ព័ត៌មានទាន់ហេតុការណ៍៖

តា​ស្រវឹង​ជិះ​ម៉ូតូឌុប​ចៅ​ទៅ​បុក​រថយន្ត​ចត​ស្ងៀម​ តា​ស្លាប់​ចៅ​របួសធ្ងន់​

ចែករំលែក៖

​ខេត្ត​ត្បូងឃ្មុំ​៖​ បុរស​ម្នាក់​ជា​ជីតា​បាន​ផឹកស្រា​ស្រវឹង​ ហើយ​បាន​បើក​ម៉ូតូឌុប​ចៅ​ទៅ​បុក​រថយន្ត​ដែល​ចត​ស្ងៀម​ និង​បណ្តាល​ឲ្យ​ជីតា​បាត់បង់​ជីវិត​ ឯ​ចៅ​វិញ​រង​របួសធ្ងន់​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​ ៦​និង​២០​នាទី​ល្ងាច​ ថ្ងៃ​ទី​១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​លើ​ផ្លូវជាតិ​លេខ​72​ ត្រង់​ចំណុច​មុខ​ផ្ទះ​ឈ្មោះ​ សូ​ ណូ​រ៉ា​ ស្ថិត​នៅ​ភូមិ​ជី​មាន់​លិច​ ឃុំ​ក្រែក​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​ ។​

​លោក​វរសេនីយ៍​ សូ​ សា​រ៉ាត់​ នាយការិយាល័យ​នគរបាល​ចរាចរ​ជើង​គោក​នៃ​ស្នងការដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ករណី​នេះ​ ម៉ូតូ​ម៉ាក​វ៉េវ​ឆ្លាម​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ​ វ៉ា​ត​ គួ​យ​ ភេទ​ប្រុស​ អាយុ​53​ឆ្នាំ​ ជាតិខ្មែរ​ នៅ​ភូមិ​ជី​មាន់​ត្បូង​ ឃុំ​ក្រែក​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​ (​ស្លាប់​នៅ​និង​កន្លែង​កើតហេតុ​)​ ហើយ​បាន​ឌុ​ប​ចៅ​ម្នាក់​ឈ្មោះ​ ផា​ រិ​ទ្ធី​ ភេទ​ប្រុស​ អាយុ​13​ឆ្នាំ​ ជាតិខ្មែរ​ នៅ​ភូមិ​.​ឃុំ​ជាមួយ​គ្នា​ (​របួសធ្ងន់​)​ ។​ ចំណែក​រថយន្ត​ម៉ាក​ FREIGHTLINER​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3B.3056​ មិន​ស្គាល់ឈ្មោះ​និង​អា​ស័​យ​ដ្ឋា​ន​អ្នកបើកបរ​ (​ក្រោយ​ពេល​កើតហេតុ​គេចខ្លួន​បាត់​)​ ។​

​លោក​បន្ត​ថា​ រវាង​ម៉ូតូ​ និង​រថយន្ត​ក្នុង​ទិស​ដៅ​ ស្រប​ទិស​គ្នា​ពី​លិចទៅ​កើត​ អ្នកបើកបរ​ម៉ូតូ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​បើក​ទៅ​បុក​គូថ​រថយន្ត​ឈប់​ ។​

​ក្រោយ​កើតហេតុ​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុ​ណ្ប​តាម​ប្រពៃណី​ ចំណែក​ចៅប្រុស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ៕​ វណ្ណៈ​

fdr fgd fdh fdee dwgf dwe dswe dfg ssa


ចែករំលែក៖