ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌា​សាកល្បង​មី​ស៊ី​ល​ប្រកបដោយ​ជោគជ័យ​

ចែករំលែក៖

​កម្លាំង​ទាហានជើងទឹក​ឥណ្ឌា​ទើបតែ​បាន​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប​ល្បឿន​លឿន​ជាង​សម្លេង​ Brahmos​ ពី​នាវាចម្បាំង​ដ៏​ធំ​បំផុត​របស់​ប្រទេស​នេះ​ ប្រកបដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ នៅ​តំបន់​សមុទ្រ​អា​រ៉ាប​ ។​

​កាំជ្រួច​មី​ស៊ី​ល​ខាងលើ​បាញ់​បាន​ចម្ងាយ​២៩០​គីឡូម៉ែត្រ​ ដោយ​បាញ់​ចេញពី​នាវា​ INS​ kochi​ ចំណុច​៧៥០០​តោន​ ទៅ​កម្ទេច​គោលដៅ​គឺ​នាវា​ចាស់​បាន​ចំ​១០០​ភាគរយ​។​

​អគ្គនាយក​កម្មវិធី​ផលិត​កាំជ្រួច​មី​ស៊ី​ល​ Brahmos​ លោក​ Sudhir​ Mishra​ បាន​បញ្ចា​ក់ថា​ មី​ស៊ី​ល​ Brahmos​ គឺជា​អាវុធ​វាយប្រហារ​មាន​កម្រិត​ចំ​គោលដៅ​ខ្ពស់​ ហើយ​ធានា​ដល់​នាវា​បំពាក់​មី​ស៊ី​ល​នោះ​មិន​អាច​រង​ការ​បាញ់ប្រហារ​ពី​សត្រូវ​បាន​ឡើយ​ ដោយ​មី​ស៊ី​ Brahmos​ អាច​វាយ​ស្ទាក់​ និង​ទៅ​កម្ទេច​គោលដៅ​បាន​យ៉ាង​ងាយស្រួល​ទៀត​ផង​។​

​នៅ​ពេល​នេះ​ឥណ្ឌា​មាន​នាវា​បំពាក់​មី​ស៊ី​ល​ខាងលើ​ដល់​ទៅ​១០​គ្រឿង​សម្រាប់​ការពារ​ដែនសមុទ្រ​ និង​វាយប្រហារ​ទៅ​លើ​គោលដៅ​បាន​យ៉ាង​ល្អ​។​ ក្នុង​ថ្ងៃ​អនាគត​កាំជ្រួច​មី​ស៊ី​ល​ Brahmos​ នឹង​ត្រូវ​បំពាក់​នៅ​លើ​នាវាចម្បាំង​ឥណ្ឌា​ទាំងអស់​ ៕​ ម៉ែ​វ​ សា​ធី​

 

an-do-vua-thu-thanh-cong-ten-lua-hanh-trinh-brahmos dsdfs


ចែករំលែក៖