ព័ត៌មានទាន់ហេតុការណ៍៖

​ខ្សឹប​ដាក់​ត្រចៀក​៖​ តា​ម៉ា​ន់​ មេ​ឈ្មួញ​ដ៏​ល្បី​ នាំ​រថយន្ត​ស៊េរី​ទំនើប​មិន​បង់ពន្ធ​ចូល​ពី​ថៃ​

ចែករំលែក៖

​គេ​រាយការណ៍​ថា​ រថយន្ត​ស៊េរី​ទំនើបៗ​ បង់ពន្ធ​តិចតួច​បាន​និង​កំពុង​នាំ​ចូល​ជា​ចំហរ​ពី​ប្រទេស​ថៃ​តាម​ច្រកព្រំដែន​ នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​ តាម​រយៈ​មេ​ឈ្មួញ​ដ៏​ល្បី​ម្នាក់​ឈ្មោះ​ តា​ម៉ា​ន់​ ។​ មន្ត្រី​គយ​កំពុង​ផ្អែមមាត់​ជាមួយ​បទល្មើស​នៃ​ការ​នាំ​រថយន្ត​ទំនើប​ចូល​ដោយ​បន្លំ​ជាមួយនឹង​ការ​មិន​បង់ពន្ធ​ ។​ ជន​រង​គ្រោះ​នៅ​ក្នុង​ទ​ង្វើ​ឃុបឃិត​គ្នា​នេះ​ គឺ​បណ្តាជន​ដែល​ទិញ​រថយន្ត​មិន​បង់ពន្ធ​យក​ទៅ​ប្រើប្រាស់​ ។​

​ប្រភព​ដដែល​បាន​រាយការណ៍​ថា​ រថយន្ត​ដែល​នាំ​ចូល​ច្រើន​ជាងគេ​ គឺ​ប្រភេទ​រថយន្ត​តូ​យ៉ូ​តា​ ដែល​ក្នុង​មួយ​ថ្ងៃៗ​មាន​រថយន្ត​រាប់រយ​គ្រឿង​ត្រូវ​បាន​នាំ​ពី​ប្រទេស​ថៃ​យក​មក​ស្តុក​នៅ​ឃ្លាំង​ក្នុង​តំបន់​ប៉ោយ​ប៉ែ​ត​ រួច​ទើប​បើក​ទៅ​រាជធានី​ភ្នំពេញ​ ។​ គេ​រាយការណ៍​ថា​ តា​ម៉ា​ន់​ គឺជា​អ្នក​នាំ​រថយន្ត​ចូល​ផ្តាច់មុខ​ ដោយ​បង់ពន្ធ​តិចតួច​ ពីព្រោះ​គាត់​មាន​ទំនាក់ទំនង​ស្អិត​ល្មូ​ត​ជាមួយ​មន្ត្រី​គ្រប់​ស្ថាប័ន​នៅ​ព្រំដែន​ ។​ ប្រភព​បាន​បន្ថែម​ថា​ ក្នុង​ចំណោម​រថយន្ត​១០០​គ្រឿង​ មាន​បង់ពន្ធ​ប្រហែល​៧០​គ្រឿង​ប៉ុណ្ណោះ​ ។​ ៧០​គ្រឿង​នេះ​ក៏​បង់ពន្ធ​មិន​គ្រប់​ភាគរយ​ដែរ​ ។​

​ករណី​ខាងលើ​នេះ​ បាន​កើតឡើង​យ៉ាង​គំហុក​ក្នុង​រយៈពេល​ចុង​ក្រោយ​ ដោយសារ​តែ​តម្រូវការ​រថយន្ត​នៅ​ក្នុង​ផ្ទៃ​ប្រទេស​កើនឡើង​ ។​ ការ​ធូរ​លុង​របស់​សមត្ថកិច្ច​គយ​ លាយឡំ​ដោយ​អំពើ​ពុក​រលួយ​ ត្រូវ​គេ​អះអាង​ថា​ ជា​មូលហេតុ​ ដែល​បណ្តាល​ឲ្យ​តា​ម៉ា​ន់​អាច​គ្រប់គ្រង​ស្ថានការណ៍​ក្នុង​ការ​នាំ​រថយន្ត​ដោយ​មិនបាច់​បង់ពន្ធ​ចូល​ក្នុង​ផ្ទៃ​ប្រទេស​បាន​ដោយ​ងាយស្រួល​ ។​ តា​ម៉ា​ន់​ មិន​ត្រឹមតែ​ល្បី​នៅ​តំបន់​ព្រំដែន​ភាគ​ខាងលិច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប៉ុណ្ណោះ​ទេ​ នៅ​ឯ​កណ្តាល​បេះដូង​រាជធានី​ភ្នំពេញ​ ក៏​ត្រូវ​អ្នក​រកស៊ី​ទិញ​ លក់​រថយន្ត​ស្គាល់​ថា​ ជា​ជើង​ខ្លាំង​នាំ​រថយន្ត​មិន​បង់ពន្ធ​ចូល​ដែរ​ ៕​

we


ចែករំលែក៖