ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹប​ដាក់​ត្រចៀក​៖​ ឈ្មួញ​ជា​ច្រើន​សម្រុក​នាំ​ចូល​មាន់​ ទា​តាម​ភូមិសាស្ត្រ​ស្រុក​ពញាក្រែក​ និង​ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​

ចែករំលែក៖

​បើ​តាម​សេចក្តីរាយការណ៍​ពី​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​នៅ​តាម​ភូមិសាស្ត្រ​ក្នុង​ ស្រុក​ពញាក្រែក​និង​ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ ដែល​មាន​ព្រំដែន​ជាប់​វៀតណាម​ មាន​ឈ្មួញ​ជា​ច្រើន​កំពុង​សម្រុក​នាំ​ចូល​មាន់​ ទា​ និង​ជា​ពិសេស​ជ្រូក​ក្រហម​ពី​ប្រទេស​វៀតណាម​ហើយ​ដឹក​ជញ្ជូន​តាម​ផ្លូវជាតិ​លេខ​លេខ​៧​យ៉ាង​ អនាធិបតេយ្យ​មក​លក់​ចែកចាយ​នៅ​ខេត្ត​ត្បូងឃ្មុំ​ ខេត្តកំពង់ចាម​ និង​ដល់​រាជធានី​ភ្នំពេញ​ គឺ​មិន​ដែល​រំខាន​ ដល់​មន្ត្រី​ជំនាញ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះ​ទេ​។​

​ភាព​អនាធិបតេយ្យ​នៃ​ការ​ដឹក​ជញ្ជូន​មាន់​ ទា​ ជ្រូក​ក្រហម​ ខេត្ត​ត្បូងឃ្មុំ​នេះ​ ធ្វើ​ឡើង​ទាំង​យប់​ទាំង​ថ្ងៃ​គ្មាន​ក្រែង​ញញើត​ចំពោះ​បទបញ្ជា​របស់​រដ្ឋាភិបាល​នោះ​ទេ​ព្រោះ​ ក្រុម​ឈ្មួញ​ទាំងនោះ​បាន​ត្រូវ​ដៃ​ត្រូវ​ជើង​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ដោយ​មានការ​បង់លុយ​ថ្លៃ​ក្បាល​ឡាន​ និង​បង់លុយ​ ប្រចាំខែ​ មិន​ដែល​មាន​ផល​រមាស់​អ្វី​ឡើយ​។​មន្ត្រី​ដែល​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ជាងគេ​ ពី​ការ​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​នាំ​ចូល​មាន់​ ទា​ និង​ជ្រូក​ក្រហម​ យ៉ាង​អនាធិបតេយ្យ​នោះ​ គឺ​ ឈ្មោះ​ រី​ ដា​វិ​ន​ ប្រធាន​ការិយាល័យ​ពេទ្យសត្វ​ខេត្ត​ត្បូងឃ្មុំ​ ។​

​មន្ត្រី​តូចតាច​មួយ​ចំនួន​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ក្រុម​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូន​ ជ្រូក​ មាន់​ ទា​ ជ្រូក​ក្រហម​ ចូល​មក​ លក់​ចែកចាយ​នៅ​ ខេត្ត​ត្បូងឃ្មុំ​ និង​ដល់​រាជធានី​ គឺ​កើត​មាន​ច្រើន​ខែ​មក​ហើយ​ គេ​មិន​ដែល​ឃើញ​អាជ្ញាធរ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ហ៊ាន​ចេញ​មុខ​ទៅ​ទប់ស្កាត់​ ឬ​បង្ក្រាប​ក្រុម​ឈ្មួញ​ទាំងនោះ​ម្តងណា​ឡើយ​ ហើយ​មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចេះ​តែ​សុខ​ស្រួល​ក្នុង​ការ​ឃុបឃិត​ឲ្យ​ ក្រុម​ឈ្មួញ​រកស៊ី​នាំ​ចូល​មាន់​ ទា​ ជ្រូក​ក្រហម​ យ៉ាង​អនាធិបតេយ្យ​ ដោយ​មិន​ខ្វល់ខ្វាយ​ពី​បទបញ្ជា​របស់​រដ្ឋាភិបាល​សូ​ម្បី​តែ​បន្តិច​។​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​និង​រុក្ខា​ប្រមាញ់​ ត្រូវ​តែ​ចាត់វិធានការ​ ក្តៅ​ជា​បន្ទាន់​ចំពោះ​មន្ត្រី​ខិលខូច​ពេទ្យសត្វ​ខេត្ត​ត្បូងឃ្មុំ​ ដែល​បណ្តោយ​មាន​ ការ​ ដឹក​ជញ្ជូន​ មាន់​ ទា​ និង​ជ្រូក​ក្រហម​ដែល​កំពុង​កើត​មាន​យ៉ាង​គគ្រឹកគគ្រេង​ក្នុង​ ភូមិសាស្ត្រ​ ខេ​ត្ត្បូងឃ្មុំ​ ធ្វើ​ឡើង​ទាំង​យប់​ទាំង​ថ្ងៃ​ គ្មាន​ក្រែង​ញញើត​ចំពោះ​បទ​ បញ្ជា​របស់​រដ្ឋាភិបាល​នោះ​ផង​។​ ហើយ​លោក​ តាន់​ ផា​ន់​ណា​រ៉ា​ ប្រធាន​នាយក​ ដ្ឋា​ន​ផលិតកម្ម​និង​បសុព្យាបាល​ នៃ​ក្រសួងកសិកម្ម​មិនដឹង​ជា​ទទួល​បាន​ផល​ប្រ​ យោជន៍​ពី​លោក​ រី​ ដា​វិ​ន​ ប្រធាន​ពេទ្យសត្វ​ខេត្ត​ត្បូងឃ្មុំ​ បន្តក់​ឲ្យ​ក្នុង​មួយ​ ខែៗ​ ប៉ុន្មាន​នោះ​ទេ​ទើប​អាច​រក្សា​ភាព​ស្ងៀមស្ងាត់​បិទ​ភ្នែក​បិទ​ត្រចៀក​បណ្តោយ​អោយ​ លោក​ រី​ ដា​វិ​ន​ ធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត​មិន​ដែល​ គិត​ គូរ​ ពី​ការ​កែទម្រង់​ របស់​ ថ្នាក់លើ​នោះ​ឡើយ​៕

Whisper-to-Ear-Small-Color


ចែករំលែក៖