ព័ត៌មានទាន់ហេតុការណ៍៖

អនុរដ្ឋមន្ដ្រី​ការពារ​ជាតិ​វៀតណាម​ និង​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ជួប​ ពិភាក្សា​ការងារ​ជាមួយ​សម្ដេច​តេ​ជោ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ សម្ដេច​អគ្គមហាសេនា​ បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្ដល់​អនុ​ សាសន៍​ឱ្យ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​ នៃ​ប្រទេស​ទាំង​២​ កម្ពុជា​និង​វៀតណាម​ បង្កើន​កិច្ចសហការ​លើ​វិស័យ​យោធា​និង​ធ្វើ​យ៉ាងណា​បន្ដ​កិច្ច​សហប្រតិបត្ដិការ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត​ដោយសារ​តែ​សភាពការណ៍​ក្នុង​តំបន់​និង​អន្ដរជាតិ​ មានកា​រវិ​វត្ដ​ហើយ​ស្មុគស្មាញ​ជា​និច្ច​ ។​

​សម្ដេច​តេ​ជោ​បាន​ផ្ដល់​អនុសាសន៍​ បែប​នេះ​កាលពី​រសៀល​ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​វិមាន​សន្ដិភាព​ក្នុង​ឱកាស​ អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​កងទ័ព​វៀតណាម​ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ឯក​ បម្រុង​ ង្វៀ​ន​ ជី​វិញ​ អនុរដ្ឋមន្ដ្រី​ការពារ​ ជាតិ​វៀតណាម​ចូល​ជួប​សម្ដែង​ការ​គួរ​ សម​ក្នុង​ឱកាស​ដែល​គណៈប្រតិភូ​កងទ័ព​ វៀតណាម​មក​បំពេញបេសកកម្ម​នៅ​ ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​លោក​ កៅ​ គឹ​ម​ហួ​ន​ រដ្ឋមន្ដ្រី​ប្រតិភូ​ អម​នាយក​រដ្ឋមន្ដ្រី​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ប្រតិភូ​វៀតណាម​ដែល​មក​ជួប​សម្ដេច​ តេ​ជោ​នៅ​ពេល​នេះ​ដើម្បី​សម្ដែង​ការ​គួរសម​និង​រាយការណ៍​ជូន​សម្ដេច​អំពី​លទ្ធ​ ផល​នៃ​ជំនួប​ដំបូង​រវាង​ថ្នាក់ដឹកនាំ​ក្រសួង​ ការពារ​ជាតិ​ប្រទេស​ទាំង​២​ កម្ពុជា​-​វៀត​ ណា​ម​ហើយ​ជំនួប​នេះ​ជា​ជំនួប​កិច្ច​សន្ទនា​នយោបាយ​ក្នុង​ទិស​ដៅ​ធ្វើ​យ៉ាងណា​បម្រើ​ ឱ្យ​ផលប្រយោជន៍​នៃ​ប្រទេស​ទាំង​២​ ។​

​លោក​រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋ​ មន្ដ្រី​បាន​បន្ដ​ថា​ គណៈប្រតិភូ​ទាំង​សង​ ខាង​បាន​ផ្លាស់​ប្ដូរ​មតិ​គ្នា​អំពី​ប​ព​*​ា្ហ​ា​តំបន់​ និង​អន្ដរជាតិ​ វិស័យ​ការពារ​ជាតិ​ និង​ សន្ដិសុខ​ ព្រមទាំង​សភាពការណ៍​ទូទៅ​ នៅ​ក្នុង​តំបន់​និង​អន្ដរជាតិ​ ។​ ក្នុង​ឱកាស​ នោះ​ដែរ​លោក​អនុរដ្ឋមន្ដ្រី​ការពារ​ជាតិ​ វៀតណាម​បាន​ស្នើ​សុំ​សម្ដេច​តេ​ជោ​យក​ ចិត្ដ​ទុកដាក់​ទៅ​លើ​វិស័យ​យោធា​រវាង​ ប្រទេស​ទាំង​២​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ដំណើរ​ ការ​កិច្ច​សន្ទនា​នយោបាយ​លើ​វិស័យ​ការ​ ពារ​ជាតិ​ប្រទេស​ទាំង​២​ ស្ថិត​នៅ​ក្រោម​ ការ​ដឹកនាំ​របស់​នាយក​រដ្ឋមន្ដ្រី​នៃ​ប្រទេស​ទាំង​២​ ។​

​បន្ថែម​លើ​នេះ​ទៀត​ភាគី​ទាំង​២​បាន​ ឯកភាព​គ្នា​បន្ដ​ការ​សិក្សា​ទៅ​លើ​ការ​ វិ​វត្ដ​នៃ​សភាពការណ៍​នយោបាយ​ សន្ដិ​ សុខ​ និង​វិស័យ​ការពារ​ជាតិ​ក្នុង​តំបន់​ និង​ អន្ដរជាតិ​ ជា​ពិសេស​ជុំវិញ​តំបន់​នៃ​ ប្រទេស​ទាំង​២​ ។​ ទន្ទឹម​នឹង​នេះ​ភាគី​ទាំង​ ២​បាន​ឯកភាព​គ្នា​បន្ថែម​កិច្ច​សហ​ប្រ​តិ​ ប​ត្ដិ​ការ​លើ​វិស័យ​យោធា​រវាង​ប្រទេស​ ទាំង​២​ដើម្បី​បម្រើ​ផលប្រយោជន៍​គ្នា​ទៅ​ វិញ​ទៅ​មក​ ។​

​ជា​ការ​ឆ្លើយ​តប​សម្ដេច​តេ​ជោ​បាន​ លើក​ឡើង​ថា​ កម្រិត​នៃ​កិច្ចសហការ​លើ​ វិស័យ​យោធា​កន្លង​មក​មាន​កម្រិត​ទាប​ ប៉ុន្ដែ​រហូត​មក​ដល់​ពេល​នេះ​ភាគី​ទាំង​២​ បាន​ឯកភាព​គ្នា​បង្កើន​វិស័យ​យោធា​ ធ្វើ​ យ៉ាងណា​បន្ដ​កិច្ច​សហប្រតិបត្ដិការ​ឱ្យ​ កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត​ ដោយសារ​ សភាពការណ៍​ក្នុង​តំបន់​ និង​អន្ដរជាតិ​ មានកា​រវិ​វត្ដ​ ហើយ​ស្មុគស្មាញ​ ។​ កិច្ច​ សហការ​លើ​វិស័យ​ការពារ​ជាតិ​រវាង​ ប្រទេស​ទាំង​២​នា​ពេល​បច្ចុប្បន្ន​មិន​ត្រឹម​ តែ​កម្រិត​ក្រសួង​នោះ​ទេ​ មាន​ទាំង​កិច្ច​ សហការ​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​ ទាំង​២​ផង​ដែរ​ ។​ ជា​ទិស​ដៅ​ចម្បង​លើ​ វិស័យ​ការពារ​ជាតិ​នេះ​គឺ​ដើម្បី​ផ្លាស់​ប្ដូរ​ ព័ត៌មាន​ផង​ ដើម្បី​ការ​យល់​ដឹងផង​ ហើយ​ ពាក់ព័ន្ធ​នឹង​ការ​ស្រាវជ្រាវ​លើ​វិស័យ​ ការពារ​ជាតិ​កន្លង​ទៅ​ក្នុង​តំបន់​មាន​ ចំណុចក្ដៅ​ខ្លះ​ ហើយ​ចំណុច​ទាំងនោះ​ទាម​ ទារ​ឱ្យ​មាន​កិច្ចសហការ​គ្នា​ ពិសេស​តំបន់​ អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​តែ​ម្ដង​ ។​ ជាក់ស្ដែង​ កម្ពុជា​ និង​វៀតណាម​មាន​យន្ដការ​ទ្វេ​ ភាគី​ កម្រិត​អនុ​តំបន់​ តំបន់​ និង​អន្ដរ​ ជាតិ​ វិស័យ​ការពារ​ជាតិ​ត្រូវ​បាន​ពង្រឹង​ រវាង​ប្រទេស​ទាំង​២​ធ្វើ​យ៉ាងណា​ឱ្យ​យន្ដ​ ការ​រឹង​មាំ​ដើម្បី​ផលប្រយោជន៍​ប្រទេស​ ទាំង​២​ ហើយ​កិច្ចប្រជុំ​ជា​លើក​ទី​២​ ធ្វើ​ នៅ​ប្រទេស​វៀតណាម​នា​ពេល​ឆាប់ៗ​ ខាង​មុខ​នេះ​ ។​

​ដោយឡែក​បន្ទាប់​ពី​ជំនួប​ជាមួយ​ អនុរដ្ឋមន្ដ្រី​ការពារ​ជាតិ​វៀតណាម​រួច​ មក​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ​សម្ដេច​ តេ​ជោ​បាន​អនុញ្ញាត​ឱ្យ​លោក​ Philipp​ Roesler​ នាយក​គ្រប់គ្រង​និង​ជាស​មា​ ជិ​ក​ក្រុមប្រឹក្សាភិបាល​នៃ​វេទិកា​សេដ្ឋ​ កិច្ច​ពិភពលោក​ដឹកនាំ​គណៈប្រតិភូ​ចូល​ ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការ​ ងារ​នៅ​វិមាន​សន្ដិភាព​ដោយ​លោក​ Philipp​ Roesler​ បាន​មាន​ប្រសាសន៍​ ថា​ នៅ​ឆ្នាំ​២០១៧​នឹង​គ្រោង​ធ្វើ​វេទិកា​ សេដ្ឋកិច្ច​ពិភពលោក​ស្ដី​ពី​អាស៊ី​បូព៌ា​នៅ​ រាជធានី​ភ្នំពេញ​ ព្រោះ​នៅ​ចុងឆ្នាំ​២០១៦​ វេទិកា​នេះ​នឹង​ធ្វើ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។​

​លោក​ ស្រ៉ី​ ថា​ម​រុង្គ​ រដ្ឋមន្ដ្រី​ប្រតិភូ​ អម​នាយក​រដ្ឋមន្ដ្រី​បានឱ្យ​ដឹង​នៅ​ក្រោយ​ ជំនួប​ថា​ ក្នុង​ជំនួប​នោះ​គណៈប្រតិភូ​ និង​ សម្ដេច​តេ​ជោ​បាន​សំណេះសំណាល​ជុំវិញ​ ការងារ​ស្ដី​ពី​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ដែល​សម្ដេច​តេ​ជោ​ធ្លាប់​បាន​ចូលរួម​ក្នុង​វេទិកា​នេះ​នៅ​ទីក្រុង​ហ្សា​ការ​តា​ ធ្លាប់​ជួប​ ជាមួយ​លោក​ Philipp​ Roesler​ផង​ដែរ​។​ គោលបំណង​សំខាន់​នៅ​ចុងឆ្នាំ​២០១៦​ ខាង​មុខ​នេះ​នឹង​មានការ​រៀបចំ​វេទិកា​ សេដ្ឋកិច្ច​ថ្នាក់​តំបន់​ដែល​មាន​កម្ពុជា​,​ វៀត​ ណា​ម​,​ ឡាវ​,​ មី​យ៉ា​ន់​ម៉ា​ ដែល​នឹង​រៀប​ ចំ​នៅ​រាជធានី​ភ្នំពេញ​ដើម្បី​ជា​ការ​លើកកម្ពស់​កិត្ដិយស​របស់​កម្ពុជា​ ពាក់ព័ន្ធ​នឹង​ បញ្ហា​សេដ្ឋកិច្ច​ក្នុង​តំបន់​ហើយ​បញ្ហា​នេះ​ លោក​ Philipp​ Roesler​ ថា​នឹង​ខិតខំ​ សហការ​ជាមួយ​កម្ពុជា​លើ​កិច្ចការ​នេះ​។​ នៅ​ឆ្នាំ​២០១៧​ យើង​គ្រោង​រៀបចំ​វេទិកា​ សេដ្ឋកិច្ច​ពិភពលោក​ស្ដី​ពី​អាស៊ី​បូព៌ា​នៅ​ រាជធានី​ភ្នំពេញ​ ព្រោះ​នៅ​ចុងឆ្នាំ​២០១៦​ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នឹង​ធ្វើ​នៅ​ ប្រទេស​ម៉ា​ឡេ​ស៊ី​ ។​

​លោក​ Philipp​ Roesler​ មើលឃើញ​ ថា​ កម្ពុជា​មាន​សេដ្ឋកិច្ច​ក្នុង​ល្បឿន​ថេរ​ ក្នុង​ទស​វត្ស​ចុង​ក្រោយ​នេះ​ ត្រូវ​បាន​គេ​ មើលឃើញ​ថា​ កម្ពុជា​មាន​សេដ្ឋកិច្ច​ យ៉ាង​ល្អ​ប្រសើរ​ប្រកបដោយ​សន្ដិភាព​ សន្ដិសុខ​ ដែល​គេ​អាច​បើក​វេទិកា​សេដ្ឋ​ កិច្ច​ពិភពលោក​ដ៏​ធំ​នៅ​កម្ពុជា​បាន​ ៕​ ហេង​ សូ​រិ​យា​

IMG_0813

IMG_0804 - Copy - Copy

IMG_0809

IMG_0801 - Copy - Copy


ចែករំលែក៖