ព័ត៌មានទាន់ហេតុការណ៍៖

ប្រជា​នេសាទ​ម្នាក់​ខ្យល់គ​ធ្លាក់​ពីលើ​ទូក​ចូល​ទៅ​ក្នុង​ទឹក​លង់​ស្លាប់​

ចែករំលែក៖

​ខេត្តកណ្តាលៈ​ បុរស​ម្នាក់​ជិះទូក​ទៅ​នេសាទ​នៅ​កណ្តាល​បឹង​ម្នាក់ឯង​ ខណៈ​កំពុង​ជិះទូក​រាយ​មង​នោះ​ក៏​កើត​ខ្យល់គ​ បណ្តាល​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​លង់​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៨​ និង​៣០​នាទី​ ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​បឹង​កក់​ ស្ថិត​ក្នុងភូមិ​ផ្លូ​ត្រី​ ឃុំ​ថ្ម​គ​ ស្រុ​ល​ល្វាឯម​ ខេត្តកណ្តាល​ ។​

​មន្ត្រី​នគរបាល​ស្រុក​ល្វាឯម​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ គង់​ សាន់​ ភេទ​ប្រុស​ អាយុ​៦៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កសិករ​ និង​នេសាទ​ មាន​ប្រពន្ធ​ឈ្មោះ​ ទឹម​ អឿ​ន​ អាយុ​៥៣​ឆ្នាំ​ មុខរបរ​ ជា​កសិករ​ មានកូន​៥​នាក់​ស្រី​៣​នាក់​ ប្រុស​២​នាក់​ បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​ផ្លូវ​ត្រី​ ឃុំ​ថ្ម​គរ​ ស្រុក​ល្វាឯម​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ ជន​រង​គ្រោះជា​មនុស្ស​មាន​ជម្ងឺ​ក្រពះ​ លើសឈាម​ ឧស្សាហ៍​ហេវ​ហត់​អស់កម្លាំង​ ។​ នៅ​មុន​ពេល​កើតហេតុ​វេលា​ម៉ោង​១១​ ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០១៥​ ជន​រង​គ្រោះ​បាន​ជិះទូក​ចេញពីផ្ទះ​សំដៅ​ទៅ​បឹង​កក់​ម្នាក់ឯង​ ដើម្បី​រាយ​មង​ចាប់​យក​ត្រី​ផ្គត់ផ្គង់​គ្រួសារ​ ។​ លុះដល់​វេលា​ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃ​ដដែល​ជន​រង​គ្រោះ​បាន​តេ​ទូរស័ព្ទ​ប្រាប់​ប្រពន្ធ​ឲ្យ​អុជ​ធូប​ផង​ព្រោះ​អត់​សូវ​ស្រួលខ្លួន​ទេ​ រហូត​ដល់​វេលា​ម៉ោង​ប្រមាណ​៧​ និង​៣០​នាទី​ ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ត្រី​ជា​ប្រពន្ធ​បាន​តេ​ទូរស័ព្ទ​សួរ​ជន​រង​គ្រោះ​បាន​ប្រាប់​ថា​ធូ​វិញ​ហើយ​ ។​ ក្រោយមក​ស្ត្រី​ជា​ប្រពន្ធ​មិនឃើញ​ប្តី​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​ក៏​នាំ​កូនប្រុស​ជិះទូក​តាម​រក​ដល់​ចំណុច​កើតហេតុ​ ក៏​បាន​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ស្លាប់​ផ្កាប់មុខ​អណ្តែត​លើ​ផ្ទៃ​ទឹក​បឹង​ ដែល​មាន​កម្ពស់​ទឹក​ប្រមាណ​៣,៥​ម៉ែត្រ​ ។​ បន្ទាប់​មក​ស្ត្រី​ជា​ប្រពន្ធ​និង​កូនៗ​បាន​នាំ​គ្នា​ស្រង់​សាកសព​ជន​រង​គ្រោះ​ឡើងគោក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នក​របាល​មូលដ្ឋាន​ ។​

​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​ និង​វិទ្យាសាស្ត្រ​ស្រុក​ល្វាឯម​ សហការ​ជាមួយ​គ្រូពេទ្យ​ឃុំ​ ,​លោក​មេឃុំ​ ,​លោក​មេ​ភូមិ​ និង​នាយ​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព​ជន​រង​គ្រោះ​ ។​ សមត្ថកិច្ច​និង​គ្រូពេទ្យ​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ខ្យល់គ​ធ្លាក់​ពីលើ​ទូក​លង់ទឹក​ស្លាប់​ប្រាកដ​មែន​ ។​

​ក្រោយ​ពី​ពិនិត្យ​រួច​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នក​របាល​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​ ស្អាង​ជ័យ​

 

20151101180630 20151101180637 (1) 20151101180637 (2)


ចែករំលែក៖