការ​ការពារ​ទៅ​វិញ​ទៅ​មក​នៃ​វិនិយោគ​ ។​ ៥-​ការ​ពិភាក្សា​និង​អនុម័ត​សេចក្ដី​ព្រាង​ ច្បាប់​ស្ដី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ច​ ព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​រដ្ឋាភិបាល​នៃ​សហព័ន្ធ​រុ​ស្ស៊ី​ស្ដី​ពី​ការ​ ជំរុញ​និង​ការ​ការពារ​ទៅ​វិញ​ទៅ​មក​នៃ​ វិនិយោគ​ ។​ ៦-​ការ​ពិភាក្សា​ និង​អនុម័ត​ សេចក្ដី​ស្នើ​ច្បាប់​ស្ដី​ពី​វិសោធនកម្ម​ មាត្រា​២១​នៃ​ច្បាប់​ស្ដី​ពី​លក្ខន្ដិកៈ​សមា​ ជិ​ក​ព្រឹទ្ធសភា​ ។​ ៧-​ការ​បោះ​ឆ្នោត​ទុកចិត្ដ​ លោក​ អ៊ុ​ក​ សារា​វុ​ធ​ ជា​អគ្គសវនកររង​ នៃ​អាជ្ញាធរ​សវន​កម្ម​ជាតិ​ ។​

​ក្នុង​សម័យប្រជុំ​នា​ថ្ងៃនេះ​ដែរ​សមា​ ជិ​ក​សភា​ទាំង​២​គណបក្ស​គឺ​គណបក្ស​ ប្រជាជន​កម្ពុជា​និង​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ពិភាក្សា​ជជែក​ ដេញដោល​គ្នា​នៅ​ក្នុង​សម័យប្រជុំ​យ៉ាង​ ផុលផុស​តាម​គោលការណ៍​លទ្ធិ​ប្រជា​ ធិ​ប​តេ​យ្យ​ និង​សេរីភាព​ ក្នុង​ការ​បញ្ចេញ​ មតិ​និង​ឈរ​លើ​គោលការណ៍​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វប្បធម៌​សន្ទនា​នៃ​គណបក្ស​ទាំង​ ២​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ ៕​ ហេង​ សូ​រិ​យា​

image20-1024x682


ចែករំលែក៖