ព័ត៌មានទាន់ហេតុការណ៍៖

បេក្ខភាព​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​ថ្កោលទោស​ គោលនយោបាយ​ទន់ខ្សោយ​របស់​ប្រធានាធិបតី​អូ​បា​ម៉ា​នៅ​ស៊ី​រី​

ចែករំលែក៖

​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​ ទើបតែ​បាន​ប្រកាស​ថា​ ក្រុម​នេះ​នឹង​បន្ត​យកឈ្នះ​នៅ​ក្នុង​សមរភូមិ​ប្រទេស​ស៊ី​រី​ ។​ ចំណុច​ទាំងនោះ​ធ្វើ​ឲ្យ​យុទ្ធនាការ​ប្រឆាំង​ភេរវកម្ម​របស់​ប្រធានាធិបតី​អូ​បា​ម៉ា​ក្នុង​ប្រទេស​ស៊ី​រី​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​។​

​សកម្មភាព​ប្រែប្រួល​ថ្មី​នៅ​ក្នុង​ប្រទេស​ស៊ី​រី​បាន​ធ្វើ​ឲ្យ​បេក្ខភាព​ប្រ​គួ​ត​ប្រ​ជេ​ង​តំណែង​ប្រធានាធិបតី​អា​មេ​រិ​កមក​ពី​គណបក្ស​សាធារណរដ្ឋ​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​គោលនយោបាយ​របស់​ប្រធានាធិបតី​អូ​បា​ម៉ា​ ដែល​បា​នប​ញ្ចូ​ន​កម្លាំង​ពិសេស​តែ​៥០​នាក់​ប៉ុណ្ណោះ​ទៅ​កាន់​ប្រទេស​ស៊ី​រី​ហ្វឹកហាត់​ដល់​ក្រុម​បះបោរ​ ប្រឆាំង​រដ្ឋាភិបាល​នឹង​វាយប្រហារ​ក្រុម​ភេរវកម្ម​ IS​។​

​គណបក្ស​សាធារណរដ្ឋ​បាន​ថ្កោលទោស​ដល់​គម្រោង​របស់​អូ​បា​ម៉ា​ថា​មាន​ភាព​ទន់ខ្សោយ​ក្នុង​គោលនយោបាយ​នៅ​ប្រទេស​ស៊ី​រី​ ហើយ​កា​រប​ញ្ចូ​ន​កម្លាំង​តិចតួច​នោះ​មិន​អាច​ជួយ​អ្វី​បានជា​ដំ​កំ​ភូ​ន​នោះ​ឡើយ​។​អា​មេ​រិ​ក​គួ​ណាស​តែ​មាន​គោលនយោបាយ​ច្បាស់លាស​ហើយ​អនុវត្ត​ក្នុង​ទឹ​ដី​ស៊ី​រី​ទាំងមូល​មិនមែន​មួយ​ជ្រុង​តូច​នោះ​ឡើយ​។​

​តំណាងរាស្ត្រ​មក​ពី​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ​ Florida​ អា​មេ​រិ​ក​ លោក​ Carco​ Rubio​ បញ្ជាក់​ថា​«​ខ្ញុំ​បាន​គិតដល់​បញ្ហា​ធំ​ជាង​នេះ​ យុទ្ធសាស្ត្រ​នៅ​ក្នុង​ប្រទេស​ស៊ី​រី​គឺជា​អ្វី​?

​ចំណែក​ដំណាងរាស្ត្រ​មក​ពី​រដ្ឋ​South​ Carolina​ លោក​ Lindsey​ Graham​ បាន​ចាត់​ទុក​សកម្មភាព​ខាងលើ​របស់​លោក​អូ​បា​ម៉ា​គឺជា​ការ​បរាជ័យ​ នៅ​គ្រប់​សមរភូមិ​។​ លោក​បន្ត​ទៀត​ថា​«​កម្លាំង​ទាហាន​អា​មេ​រិ​ក​កំពុង​តែ​ធ្លាក់​ចូល​ក្នុង​សមរភូមិ​ដោយ​មិន​មាន​ឧកាស់​ទទួល​បាន​ជ័យ​ជំ​នៈ​»​។​

​លោក​Graham​ ប្រកាស​ថា​«​អ្វី​ដែល​យើង​គ្រោង​ធ្វើ​គឺ​ទុក​ឲ្យ​បញ្ហា​ស៊​រី​ទៅ​ឲ្យ​រុ​ស្ស៊ី​និង​អី​រ៉​ង​ជា​អ្នក​ដោះស្រាយ​ទើប​អាច​រក​ផ្លូវ​បញ្ចប់​ឃើញ​និង​អាច​យកឈ្នះ​ទៅ​លើ​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​បាន​យ៉ាង​ងាយស្រួល​ទៀត​ផង​។​

​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មក​ រដ្ឋាភិបាល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ប្រកាស​ថា​ ជា​លើក​ទី​មួយ​បា​នប​ញ្ចូ​ន​កម្លាំង​ទាហានជើងគោក​ទៅ​កាន់​ប្រទេស​ស៊ី​រី​ដើម្បី​ជួយ​ដល់​យុទ្ធនាការ​វាយប្រហារ​ទៅ​លើ​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​។​ កា​រប​ញ្ចូ​ន​ជា​លើក​តំបូង​នេះ​មាន​កម្លាំង​ទាហាន​ពិសេស​៥០​នាក់​ ដើម្បី​ទៅ​ហ្វឹកហាត់​ដល់​កម្លាំង​ទាហាន​បះបោរ​ស៊ី​រី​សម្រាប់​វាយប្រហារ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​។​ លើស​ពី​នេះ​ទៅ​ទៀត​រដ្ឋាភិបាល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​នឹង​ប​ញ្ចូ​ន​បន្ថែម​យន្តហោះ​ជា​ច្រើន​គ្រឿង​ទៀត​ក្នុង​នោះ​មាន​យន្តហោះ​A-10​ ចំនួន​១០​គ្រឿង​ យន្តហោះ​F-15​ចំនួន​១៥​គ្រឿង​ ទៅ​កាន់​ទីតាំង​នៅ​ក្នុង​ប្រទេស​ទួ​គី​សម្រាប់​បើក​ការ​វាយប្រហារ​ទៅ​លើ​ក្រុម​អិ​ស្លា​ម​បង្កើត​រដ្ឋ​។​

​ការ​ប្រកាស​ខាងលើ​កើតឡើង​ចំ​ពេល​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​ចំនួន​១៧​គាំទ្រ​ បក្ស​ ក្រុម​ផ្សេង​គ្នា​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ក្រោយ​កិច្ចប្រជុំ​នៅ​ទីក្រុង​ Vienna​ ប្រទេស​អូ​ទ្រិ​ស​ ដើម្បី​ស្វែងរក​វិធីសាស្ត្រ​កាត់​បន្ថយ​វិវាទ​និង​ បញ្ចប់​ស​ង្ក្រា​ម​ស៊ី​វិល​នៅ​ទីនោះ​ ក៏​ដូច​ជា​ជោគវាសនា​របស់​ប្រធានាធិបតី​អាល​អាសា​ដ​ ៕​ ម៉ែ​វ​ សា​ធី​

my-dua-linh-dac-nhiem-den-syria-9-001725 fsd ds

 


ចែករំលែក៖