ព័ត៌មានទាន់ហេតុការណ៍៖

បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​ម៉ូតូ​ក្មេង​ស្ទាវ​បុក​បាក់ជើង​ទាំង​ព្រឹក​ នៅ​ខាង​មុខ​ផ្សារ​ព្រែក​អញ្ចាញ​

ចែករំលែក៖

​ខេត្តកណ្តាល​៖​ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បណ្តាល​ឱ្យ​បុរស​វ័យចាស់​ម្នាក់​រង​គ្រោះ​បាក់ជើង​ឆ្វេង​របួសធ្ងន់​។​

​ហេតុការណ៍​ គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​ព្រឹក​ ថ្ងៃ​ទី​២​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ខាង​មុខ​ផ្សារ​ព្រែក​អញ្ចាញ​ ឋិត​ក្នុងភូមិ​ក្រោម​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ខេត្តកណ្តាល​ ។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​និយាយ​ថា​ ដំបូង​គេ​ឃើញ​បុរស់​វ​យ័​ចំណាស់​ ឈ្មោះ​ ឡុ​ង​ ណាំង​ អាយុ​៧៣​ឆ្នាំ​ជនជាតិ​ វៀតណាម​ បច្ចុប្បន្ន​ ស្នាក់​ នៅ​ភូមិ​ព្រែក​ថ្មី​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ បាន​ដើរ​ចេញ​មក​ពី​ក្នុង​ផ្សារ​ ព្រែក​អញ្ចាញ​ ក្នុង​បំណង​ឆ្លងផ្លូវ​សំដៅ​ទៅ​ផ្ទះ​តែ​ដើរ​ឆ្លង​មិន​ទាន់​ផុត​ផង​ ក៏​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​រ៉ី​វ៉ូ​ ពណ៌​ខ្មៅ​ ពាក់​ស្លាក់​លេខ​ កណ្តាល​ 1k​ 80​ 27​ បើកបរ​ដោយ​យុវជន​ម្នាក់​ឈ្មោះ​ កែវ​ រិ​ទ្ធា​ អាយុ​២១​ឆ្នាំ​ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ ព្រែក​តា​ទន់​ ឃុំ​ព្រះ​ប្រសព្វ​ ស្រុក​ ខ្សាច់កណ្តាល​។​

​ប្រភព​បាន​បន្ត​ទៀត​ថា​ បុស​វ័យ​ចំណាស់​ដែល​រង​គ្រោះ​បាក់ជើង​ឆ្វេង​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​តាម​រ៉ឺ​ម៉ក​កង់​បី​ទៅ​ព្យាបាល​ នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុស​មុខកំពូល​ ចំណែក​ជន​បង្ក​ កែវ​ រិ​ទ្ធា​ និង​ម៉ូតូ​ ត្រូវ​សមត្ថកិច្ច​ ជំនាញ​ចរាចរណ៍​បាន​យក​ទៅ​ដោះស្រាយ​សំណង​ នៅ​អធិការដ្ឋាន​ នគរបាល​ស្រុក​មុខកំពូល​ ៕​ ឡូ​ សំអាត​

 

photo 3 photo 2 photo 1 photo 4


ចែករំលែក៖