ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ​ពីរ​នាក់​វាយ​ប្លន់​យក​ម៉ូតូ​ឡែ​ត​ពី​នារី​ម្នាក់​បាន​សម្រេច​ ហើយ​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​

ចែករំលែក៖

​ភ្នំពេញ​:​ ក្រុម​ជនសង្ស័យ​ពីរ​នាក់​បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ឡែ​ត​មួយ​គ្រឿង​ពី​នារី​ម្នាក់​ ខណៈ​ដែល​នាង​កំពុង​ឈប់​ចាំ​ភ្លើងស្តុប​ហើយ​ជនសង្ស័យ​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​។​

​ហេតុការណ៍​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​២០​នាទី​ ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភ្លើងស្តុប​ តាម​បណ្ដោយ​ផ្លូវ​លេខ​៧០(​ផ្លូវ​ទំនប់​ទួល​គោក​)​ កែង​ នឹង​ផ្លូវ​បឹង​កក់​ ស្ថិត​ក្នុង​សង្កាត់​ ស្រះ​ចក​ ខណ្ឌដូនពេញ​។​

​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​នារី​ម្នាក់​ជិះ​ម៉ូតូ​ ឡេ​ត​ មួយ​គ្រឿង​ព​ណ៍​សរ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1FI-8991​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៧០​ ទិស​ដៅ​ពី​លិចទៅ​កើត​ លុះ​មក​ដល់​ចំ​ភ្លើងស្តុប​ដោយ​ឃើញ​សញ្ញា​ភ្លើង​ព​ណ៍​ក្រហម​ ក៏​ឈប់​ ពេល​នោះ​ស្រាប់តែ​មាន​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​ស្ទេ​ប​មួយ​គ្រឿង​ព​ណ៍​ខ្មៅ​មិន​ចាំ​ស្លាក​លេខ​បាន​មក​ឈប់​ជិត​និង​វាយ​ជន​រង​គ្រោះ​ហើយ​ឡើង​ជិះ​ម៉ូតូ​ជន​រង​គ្រោះ​រត់គេច​ខ្លួន​បាត់​។​

​ក្រោយ​កើតហេតុ​កម្លាំង​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​និង​បាន​នាំ​ជន​រង​គ្រោះ​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ស្រះ​ចក​ ដើម្បី​ដាក់​ពាក្យបណ្ដឹង​ តែ​ពេល​មក​ដល់​ប៉ុស្តិ៍​មាន​បុរស​ម្នាក់​បាន​មក​ទទួល​ជន​រង​គ្រោះ​យក​ទៅ​ផ្ទះ​វិញ​ដោយ​មិន​បាន​ដាក់​ពាក្យបណ្ដឹង​នោះ​ទេ​។​

​សូម​បញ្ជាក់​ថា​ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៧០​តែងតែមាន​ករណី​វាយ​និង​ភ្ជង់​ប្លន់​ជា​ញឹកញាប់​តែ​មិន​មាន​សមត្ថកិច្ច​ចុះ​មក​ធ្វើការ​អន្តរាគមន៍​ទាន់​វេលា​ឡើយ​៕​ ចាន់​ធឿ​ន​

aa cc bb

 


ចែករំលែក៖